More

    កំបោរ​កសិកម្ម​គន្លឹះ​ដោះ​ស្រាយ​បញ្ហា​ដី​ស្រែ​​មាន​​ជាតិ​ជូរ​

    កសិករ​ជាច្រើន​តែង​ជួប​បញ្ហា​ក្នុង​ការ​ដាំដុះ​ស្រូវ ដូចជា​ស្រូវ​មាន​អាការៈ​ ពុក​គល់ រលួយ​គល់ ឬ​ពេល​ព្រោះ​ហើយ​ រលួយ​ពន្លក ដោយសារ​តែ​ ប្រព័ន្ធ​ឫស​ខ្សោយ​ចា​ដើម​។ បញ្ហា​ចម្បង​ទាំងនេះ​ច្រើន​តែ​កើត​ចេញ​ពី​ដី​ស្រែ​របស់​យើង​មានជាតិ​ជូរ​ខ្លាំង ឬហៅ​ម្យ់ាង​ទៀតថា​ដីមាន​កម្រិត​​អាស៊ីត​ខ្ពស់​។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប្រជាកសិករ​គួរ​ប្រើប្រាស់កំបោរ​កសិកម្ម។

    អត្ថប្រយោជន៍សំខាន់ៗ

    កំបោរ​កសិកម្ម​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​សម្បូរ​បែប​ដល់​ដី​ស្រែរបស់​បង​ប្អូន​៖

    - Advertisement -
    • បន្សាប​ជាតិ​អាស៊ីត និង​សម្លាប់​មេរោគ៖​ វា​ជួយ​សម្របសម្រួល​កម្រិត pH ក្នុង​ដី​ឱ្យ​មាន​លំនឹង ដែល​កាត់​បន្ថយ​ជាតិ​ជូរ និង​ជួយ​សម្លាប់​មេរោគ​ក្នុង​ដី​មួយ​ចំនួន។
    • កែប្រែ​រចនាសម្ព័ន្ធ​ដី៖ ធ្វើ​ឱ្យ​ដី​ ផុស​ធូរ​ ល្អ បង្កើត​ឱ្យ​មាន​ រន្ធ​ខ្យល់​ចេញ​ចូល​ បាន​ល្អ​ប្រសើរ។
    • ពង្រឹង​ប្រព័ន្ធ​ឫស៖ ជួយ​ឱ្យ​ឫស​ដំណាំ​ស្រូវ​ ចាក់​ចូល​បាន​ជ្រៅ និង​រឹងមាំ អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ​ប្រសើរ។
    • ពន្លឿន​ការ​រលាយ​កាក​សំណល់៖ វា​ជួយ​កាច់​កាក​សំណល់ និង​ជញ្ជ្រាំងទៅ​ក្នុង​ដី​ឱ្យ​ក្លាយ​ជា​កំប៉ុស្ដ​ធម្មជាតិ​បាន​លឿន។

    របៀប​ប្រើប្រាស់

    កសិករ​គួរ​បាច​កំបោរ​កសិកម្ម​​​ក្រោយ​ប្រមូល​ផល​រួចគឺ​នៅ​ពេល​ដែល​ធ្វើការវាយ​ដី ឬ​ភ្ជួរ​លុប​ចំជញ្ជ្រាំង​។

    • សម្រាប់​កសិករ​ដែល​ចង់​ព្រោះ​ស្រូវ​បន្ត​ ត្រូវ​រង់ចាំ​ពី​៧ទៅ​១០​ថ្ងៃ​ក្រោយ​បាច​កំបោរ ទើប​អាច​ចាប់ផ្ដើម​ព្រោះ​ពូជ​ស្រូវ​បន្ត​បាន។
    • បរិមាណ​ប្រើប្រាស់ អាស្រ័យ​លើ​ប្រភេទ​ដី​របស់បងប្អូន​ (ដី​ជូរ​ខ្លាំង ដី​ខ្សាច់ ឬ​ដី​ឥដ្ឋ)។

    សូម​ប្រឹក្សា​ជាមួយ មន្ត្រី​កសិកម្ម​ឃុំ ឬ​អ្នក​ជំនាញ ផ្សេង​ទៀត​មុន​នឹង​ធ្វើការ​ប្រើប្រាស់ ដើម្បី​កំណត់​បរិមាណ​ឱ្យ​បាន​ត្រឹមត្រូវ និង​ចំណាយ​មាន​ប្រសិទ្ធភាព​។

    ចំណាំ៖ ការប្រើកំបោរច្រើនពេកអាចធ្វើឱ្យ pH ឡើងខ្ពស់ ដីប្រែជាមានជាតិបាស ដែលបណ្ដាលឱ្យសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនដូចជា ផូស្វ័រ (P) ស័ង្កសី (Zn) និងដែក (Fe) មិនអាចស្រូបយកដោយឫសស្រូវបានល្អវិញនាំឱ្យប៉ះពាល់ដល់ទិន្នផលទៅវិញ​។

    ដោយ៖ ទូច សុខា
    ប្រភព៖ CARMEUSE