More

    តើដីស្រែគួរដាំដំណាំបង្វិលឬដំណាំគម្របដីដែរឬទេ?

    - Advertisement -
    Advertisement

    ដំណាំស្រូវ ជាដំណាំគោលនិងជាដំណាំស្បៀងដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ ជាការពិត ពីមួយឆ្នាំទៅមួយឆ្នាំ មួយរដូវទៅមួយរដូវ កសិករតែងតែធ្វើស្រែវិលជុំ ដោយខ្លះធ្វើបាន២ទៅ៣ដងក្នុងមួយឆ្នាំ អាស្រ័យទៅលើលទ្ធភាពទឹកក្នុងតំបន់។

    ដាំណាំស្រូវក៏ជាប្រភេទដំណាំដែលស្រូបយកសារធាតុអាសូតយ៉ាងច្រើនពីក្នុងដី​។ ដូចនេះការដែលដាំដុះដំណាំស្រូវវិលជុំពីមួយរដូវហើយមួយរដូវទៀតដោយពុំមានការផ្លាស់ប្ដូរដំណាំនៅលើផ្ទៃដី នោះ​វាប្រឈមទៅនឹងការបាត់បង់អាសូត​​ សារធាតុចិញ្ចឹមដូចៗគ្នាជាបន្តបន្ទាប់និងបង្ករឲ្យទិន្នផលមានការធ្លាក់ចុះ​​ទៀតផ​ង​ ដែលនេះក៏ជាមូលហេតុនៃការកើនឡើងនូវការប្រើប្រាស់ជីគីមីផងដែរ។

    ក្នុងដំណើរការផលិតកម្មដំណាំស្រូវ អាសូតនិងសារធាតុចិញ្ចឹមផ្សេងៗអាចបាត់បង់តាមរយៈ ការស្រូបយករបស់ស្រូវ ការប្រមូលផល(សារធាតុខ្លះមកតាមដើមនិងគ្រាប់របស់ស្រូវ) ការបំភាយ​ទៅកាន់បរិយាកាស និងមួយចំណែកធំទៀតគឺការបាត់បង់តាមរយៈការដុតស្រែដើម្បីបំផ្លាញនូវពពួកជញ្ច្រាំងនិងស្មៅ ផ្សេងៗ។

    ដូច្នេះបើសួរថា តើគួរដាំដំណាំគម្របដីឬដំណាំបង្វិលលើផ្ទៃដីដាំស្រូវដែរឬទេ ចម្លើយគឺប្រាកដណាស់។ តែតាមជាក់ស្ដែង កសិករភាគច្រើនមិនបានគិតដល់ចំនុចនេះទេ​ ទើបធ្វើឲ្យការអនុវត្ត​នេះត្រូវបានគេ​មើលរំលង។

    ចូលរួមស្ដារ​និងរក្សារគុណភាពដីឡើងវិញតាមរយៈការដាំនូវដំណាំផ្សេងៗលើដីស្រែរបស់បងប្អូន​ ដើម្បីជួយកាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹមដដែលៗ​​ និងផ្ដល់ឲ្យដីវិញនូវសារធាតុចិញ្ចឹម។ ដំណាំ​បង្វិល​ទាំង​នោះបង​ប្អូនអាច​ដាំ​ដូច​ជាពពួក​សណ្ដែក ត្រសក់ ឬ​ឪឡឹក​ជា​ដើម។ ក្រៅពី​ជួយ​ដល់​គុណភាព​ដី​ហើយ នៅ​បាន​ជា​ទិន្នផល​សម្រាប់​ហូប ឬលក់​ដូរ​ទៀត​ផង​។

    បងប្អូន​កសិករ​យើងមាន​ទម្លា​ប់​ដាំ​ដំណាំ​អ្វី​ក្រោយ​ប្រមូល​ផល​ស្រូវ​រួច?

    ចែករំលែកដោយ៖ ទូច ស្រីនាថ
    ប្រភព៖ MDPI

    - Advertisement -
    Advertisement