More

    កត្តា​ជោគជ័យ​​ក្នុង​ការ​ចិញ្ចឹម​កង្កែប​

    - Advertisement -
    Advertisement
    កង្កែប​ជា​ប្រភេទ​សត្វ​ធ្វើ​ជា​អាហារពេញ​និយម​មួយ​​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ដោយ​សត្វ​នេះ​ត្រូវ​បាន​ប្រជាជន​បរិភោគ​ជា​ប្រចាំ​ថ្ងៃ​។​ ខេត្ត​ដែល​មាន​ភាព​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ចិញ្ចឹម​កង្កែបមាន​ដូច​ជា​ខេត្ត​កំពង់ចាម​ ខេត្ត​កំពង់ធំ​ ខេត្ត​សៀមរាប​ និង​ខេត្ត​បន្ទាយមានជ័យ​។​ ការ​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ចិញ្ចឹម​កង្កែប​នេះ​គឺ​ត្រូវ​មាន​ការ​ពឹង​ផ្អែក​លើ​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖
    • ត្រូវ​ជ្រើសរើស​ទីតាំង​សាងសង់​អាង​ចិញ្ចឹម​កង្កែប​នៅ​ទីវាល​ស្រឡះ​ល្អ​ គ្មាន​ដើម​ឈើ​ដុះ​ព័ទ្ធ​ជុំវិញ​ដែល​ធ្វើ​ឲ្យ​ខ្យល់​ និង​ពន្លឺ​ព្រះអាទិត្យ​អាច​ចេញ​ចូល​បាន​ល្អ​។
    • ត្រូវ​សាងសង់​អាង​ចិញ្ចឹម​កង្កែប​ឲ្យ​ស្រប​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​បាន​ណែនាំ​ ជា​ពិសេស​ត្រូវ​រៀបចំ​ជញ្ជាំង​ និង​បាត​អាង​មាន​លក្ខណៈ​រលោង​ រាប​ស្មើ​ដើម្បី​ជៀសវាង​ការ​កកឹត​ដង​ខ្លួន​ ឬពោះ​កង្កែប​បង្ក​ស្នាម​របួស​ និង​ដំបៅ​ឬ​ជំងឺ​ផ្សេងៗ។
    • ត្រូវ​ជ្រើសរើស​កូន​ពូជ​កង្កែប​មាន​គុណភាព​ល្អ​ គ្មាន​ស្នាម​របួស​ ទំហំ​ និង​អាយុ​ប៉ុនៗ​គ្នា​មក​ដាក់​ចិញ្ចឹម​។
    • ត្រូវ​កំណត់​ដង់ស៊ីតេ​ ឬ​ចំនួន​កូន​កង្កែប​ចិញ្ចឹម​ឲ្យ​បាន​សមស្រប​ពោល​គឺ​មិន​ត្រូវ​ដាក់​កូន​កង្កែប​ចិញ្ចឹម​លើស​ពី​ ១០០ក្បាល​នៅ​ក្នុង​ ១ម៉ែត្រការ៉េនៃ​អាង។​
    • ត្រូវ​ផ្ដល់​ចំណី​ដែល​មាន​គុណភាព​ល្អ​ដល់​កង្កែប​មាន​កម្រិត​ប្រូតេអ៊ីន​ខ្ពស់​លើស​ពី​២២%ឡើង​ទៅ​ និង​គ្រប់គ្រាន់​ ទៀងទាត់​តាម​ពេល​វេលា​បាន​កំណត់​។
    • ត្រូវ​​លាង​សម្អាត​បាត​អាង​ និង​ផ្លាស់ប្ដូរ​ទឹក​ថ្មី​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ​ដើម្បី​ជៀសវាង​ការ​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ដល់​កង្កែប​។
    • ត្រូវ​ឧស្សាហ៍​ព្យាយាម​តាមដាន​ ត្រួត​ពិនិត្យ​ជា​ប្រចាំ​នូវ​សកម្មភាព​រស់នៅ​របស់​កង្កែប​ បើ​សង្កេត​ឃើញ​ថា​ មាន​កង្កែប​ណា​ មាន​ទំហំ​ធំ​ជាង​គេ​ នោះ​ត្រូវ​ចាប់​បំបែក​វា​ចេញ​ទៅ​ដាក់​ចិញ្ចឹម​នៅ​អាង​ផ្សេង​ទៀត។​
    • ការ​ចិញ្ចឹម​កង្កែប​ត្រូវ​មាន​វិធានការណ៍​ការពារ​ជា​មុន​ នោះ​ជា​កត្តា​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​៕

    អត្ថបទដោយ៖ សែន តុលា
    ប្រភព៖ ក្រសួង​កសិកម្ម

    - Advertisement -
    Advertisement