ថ្វីបើការដាំដុះម្ទេស ហាក់មានសភាពងាយស្រួល និងមានភាពសម្បូរបែបនៃគ្រាប់ពូជក៏ដោយ ក៏ការដាំជាក់ស្ដែងទាមទារការយកចិត្តទុកដាក់ថែទាំដើម្បីបានផលល្អ។
ម្ទេស ដូចជារុក្ខជាតិផ្សេងទៀតដែរ ទាមទារកត្តាអំណោយផលមួយចំនួន ដើម្បីលូតលាស់បានល្អ។ យ៉ាងនេះក្ដី ក៏មានកត្តាផ្សេងៗមួយចំនួន ដែលនាំឲ្យម្ទេសលូតលាស់មិនល្អផងដែរ។
ខាងក្រោមជាកត្តាសំខាន់ៗមួយចំនួនដែលនាំឲ្យការដាំដុះម្ទេសមិនសូវបានល្អ។
កត្តាដី៖ ការដាំដុះម្ទេសដែលលូតលាស់បានល្អ ត្រូវការដីដែលមានជីរជាតិ និងសម្បូរសារជាតិចិញ្ចឹមច្រើន។ ផ្ទុយទៅវិញ ដីស្ងួត និងរេចរិល បង្កការលំបាកដល់ការលូតលាស់របស់ម្ទេស។
កត្តាទឹក៖ ថ្វីបើម្ទេស ត្រូវការទឹកដូចរុក្ខជាតិដទៃ តែបើទឹកច្រើនពេក ក៏មិនល្អសម្រាប់ការលូតលាស់របស់ម្ទេសផងដែរ។ នេះក៏ដោយសារម្ទេសជាប្រភេទរុក្ខជាតិត្រូវការបរិមាណទឹកមធ្យមសមរម្យ មិនតិចពេក ហើយក៏មិនច្រើនពេក។ ទឹកច្រើនពេកធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ម្ទេស ជាពិសេសសុខភាពឫសរបស់រុក្ខជាតិនេះតែម្ដង ដែលអាចបណ្ដាលឲ្យងាប់តែម្ដង។

កត្តាកម្តៅ៖ ម្ទេស គឺជាប្រភេទរុក្ខជាតិដែលត្រូវការកម្តៅ និងពន្លឺថ្ងៃច្រើនដើម្បីលូតលាស់ប្រសើរ។ ការខ្វះពន្លឺថ្ងៃ និងកម្តៅគ្រប់គ្រាន់មិនល្អទេសម្រាប់ម្ទេស។
កត្តាជំងឺ៖ ការថែទាំ គឺជាវិធីប្រសើរតែមួយគត់ ក្នុងការឆ្លើយតបបញ្ហានេះ ដោយម្ទេសងាយរងជំងឺ ដោយមេរោគ និងបាតេរីផ្សេងៗ។ កង្វះការថែទាំ ធ្វើឲ្យម្ទេសលូតមិនល្អ ងាយស្វិត ស្រពោន ហើយមិនបានផលល្អ។ ដូច្នេះការតាមដានពិនិត្យការលូតលាស់ម្ទេស ការដាក់ជី និងអាហារបំប៉ន ជួយដោះស្រាយបញ្ហាប្រឈមមួយនេះ ធ្វើឲ្យម្ទេសលូតបានល្អ និងបានផលច្រើន។
កត្តាសំខាន់ៗខាងលើ គឺបញ្ហាប្រឈមពាក់ព័ន្ធមួយចំនួន ដែលជួយអ្នកដាំដុះអាចគិតគូរពិចារណា រួចដាក់ចេញនូវវិធីផ្សេងៗដើម្បីដោះស្រាយ ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃកត្តាមិនល្អទាំងនេះ ទៅលើម្ទេសដែលខ្លួនកំពុងដាំ។ បើបងប្អូនចង់ចែករំលែកបទពិសោធអំពីការដាំម្ទេស កុំភ្លេចទាក់ទងមកក្រុមការងារកសិ/Kakse តាមរយៈប្រអប់សាររបស់ហ្វេសប៊ុក។
ចែករំលែកដោយ៖ សែន តុលា
ប្រភព៖ AmericanFarm
