Facebook
Youtube
ព័ត៌មាន
ដំណាំ
ដំណាំកសិកម្ម
ដំណាំកសិឧស្សាហកម្ម
សត្វ
សត្វចិញ្ចឹម
Video
News
Video
News
ព័ត៌មាន
ដំណាំ
ដំណាំកសិកម្ម
ដំណាំកសិឧស្សាហកម្ម
បីចំណុចជួយបង្កើនប្រជាករអង្ក្រងការពារដំណាំស្វាយចន្ទី
ការចិញ្ចឹមអង្ក្រងក្នុងចម្ការស្វាយចន្ទីជាដំណោះស្រាយបែបធម្មជាតិមួយ ជួយការពារទិន្នផលស្វាយចន្ទីពីការបំផ្លាញរបស់សត្វល្អិតចង្រៃ ជួយបង្កើនគុណភាពគ្រាប់ស្វាយចន្ទី និងជួយកាត់បន្ថយការចំណាយលើថ្លៃទិញថ្នាំកសិកម្ម។ បន្ថែមពីនេះ បច្ចេកទេសប្រើអង្ក្រងនេះ ក៏ជួយដល់បរិស្ថាន និងសុខភាពកសិករ ផងដែរ។ ដើម្បីឲ្យមានអង្ក្រងនៅក្នុងចម្ការរបស់ខ្លួន កសិករត្រូវអនុវត្តបីចំណុចសំខាន់នេះ។ ១. ពិនិត្យវត្តមាន និងគ្រួសារអង្ក្រង អ្នកបច្ចេកទេសរបស់អង្គការហេក្សកម្ពុជា បានឲ្យដឹងថាការពិនិត្យវត្តមានអង្ក្រងគួរពិនិត្យនៅអំឡុងខែវិច្ឆិកា...
ដំណាំគម្របដីជួយផលិតអាសូតសម្រាប់ដី កាត់បន្ថយថ្លៃទិញជី
ក្រោយការប្រមូលផលស្រូវរួច កសិករ នៅតាមបណ្ដាខេត្តនានាតែង តែមានទម្លាប់ដុត ជញ្រ្ជាំងចោល ឬទុកដីទំនេរចោល។ ទម្លាប់បែបនេះត្រូវ បានអ្នកជំនាញផ្នែកកសិកម្មស្នើឲ្យមានការផ្លាស់ប្តូរ។ សម្រាប់បច្ចេកទេសថ្មីគេហៅថា កសិអេកូឡូស៊ី បន្ទាប់ពីប្រមូលផលរួចគេណែនាំឱ្យ កសិករបាចព្រោះ ដាំដំណាំគម្របដី។...
កសិករវៀតណាមចំណេញ១៧ទៅ៣០% ក្រោយអនុវត្តបច្ចេកទេសទាំង៥ លើការកាត់បន្ថយថ្លៃដើមផលិតស្រូវ
កសិករយើងមួយចំនួនបានឲ្យ កសិ/Kakse ដឹងថាខ្លួនត្រូវចំណាយថ្លៃដើមផលិតស្រូវចន្លោះពី២លាន៤សែនរៀលទៅ៣លានរៀលក្នុងមួយហិកតា។ ការចំណាយអាចលើសនេះបើសិនជាកសិករជួលដីគេសម្រាប់ធ្វើស្រែ។ ថ្ងៃនេះ កសិ/Kakse នឹងលើកយកបទពិសោធរបស់ប្រទេសវៀតណាមដែលធ្វើបានជោគជ័យលើការកាត់បន្ថយថ្លៃដើមផលិតស្រូវ និងជួយឲ្យកសិករចំណេញបានមួយផ្នែកពីការចំណាយលើថ្លៃផលិតនិងធាតុចូលផ្សេងៗ។ កសិករវៀតណាមអនុវត្តវិធានការកាត់បន្ថយថ្លៃដើមលើចំណុចចំនួនប្រាំ៖ ១. កាត់បន្ថយគ្រាប់ពូជ កាត់បន្ថយគ្រាប់ពូជ កសិករវៀតណាមបានប្រើប្រាស់បច្ចេកទេសព្រោះស្រូវដោយម៉ាស៊ីនផ្ទាល់ដែលវិធីនេះប្រើប្រាស់បរិមាណពូជស្រូវតិចជាងព្រោះដោយដៃ។ ជាលទ្ធផលកសិករវៀតណាមអាចកាត់បន្ថយការប្រើប្រាស់ពូជស្រូវចំនួន៥០%។ ២. កាត់បន្ថយការប្រើប្រាស់ជីអ៊ុយរ៉េ (N) កសិករវៀតណាមមានចំណេះដឹងខាងប្រើប្រាស់ជី ដោយប្រើទៅតាមតម្រូវការរបស់ដំណាំ...
