More

    គន្លឹះសំខាន់ៗជួយគ្រប់គ្រងនិងការពារជំងឺប៉េស្ដអាហ្វ្រិក

    - Advertisement -
    Advertisement

    ជំងឺប៉េស្ដជ្រូកអាហ្វ្រិក ជាជំងឺបង្កដោយវីរុស និងជាជំងឺឆ្លងធ្ងន់ធ្ងរដែលអាចឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅលើសត្វជ្រូកគ្រប់ប្រភេទតាមរយៈការចម្លងផ្ទាល់រវាងជ្រូកស្រុក និងជ្រូកស្រុក និងរវាងជ្រូកស្រុក និងជ្រូកព្រៃ និងឆ្លងដោយប្រយោលតាមរយៈមនុស្សប៉ះពាល់ជ្រូកឈឺ ឬងាប់ សាច់ជ្រូក សម្ភារៈ និងមធ្យោបាយដឹកជញ្ជូនសត្វជ្រូក និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

    ដើម្បីគ្រប់គ្រង និងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺត្រូវធ្វើដូចខាងក្រោម៖

    ១.ការគ្រប់គ្រង

    • ត្រូវធ្វើអត្តសញ្ញាណកម្មសត្វ និងកត់ត្រានៅកសិដ្ឋានចិញ្ចឹមសត្វ។
    • មិនត្រូវផ្ដល់កាកសំណល់ជាចំណីឲ្យសត្វ រាំងស្កាត់ជ្រូកកុំឲ្យប៉ះពាល់ផ្ទាល់ជាមួយជ្រូកដទៃ និងរួមទាំងជ្រូកព្រៃផងដែរ។
    • ត្រូវកប់ ឬកំទេចចោលឲ្យបានសមស្របនូវកាកសំណល់ចំណីអាហារមានលាយផលិតផលសត្វដែលសង្ស័យថាមានមេរោគជំងឺនេះ
    • ត្រូវកប់ឬកំទេចចោលនូវកាកសំណល់សត្វ រួមទាំងលាមក និងសត្វងាប់ដោយសារជំងឺនេះឲ្យ សមស្រប។
    • ត្រូវបង្កើតនូវកន្លែងលាងសម្អាតសម្រាប់បុគ្គលិក និងរៀបចំកន្លែងដឹកជញ្ជូនសត្វថ្មីចូលកន្លែងចិញ្ចឹម។
    • ត្រូវធ្វើចត្តាឡឺស័កសត្វ ១៤ ទៅ៣០ថ្ងៃ ត្រូវធ្វើការកត់ត្រាចេញ ចូលសត្វ ត្រូវកំណត់នូវការយកអាហារចូល និងបរិភោគកន្លែងចិញ្ចឹម។
    • មិនត្រូវបោះចោលនូវកាកសំណល់ផលិតផលសត្វ លាមក សត្វងាប់ នៅតាមទីសាធារណៈ ឬទៅក្នុងប្រភពទឹកឡើយ។
    • ត្រូវធ្វើការត្រួតពិនិត្យ និងធ្វើជីវសុវត្ថិភាពដោយធ្វើកន្លែងសម្លាប់មេរោគនៅច្រកចេញចូលកន្លែងចិញ្ចឹម។

    ២. ការការពារ

    • ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងចិញ្ចឹម និងនៅជុំវិញកន្លែងចិញ្ចឹម។
    • មិនត្រូវចិញ្ចឹមសត្វព្រលែងពាសវាលពាសកាល ពេលចេញ ចូលកន្លែងចិញ្ចឹមត្រូវជ្រលក់ជើង ឯមធ្យោបាយដឹកជញ្ជូនត្រូវសម្លាប់មេរោគមុនចូលកន្លែងចិញ្ចឹម។
    • ត្រូវបាញ់ថ្នាំសម្លាប់មេរោគលើសម្ភារៈ ឧបករណ៍ប្រើប្រាស់។
    • ជ្រៀសវាងការនាំផលិតផលសាច់ជ្រូកចូល និងឆ្លងកាត់កន្លែងចិញ្ចឹម។
    • ជៀសវាងការប្រើប្រាស់កាកសំណល់ផ្ទះបាយជាចំណីសត្វ គ្មានការទិញ ឬចរាចរណ៍សត្វជ្រូកពីប្រភពមិនច្បាស់លាស់ និងសូមធ្វើការរាយការណ៍ទៅមន្ត្រីជំនាញ៕

    ប្រភព៖ ឯកសារក្រសួង​កសិកម្ម​

    - Advertisement -
    Advertisement