បាយទា គឺជាប្រភេទរុក្ខជាតិស្មៅទឹកតូចៗ ដែលអណ្តែតលើផ្ទៃទឹក ហើយវាអាចប្រែក្លាយស្រូវវស្សារបស់បងប្អូនឲ្យទៅជា “រោងចក្រខ្នាតតូច” ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន។
អត្ថប្រយោជន៍បាយទានៅក្នុងស្រែ
បាយទាផ្តល់ផលប្រយោជន៍ដ៏សំខាន់យ៉ាងតិច ៦យ៉ាងដល់ដំណាំស្រូវ៖
១. ជីធម្មជាតិ
បាយទាតមានផ្ទុកបាក់តេរីម្យ៉ាងដែលមានសមត្ថភាពចាប់យកអាសូតពីបរិយាកាស។ វាអាចជួយផ្តល់អាសូតប្រមាណ២០ទៅ៣០គីឡូក្រាមក្នុងដីមួយហិកតាសម្រាប់មួយរដូវ ដែលនេះជួយកាត់បន្ថយតម្រូវការជីអ៊ុយរ៉េ។

២. បង្កើនសារធាតុសរីរាង្គ
នៅពេលដែលបាយទារលួយ វាធ្វើឲ្យដីមានជាតិកាបូន និងសារធាតុចិញ្ចឹម កាន់តែសម្បូរបែប។ វាជួយកែលម្អរចនាសម្ព័ន្ធដី និងបង្កើនសមត្ថភាពក្នុងការរក្សាសំណើមសម្រាប់ដី។
៣. ទប់ស្កាត់ស្មៅចង្រៃ
ស្រទាប់បាយទាដែលដុះក្រាស់នៅលើផ្ទៃទឹក នឹងបាំងពន្លឺ មិនឲ្យស្មៅទឹកដែលនៅក្រោមស្រទាប់នោះលូតលាស់។
៤. រក្សាសំណើមដី
បាយទាជួយកាត់បន្ថយការហួតទឹកចេញពីផ្ទៃស្រែ។
៥. កាត់បន្ថយសត្វល្អិត និងជំងឺ
ការសិក្សាមួយចំនួនបានបង្ហាញថា បាយទាអាចជួយកាត់បន្ថយការកើតឡើងនៃសត្វល្អិត និងជំងឺមួយចំនួនលើដំណាំស្រូវ។
៦. ចំណីសត្វ
បាយទាមាន ជាតិប្រូតេអ៊ីនខ្ពស់ ហើយអាចយកទៅធ្វើជាចំណីបំប៉នសម្រាប់សត្វចិញ្ចឹម ប្រសិនបើប្រមូលផលពេលវានៅស្រស់។
បញ្ហាប្រឈម
- ត្រូវការតាមដានជាប្រចាំដើម្បីទប់ស្កាត់ការដុះក្រាស់ហួសហេតុ ដែលអាចធ្វើឲ្យខ្វះអុកស៊ីសែនក្នុងទឹក និងអាចប៉ះពាល់ដល់ស្រូវ។
- វាលូតលាស់បានល្អបំផុតជាមួយកម្រិតទឹកល្មម និងអាកាសធាតុក្តៅ។
ចំណាំ៖ សូមចាត់ទុកបាយទាជា “មិត្តបៃតងដែលមានតម្លៃទាប” ដែលអាចជួយ បង្កើនទិន្នផលស្រូវ និងសុខភាពដីប្រកបដោយនិរន្តរភាព។
ដោយ៖ ទូច សុខា
ប្រភព៖ The Azolla Foundation
