More

    មកដឹងអំពីសារៈប្រយោជន៍របស់​ ពពួកផ្សិត

    - Advertisement -
    Advertisement

    បើនិយាយពីពពួកផ្សិត យើងប្រហែលជាគិតទៅដល់ការបំផ្លាញរបស់វាលើដំណាំ​​​ ដែលធ្វើឲ្យទិន្នផលដំណាំរងការខូចខាត តែការពិតទៅមិនមែនពពួកផ្សិតទាំងអស់សុទ្ធតែមិនល្អនោះទេ។ 

    ផ្សិតគឺជាផ្នែកដ៏សំខាន់នៃជីវចម្រុះ វាមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងរុក្ខជាតិ កាបូននិងសារធាតុចិញ្ចឹមក្នុងដី ដែលជាលទ្ធផល​​​​ វាជាកត្តាជំរុញ​ដ៏សំខាន់នៃមុខងារសុខភាពដី និងប្រព័ន្ធអេកូឡូស៊ី។

    ផ្សិតមានសមត្ថភាពបំប្លែងសារធាតុចិញ្ចឹម ដោយផ្សិតខ្លះជាសារធាតុរំលាយ ព្រោះតែវាអាចជួយបំបែកនូវពពួកកាកសំណល់ កម្ទេចកំទីរុក្ខជាតិ​ និងសត្វ។ ពពួកផ្សិត​ក៏ជួយជួសជុលអាសូតនិងផូស្វ័រក្នុងដី​ ដែលជាធាតុសំខាន់សម្រាប់តម្រូវការរបស់រុក្ខជាតិ។

    ក្រៅពីនេះ​​​​ ផ្សិតបានរួមចំណែកក្នុងការកាត់បន្ថយកាបូនក្នុងបរិយាកាសផងដែរ។ 

    រុក្ខជាតិស្រួបយកកាបូន​​ និងបញ្ចេញអុកស៊ីសែន ហើយកាបូនដែលរុក្ខជាតិស្រូបយកត្រូវបានផ្សិតស្រូបបន្តតាមរយៈឫសដោយសារវាត្រូវការប្រើប្រាស់កាបូនដើម្បីសំយោគផលិត​នូវថាមពល ដែល​ដំណើការនេះមិនត្រឹមតែជួយកាត់បន្ថយការលើសកាបូនក្នុងបរិយាកាសទេ វាថែមទាំងជួយរក្សាគុណភាពដីផងដែរ។

    អត្ថបទដោយ៖ Kakse/កសិ
    ប្រភព៖ BBC

    - Advertisement -
    Advertisement