More

    មក​ស្គាល់​ពី​ពូជ​ស្រូវ​ល្បីៗ​នៅ​ប្រទេស​កម្ពុជា​

    - Advertisement -
    Advertisement
    ប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម​ ដែល​ធ្វើ​ការ​ផលិត​ស្រូវ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំ​ចេញ​ទៅ​កាន់​បរទេស​ផង​ដែរ​។ ខាង​ក្រោម​នេះជា​ពូជ​ស្រូវ​សំខាន់ៗ​មួយ​ចំនួន​ដែល​កសិករ​ខ្មែរ​និយម​ដាំ​​ក្នុង​ចំណោម​ពូជ​ផ្សេង​ទៀត​។

    ១. ពូជ​ស្រូវ​សែន​ពិដោរ​

    ជា​ពូជ​ស្រូវ​ស្រាល​ក្រអូប​មិន​ប្រកាន់​រដូវ​ គឺ​អាច​ដាំដុះបាន​ទាំង​រដូវ​ប្រាំង​ និង​រដូវ​វស្សា​។

    • មាន​អាយុកាល​គឺ​ ១១០-១២០ថ្ងៃ​
    • មាន​កំពស់​ដើម​គឺ​ ៩៥-១១០ស.ម
    • ទិន្នផល​ពី​ ៣,៥-៥,៥តោន​ ក្នុង​១ហិកតា​
    • គុណភាព​បាយ​ ក្រអូប​ ទន់​ឆ្ងាញ់​
    • បញ្ចេញ​នៅ​ក្នុង​ឆ្នាំ​ ២០០២
    • អាយុ​សំណាប​គឺ​ ២០-២៥ថ្ងៃ​

    ២. ពូជ​ស្រូវ​ អ៊ីអ៊ែ៦៦

    ជា​ពូជ​ស្រូវ​ស្រាល​ មិន​ប្រកាន់​រដូវ​ យើង​អាច​ធ្វើ​បាន​ទាំង​រដូវប្រាំង​ និង​រដូវ​វស្សា​។

    • មាន​អាយុកាល​គឺ​ ១០៥-១១៥ថ្ងៃ​
    • មាន​កំពស់​ដើម​គឺ​ ៨០-១១៨ស.ម
    • ទិន្នផល​ពី​ ៤-៦,៥តោន​ ក្នុង​១ហិកតា​
    • គុណភាព​បាយ​ឆ្ងាញ់​ល្មម​
    • បញ្ចេញ​នៅ​ក្នុង​ឆ្នាំ​១៩៩៩
    • អាយុ​សំណាប​គឺ​ ២០-២៥ថ្ងៃ

    ៣. ពូជ​ស្រូវ​ ផ្កា​រំដួល​

    ជា​ពូជ​ស្រូវ​ក្រអូប​ ប្រកាន់​រដូវ​ យើង​ធ្វើ​បាន​នៅ​ក្នុង​រដូវ​វស្សា​តែ​ប៉ុណ្ណោះ​។

    • មាន​អាយុកាល​គឺ​ ចេញ​ផ្កា​ចាប់​ពី​ថ្ងៃ​៣០ ខែ​តុលា​ ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​
    • មាន​កំពស់​ដើម​គឺ​ ១,០៧-១,៧១ ម
    • ទិន្នផល​ពី​ ៣,៥-៥,៥តោន​ ក្នុង​១ហិកតា​
    • គុណភាព​បាយ​ ក្រអូប​ ទន់​ឆ្ងាញ់​
    • បញ្ចេញ​នៅ​ក្នុង​ឆ្នាំ​ ១៩៩៩
    • អាយុ​សំណាប​គឺ​ ២៥-៣០ថ្ងៃ

    ៤. ពូជ​ស្រូវ​វាំង​ជ័យ​

    ជា​ពូជ​ស្រូវ​កណ្ដាល​ប្រកាន់​រដូវ​ យើង​អាច​ធ្វើ​ការ​ដាំដុះ​បាន​នៅ​ក្នុង​រដូវវស្សា​តែ​ប៉ុណ្ណោះ​។

    • មាន​អាយុកាល​គឺ​ ចាប់​ចេញ​ផ្កា​ពី​ថ្ងៃ​ទី​ ៥-១១វិច្ឋិកា​​
    • មាន​កំពស់​ដើម​គឺ​ ១,០៥-១,៦៨ ម
    • ទិន្នផល​ពី​ ៣,៥-៥,៥តោន​ ក្នុង​១ហិកតា​
    • គុណភាព​បាយ​ ទន់​ឆ្ងាញ់​
    • បញ្ចេញនៅ​ក្នុង​ឆ្នាំ​ ១៩៩៩
    • អាយុ​សំណាប​គឺ​ ២៥-៣០ថ្ងៃ​៕

    អត្ថបទដោយ៖ សែន តុលា
    ប្រភព៖ ក្រសួង​កសិកម្ម

    - Advertisement -
    Advertisement