More

    សញ្ញាព្រមានមួយ​ចំនួន​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​លើសត្វ​មាន់​

    - Advertisement -
    Advertisement

    មាន់​គឺ​ជា​សត្វ​សាច់​​ប្រើ​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​​ធ្វើ​ជាអាហារ​ ​ដូច្នេះ​ការ​មើល​ទាំ​គឺ​ត្រូវ​តែ​មើល​ថែ​ឲ្យ​បាន​ដិត​ដល់​ជៀសវាង​បង្ក​ជំងឺ​ផ្សេងៗ​ឆ្លង​ដល់​មនុស្ស​។

    ជាពិសេស​នៅ​ក្នុង​ពេល​រដូវកាល​ធ្លាក់​ភ្លៀង​សត្វ​មាន់​អាច​នឹង​កើត​ជំងឺ​ផ្លូវ​ដង្ហើម​ ព្រោះ​តែ​ភ្លៀង​បាន​ធ្វើ​ឲ្យ​បរិយាកាស​ និង​កន្លែង​រស់​នៅ​របស់វាងាយ​នឹង​កខ្វក់​ បង្ក​ឲ្យ​បាត់​អនាម័យ​ ដូច​ជា​ដក់​ទឹក​ជា​ដើម​ បង្ក​ជា​ក្លិន​មិនល្អ ​នាំឲ្យកើត​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដល់​មាន់​។

    ​ជំងឺ​ផ្លូវ​ដង្ហើម​ ​កើត​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ ដែល​មាន​ឈ្មោះ​ថា​ Mycoplasma Gallisepticum ដោយ​បាក់តេរី​នេះ​​វាយ​ប្រហារ​ផ្លូវ​ដង្ហើម​ បំពង់​ខ្យល់​​ ​បណ្ដាល​ឲ្យ​សត្វ​មាន់​មាន​បញ្ហា​សុខភាព​ បណ្ដាលឲ្យ​ស្ដ្រេស​ ហេវ​ហត់​ និង​កើត​ជា​ជំងឺ​ផ្លូវ​ដង្ហើម​​។

    រោគ​សញ្ញា​មួយ​ចំនួន​ ដែល​ម្ចាស់​កសិដ្ឋាន​គួរ​យល់​ដឹង​គឺ សត្វ​មាន់​អាច​មាន​អាការៈ​មួយ​ចំនួន​ដូច​ជា​​​ហូរ​ទឹក​រំអិល​តាម​ច្រមុះ​ និង​ភ្នែក កណ្ដាស់​ ក្អក​ បាត់​បង់​ចំណង់​អាហារ​ ដក​ដង្ហើម​ញាប់ៗ​ ស្ដ្រេស​ និង​សំកុក​ជា​ដើម​។

    ជំងឺ​ផ្លូវ​ដង្ហើម​ កើត​លើ​សត្វ​មាន់​​អាច​មាន​ដូច​ជា​ ជំងឺ​ផ្ដាសាយ​បក្សី​ ជំងឺ​ Aspergillosis ជំងឺ​អុតស្វាយ​មាន់​ និង​ជំងឺ​រលាក​ទង​សួត​​ផ្សេងៗ​។

    នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ ម្ចាស់​កសិដ្ឋាន​អាច​ធ្វើ​ការ​ព្យាបាល​តាម​រយៈ​ធម្មជាតិ​ដោយ​ទុក​ឲ្យ​ជំងឺ​ជា​ដោយ​ឯកឯង​ ប៉ុន្តែ​ករណី​នេះ​សម្រាប់​តែ​ចំពោះ​ជំងឺ​មាន​ស្ថានភាព​ស្រាល​ប៉ុណ្ណោះ​។

    ចំពោះ​ករណី​ធ្ងន់​ធ្ងរ​ ឬ​ក៏​មិន​ច្បាស់​ពី​ស្ថាន​ភាព​ជំងឺ​ត្រូវ​មាន​ការ​ព្យាបាល​ពី​គ្រូពេទ្យ​សត្វ​ឲ្យ​បាន​ច្បាស់​លាស់​ ផ្ដល់​ថ្នាំ​ ប៉ុន្តែ​បើ​ជៀស​វាង​បាន​គឺ​កុំ​ប្រើ​ប្រាស់​ថ្នាំ​អង់ទីប៊ីយ៉ូទីក​ ព្រោះ​ថ្នាំ​នេះ​នឹង​ប៉ះពាល់​សុខភាព​សត្វ​មាន់​ក្នុង​រយៈពេល​វែង​ឆ្ងាយ​។

    យ៉ាង​ណា​លក្ខខណ្ឌ​ចម្បង​ក្នុង​ការ​បង្កា​កុំ​ឲ្យ​កើត​ឡើង​មាន​ជំងឺ​ដូច​ខាង​លើ​ ម្ចាស់​កសិដ្ឋាន​ត្រូវ​តែ​មើល​ថែ​ទាំ​សត្វ​មាន់​ឲ្យ​បាន​ល្អ​ក្នុង​រដូវ​ភ្លៀង​នេះ​ ត្រូវ​សម្អាត​កន្លែង​រស់​នៅ​ និង​សត្វ​មាន់​ឲ្យ​បាន​ស្អាត​ ជៀស​វៀង​បង្ក​ភាព​កខ្វក់​ធ្វើ​ឲ្យ​សត្វ​មាន់​ងាយ​នឹង​ឆ្លង​ជំងឺ​៕

    ប្រភព៖ Naturalremedy

    - Advertisement -
    Advertisement