ធ្លាប់ឆ្ងល់អត់ថាម៉េចបានរុក្ខជាតិសុទ្ធតែមានផ្កា? ពេលស្ដាប់សំណួរនេះទៅវាហាក់ដូចជាប្លែកបន្តិច តែយើងក៏គួរតែដឹងអំពីតួនាទីរបស់ផ្ការុក្ខជាតិ។
គ្រប់រុក្ខជាតិទាំងអស់ មិនថាជារុក្ខជាតិហូបផ្លែ ដើមឈើ ដំណាំផ្សេងៗយើងតែងតែឃើញមានផ្កា ទោះរុក្ខជាតិទាំងនោះហូបបានឬមិនបានក្ដី។
ដូចនេះ តើផ្កាមានតួរនាទីបែបណាទៅ?
មុននឹងដឹងពីតួនាទីរបស់ផ្កា យើងក៏គយរដឹងដែរថា រុក្ខជាតិខ្លះមានផ្កាញីឈ្មោលលើដើមតែមួយ ឯខ្លះទៀតមានផ្កាញីឈ្មោលលើដើមផ្សេងគ្នា។
ផ្ការបស់រុក្ខជាតិមានតួនាទីសម្រាប់បន្តពូជ ដោយលំអងផ្កាញីនិងផ្កាឈ្មោលជួបគ្នាក៏បង្កើតបានជាគ្រាប់ពូជឬផ្លែ ហើយឆ្លងកាត់ដំណុះរួចបង្កើតបានជារុក្ខជាតិថ្មីមួយ។
ដោយយើងចំណាំឃើញថា ផ្លែរបស់ដំណាំគឺកើតចេញពីផ្កាញីបន្ទាប់ពីលំអងផ្កាឈ្មោលជួបគ្នាជាមួយផ្កាញី ដូចនេះបើក្នុងករណីដែលផ្កាឈ្មោលបាត់បង់ក្នុងបរិមាណតិចតួចវាមិនមានផលរំខានដល់ការបង្កើតផ្លែរបស់ដំណាំនោះទេ តែបើបាត់បង់ក្នុងបរិមាណច្រើន ក្នុងចំការដំណាំនោះក៏បាត់បង់ទិន្នផលដែរ។
ដូចគ្នាដែរ បើក្នុងករណីដែលផ្កាញីងាប់ឬបាត់បង់ បានន័យថា រុក្ខជាតិមួយដើមនោះមិនអាចបង្កើតផ្លែបាននោះទេ។
អត្ថបទ៖ Kakse/កសិ
ប្រភព៖ BBC
