More

    គន្លឹះ​ថែទាំ​សត្វ​មាន់​ឲ្យ​មាន​សុខភាព​ល្អ​ក្នុង​រដូវកាល​ភ្លៀង​

    - Advertisement -
    Advertisement

    រដូវកាល​ភ្លៀង​ធ្លាក់​បាន​មក​ដល់​កម្ពុជា​យើង​ហើយ​នៅ​ក្នុង​ខែ​នេះ​ ដូច្នេះ​តម្រូវ​ឲ្យ​ប្រជាកសិករ​ ដែលអាស្រ័យ​ដោយ​​ធ្វើ​ការ​ចិញ្ចឹម​សត្វ​មាន់​យល់​ដឹង​ក្នុង​ការ​ថែ​ទាំ​សុខភាព​សត្វមាន់​របស់​ពួក​គេ​ឲ្យ​រក្សា​នៅ​សុខភាព​ល្អ​។

    វិធីសាស្ត្រ​មួយ​ចំនួន​ធំ​​ត្រូវ​បាន​កសិដ្ឋាន​តូច​ធំ​នៅ​បរទេស​អនុវត្ត​ដើម្បី​រក្សា​សុខភាព​សត្វ​មាន់​ឲ្យមាន​សុខភាព​ល្អ​ ដែល​តិចនិក​អាច​​ជួយ​ដល់​កសិដ្ឋាន​តូច​ធំ​នៅ​កម្ពុជា​ជា​ច្រើន​ដែល​ចិញ្ចឹម​មាន់​។

    ដូច​ដែល​ប្រជាកសិករ​ទាំង​អស់​បាន​ដឹង​ សត្វ​មាន់​ជា​សត្វ​ដែល​ចូល​ចិត្ត​ដើរ​ហើរ​មាន​សេរីភាព​ មិន​ថា​​ក្នុង​ស្ថានភាព​រដូវកាល​ណា​នោះ​ទេ​ ប៉ុន្តែ​សត្វ​ទាំង​នោះ​ក៏​ចូល​ចិត្ត​មាន​ជម្រក​ច្បាស់លាស់​ ដែល​ពួក​គេ​អាច​ស៊ាំ​នឹង​ការ​រស់​នៅ​ផង​ដែរ​។

    យ៉ាងណា​នៅ​ក្នុង​រដូវកាល​ភ្លៀង​បែប​នេះ​ សត្វ​មាន់​អាច​នឹង​ឆាប់​ខូច​សុខភាព​ និង​មាន​ជំងឺ​ច្រើន​ព្រោះ​តែ​ទម្លាប់​របស់​ពួកវា​ បូក​ផ្សំ​នឹង​លក្ខខណ្ឌ​ក្នុង​ការ​រស់​នៅ​ និង​ថែ​ទាំ​។

    ទម្លាប់​របស់​សត្វ​នេះ​គឺ​ចូល​ចិត្ត​ដើរ​ហើរ​ ដូច្នេះ​នៅ​ក្នុង​រដូវ​ភ្លៀង​នេះ​ ពួក​វានឹង​ទទួល​រង​ទឹក​ជោកជាំ​ ដែល​ធ្វើ​ឲ្យ​ពួក​វា​នឹង​ទទួល​រងអា​ការ​គ្រុន​រងារ​។ មួយ​វិញ​ទៀត​ សត្វ​មាន់​ក៏​ចូល​ចិត្ត​ផឹក​ទឹក​ផង​ដែរ​ ជា​ពិសេស​ទឹក​ផុក​​នេះ​តែ​ម្ដង​ ដោយ​រដូវ​ភ្លៀង​សម្បូរ​ទៅ​ហើយ​ផុក​ជោកជាំ​ រួម​ទាំង​សត្វ​នេះ​ដើរ​ហើរ​ពាស​វាល​ពាស​កាស​ ដូច្នេះ​ធ្វើ​ឲ្យ​សត្វ​នេះ​ងាយ​រង​ជំងឺ​ បាក់តេរី​នានា​ព្រោះ​តែ​ទឹក​ផុក​នេះ​។

    មួយ​វិញ​ទៀត​ទ្រុង​មាន់​ ដែល​ជា​ជម្រក​របស់​សត្វ​មាន់​នេះ​តែង​តែ​ស្អុយ​នៅ​ក្នុង​រដូវ​ភ្លៀង​នេះ​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មាន់​ប៉ះពាល់​សុខភាព​ បង្ក​ជា​ជំងឺ​ ប៉ះពាល់​ការ​បញ្ចេញ​ពង​ផង​ដែរ។​

    ទោះ​ជា​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ថែទាំ​យ៉ាង​ណា​ក៏​ដោយ​ប៉ុន្តែ​ វិធីសាស្ត្រ​មួយ​ចំនួន​ធំ​ ដែល​អាច​ជួយ​ដល់​អ្នក​ចិញ្ចឹម​មាន់​ទាំង​អស់​អាច​ធ្វើ​ការ​គ្រប់​គ្រង​ និង​ចិញ្ចឹម​មាន់​នេះ​ឲ្យ​នៅ​តែ​ទទួល​បាន​សុខភាព​ទោះ​ជា​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ​។

    អ្នក​ចិញ្ចឹម​សត្វ​មាន់​ត្រូវ​តែ​ឲ្យ​សត្វ​មាន់​ ដើរ​ហើរ​ចេញ​ពី​ទ្រុង​របស់​ពួកវា​ ទោះ​មាន​ភ្លៀង​ញឹកញាប់​យ៉ាង​ណា​ក៏​ដោយ​ ព្រោះ​តែ​សកម្មភាព​នេះ​អាច​ជួយ​ឲ្យ​ពួក​វា​បាត់​ធុញ​ និង​បន្ធូរ​ភាព​តានតឹង​ ព្រោះ​តែ​ទម្លាប់​សត្វ​មាន់​គឺ​ចូល​ចិត្ត​មាន​សេរីភាព​។

    ម្ចាស់​ដែល​ចិញ្ចឹម​មាន់​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​មើល​ថែ​ទាំង​ចំណី​ និង​ទឹក​ ដែល​សត្វ​មាន់​ផឹក​ ឲ្យ​បាន​ត្រឹម​ត្រូវ​ ជៀសវាង​ចំណី​ និង​ទឹក​របស់​ពួក​វាពី​ផុក​ឲ្យ​បាន​ច្រើន​គឺ​ល្អ​ប្រសើរ​។

    អ្វី​ដែល​សំខាន់​បំផុត​គឺ​ត្រូវ​តែ​សម្អាត​ទ្រុង​មាន់​ឲ្យ​បាន​ញឹកញាប់​ ជៀស​វាង​ទ្រុង​មាន​ក្លិន​ សល់​កាក​លាមក​ កាក​សំណល់​ចំណី​អាហារ​ផ្សេងៗ​។

    ចំណុច​ទាំង​នេះ​ត្រូវ​តែ​អនុវត្ត​ជា​ចាំ​បាច់​ក្នុង​ការ​ថែទាំ​សត្វ​មាន់​ឲ្យ​មាន​សុខភាព​ល្អ​ ក្នុង​រដូវ​ភ្លៀង​នេះ​៕

    ប្រភព៖ Dineachook

    - Advertisement -
    Advertisement