ធ្លាប់ឭដំណាំអន្ទាក់ឬអត់ គេដាំដើម្បីអ្វី?
ដំណាំអន្ទាក់ គឺជាដំណាំដែលកសិករគួរដាំព័ទ្ធជុំវិញដំណាំណាមួយដើម្បីការពារការចម្លងជងឺ វីរុស និងសត្វល្អិតជាដើម។ ដំណាំអន្ទាក់អាចជាដំណាំដែលស្ថិតក្នុងគ្រួសារដូចគ្នាឬខុសគ្នា។ ឧទាហរណ៍បើចង់ដាំត្រសក់ជាដំណាំគោល យើងអាចដាំដំណាំអន្ទាក់ជាដំណាំពោតព័ទ្ធជុំវិញត្រសក់ ឬក៏អាចដាំត្រសក់ដូចគ្នាព័ទ្ធជុំវិញក៏បាន។ តើដាំដំណាំអន្ទាក់ដើម្បីអ្វី? ដំណាំអន្ទាក់មានតួនាទី ធ្វើជារុក្ខជាតិរបងជួយការពារដំណាំគោលពីខ្យល់ ធូលីដី និងជាជម្រករបស់សត្វមានប្រយោជន៍ដូចជាពពួកអណ្ដើកមាស និងសត្វកណ្ដូបបុកស្រូវជាដើម។ ដំណាំទាំងនេះក៏អាចទុកប្រមូលបានដែរ...
សត្វ
សត្វចិញ្ចឹម
ចិញ្ចឹមគោបានត្រឹមត្រូវ គួរមើលលើចំណុចទាំងនេះ
វិស័យកសិកម្ម មានការរីកចម្រើនឡើងជារៀងរាល់ឆ្នាំ ដូចនេះហើយផលិតកម្មសត្វក៏បានដើរតួយ៉ាងសំខាន់មួយក្នុងការផ្គត់ផ្គង់ស្បៀងអាហារដែលផ្ដល់នូវសារជាតិចិញ្ចឹមខ្ពស់ និងជាប្រភពថវិកាមួយដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាកសិករ។ មិនតែប៉ុណ្ណោះ ការចិញ្ចឹម សត្វគោ-ក្របី ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងប្រព័ន្ធកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ជាទូទៅ កសិករ ចិញ្ចឹមគោ-ក្របី ជា លក្ខណៈគ្រួសារហើយត្រូវបានយកទៅប្រើប្រាស់ជាកម្លាំងអូសទាញបើទោះជាមានគ្រឿងយន្តមកជំនួស។...
ជំងឺបូសខ្យល់ អាចចាក់វ៉ាក់សាំងការពារជាជាងទុកឲ្យគោឈឺ
ជំងឺបូសខ្យល់គឺជាជំងឺឆ្លងម្យ៉ាងទៅលើសត្វគោ បង្កឡើងដោយបាក់តេរីឈ្មោះ ក្លូស្រ្តីដ្យូម សូវី។ ជំងឺនេះច្រើនកើតឡើងលើគោដែលមានអាយុពី ៦-២៤ខែ ។ ជំងឺបូសខ្យល់អាចឱ្យសត្វងាប់ក្នុងរយៈពេលពី ១២-២៤ម៉ោង ដោយមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់ ។ ជាទូទៅគេឃើញគោងាប់ដោយពុំមានឃើញអាការៈឈឺឡើយ ហើយក៏មិនចម្លងពីសត្វមួយទៅសត្វមួយទៀតដែរ លុះត្រាតែសត្វដែលពុំមានជំងឺទៅស៊ីស្មៅខ្ចីកៀកនឹងដីដែលមានមេរោគទើបអាចឈឺបាន ។ អការៈនៃសត្វគោកើតបូសខ្យល់គឺ...
កើតជំងឺឈាមខ្មៅធ្វើឲ្យគោងាប់លឿន តែក៏មានវិធីការពារ
ជំងឺឈាមខ្មៅជាជំងឺឆ្លងរាតត្បាតមួយប្រភេទបង្កឡើងដោយបាក់តេរី ឈ្មោះ «បាក់ស៊ីឡុស អង់ត្រាក់ស៊ីស»។ គោដែលឆ្លងជមងឺនេះអាចងាប់ភ្លាមៗ ក្នុរយៈពេលពី ២-៣ម៉ោង។ បន្ទាប់ពីងាប់ដងខ្លួនសត្វមានសភាពទន់ ហូរឈាមតាមមាត់ និងរន្ធគូទ។ សត្វកើតជំងឺឈាមខ្មៅតាមរយៈការចម្លងមេរោគ ពីបាក់តេរីដែលរស់នៅក្នុងដី។ នៅពេលដែលមានគោងាប់ដោយជំងឺឈាមខ្មៅ គោផ្សេងទៀតដែលស៊ីស្មៅក្នុងវាលតែមួយ...
បញ្ហាមាន់ស៊ីពងខ្លួនឯង នេះជាមូលហេតុ និងដំណោះស្រាយ
បញ្ហាមាន់ស៊ីពងខ្លួនឯង គឺជាបញ្ហាអាក្រក់មួយដែលបង្កមានការខាតបង់ដល់អ្នកចិញ្ចឹម។ បញ្ហានេះអាចកើតឡើងដោយសារមូលហេតុច្រើនយ៉ាងដែលទាក់ទងនឹងបញ្ហាខ្វះសារជាតិចិញ្ចឹម និងបញ្ហាបរិស្ថាន។ ១. មូលហេតុមាន់ស៊ីពងខ្លួនឯង ក. កង្វះសារធាតុចិញ្ចឹម បញ្ហានេះជាមូលហេតុចម្បងបំផុត៖ កង្វះជាតិកាល់ស្យូម៖ មេមាន់ពងត្រូវការកាល់ស្យូមច្រើនដើម្បីបង្កើតសំបកពង។ បើវាខ្វះជាតិកាល់ស្យូម វានឹងស្វែងរកប្រភពកាល់ស្យូមពីខាងក្រៅ ហើយសំបកពងរបស់វាផ្ទាល់គឺជាប្រភពដ៏ងាយស្រួល។ កង្វះជាតិប្រូតេអ៊ីន៖ ពងមាន់មានជាតិប្រូតេអ៊ីនខ្ពស់។ ប្រសិនបើចំណីអាហាររបស់វាមានជាតិប្រូតេអ៊ីនទាប មាន់អាចស៊ីពងដើម្បីបំពេញតម្រូវការប្រូតេអ៊ីនរបស់ខ្លួន។ ខ....
More
ដំណាំកសិកម្ម
ហេតុអ្វីបានជាសត្វល្អិតស៊ាំនឹងថ្នាំពុលកសិកម្ម?
ហេតុអ្វីមិនគួរដាក់ជីច្រើនពេកក្នុងពេលតែមួយ?
បាញ់ថ្នាំពុលកសិកម្មបែបណាទើបមិនសូវប៉ះពាល់សុខភាព?
អត្ថប្រយោជន៍និងតួនាទីរបស់ដំណាំអន្ទាក់
ហេតុអ្វីមិនគួរប្រើលាមកគោស្រស់លើដំណាំ?
ហេតុអ្វីកសិករប្រើកំបោរលើដីកសិកម្ម?
ហេតុអ្វីកូនដំណាំរលួយ?
ដំណាក់កាលសំខាន់ៗរបស់ដំណាំពោត
មកស្គាល់ពីពូជស្រូវល្បីៗនៅប្រទេសកម្ពុជា
ការជ្រើសរើសពូជនិងការដាំដុះសណ្ដែកសៀង
មកដឹងពីជំងឺលើដំណាំម្នាស់ និងវិធីសាស្ត្រទប់ស្កាត់
ផេះចង្រ្កាន៖ អត្ថប្រយោជន៍ចំពោះដីនិងដំណាំ
ផ្ទុកច្រើនទៀត
ដំណាំកសិឧស្សាហកម្ម