ដោយសារតែសាច់មាន់ និងស៊ុតមាន់មានតម្រូវខ្ពស់ ដូច្នេះបានធ្វើឲ្យការចិញ្ចឹមមាន់មានការចាប់អារម្មណ៍ច្រើន ហើយលទ្ធផលពីការចិញ្ចឹមមាន់នោះ មានខ្លះក៏ជោគជ័យ មានខ្លះក៏បរាជ័យ។
មានកត្តាមួយចំនួនអាចធ្វើឲ្យម្ចាស់កសិដ្ឋានបរាជ័យពីការចិញ្ចឹមមាន់។ តើមានអ្វីខ្លះ?
១. ខ្វះចំណេះដឹងក្នុងការចិញ្ចឹមមាន់
ម្ចាស់កសិដ្ឋានខ្លះបរាជ័យព្រោះតែប្រញាប់ផ្លាស់ប្ដូរទៅចិញ្ចឹមតាមអ្នកជិតខាងពេក ព្រោះតែឃើញគេទទួលបានលទ្ធផលល្អ តែតាមពិតទៅ ម្ចាស់កសិដ្ឋានត្រូវសិក្សាពីទីផ្សារ តម្រូវការផ្សេងៗ។
២. ខ្វះភាពអំណត់
ម្ចាស់កសិដ្ឋានខ្លះចង់មានលឿនពេក ដោយមិនគិតគូរពីឧបសគ្គផ្សេងៗឲ្យបានដិតដល់។ តាមពិតទៅវិស័យកសិកម្មមានភាពស្មុគស្មាញ ដែលតម្រូវឲ្យមានភាពអំណត់។
៣. ចំណាយខ្ពស់ក្នុងការចិញ្ចឹម និងឧបករណ៍ប្រើប្រាស់
តាមពិតទៅ ការចិញ្ចឹមមាន់ត្រូវការចំណាយខ្ពស់ក្នុងការដាក់ចំណី ហើយឧបករណ៍ប្រើប្រាស់ក៏ត្រូវចំណាយច្រើនផងដែរ ហេតុនេះហើយម្ចាស់កសិដ្ឋានត្រូវតែព្យាយាមស្វែងរកវិធីសាស្ត្រសន្សំសំចៃ។
៤. ជំងឺរាតត្បាត
បញ្ហាដ៏ធំបំផុតក្នុងការចិញ្ចឹមមាន់គឺការផ្ទុះជំងឺរាតត្បាត ហើយម្ចាស់កសិដ្ឋានជាច្រើនមិនបានការចាក់វ៉ាក់សាំងមាន់គ្រប់គ្រាន់ ដែលធ្វើឲ្យមាន់ប្រឈមនឹងការកើតជំងឺ។
៥. ឈ្មួញកណ្ដាល
ជាទូទៅឈ្មួញកណ្ដាលអាចនាំមកនូវផលល្អ និងផលអាក្រក់ដល់ម្ចាស់កសិដ្ឋាន ឈ្មួញខ្លះនាំមកទីផ្សារល្អដល់អ្នកចិញ្ចឹម ប៉ុន្តែឈ្មួញខ្លះនាំនូវទីផ្សារ ដែលយកចំណេញពីម្ចាស់កសិដ្ឋានច្រើន។ ការស្វែងយល់ពីតម្រូវការទីផ្សារ និងតម្លៃលើទីផ្សារឲ្យបានច្បាស់លាស់ ជួយឲ្យកសិករមានជម្រើស និងតថ្លៃជាមួយឈ្មួញបាន៕
បើសិនជាបងប្អូនយើងមានអ្វីផ្សេងពីនេះជួយចែករំលែកផង។
ប្រភព៖ Kukufarm
