ត្រសក់គឺជាដំណាំចាំបាច់ និងមានទីផ្សារមួយដែរ ព្រោះតែតម្រូវការនៅក្នុងការហូបចុករបស់ប្រជាជនទូទៅជារៀងរាល់ថ្ងៃ។
ដំណាំត្រសក់ ងាយស្រួលនៅក្នុងការដាំដុះ ប៉ុន្តែនៅក្នុងពេលដាំ ក៏តែងទទួលបានលទ្ធផលខុសប្រក្រតីមួយចំនួន ដោយដំណាំនេះប្រែទៅជាស្ពោតស្វិត និងខូចរូបរាង។
មូលហេតុចម្បងៗ ដែលគេដឹងថាត្រសក់មានបញ្ហាស្ពោតស្វិត ខូចរូបរាងបែបនេះព្រោះតែកត្តាធំៗដូចជា ខ្វះជីវជាតិ ខ្វះទឹក និងដំណាំទទួលរងកម្ដៅខ្លាំងពេក។

ដំណាំត្រសក់គឺជាដំណាំ ដែលត្រូវការការមើលថែដាក់ជីជាប្រចាំ ដោយដំណាំនេះត្រូវការជីច្រើន ត្រូវការបន្ថែមជីរាល់ ២-៣សប្ដាហ៍ម្ដង។ បើមិនដូច្នេះទេនោះ ដំណាំនេះនឹងប្រែពណ៌ និងចាប់ផ្ដើមស្វិត។
មួយវិញទៀតគឺអាចបណ្ដាលមកពីបញ្ហាកង្វះទឹក ដោយថាត្រសក់ជាដំណាំ ដែលផ្សំពីសារធាតុទឹករហូតទៅដល់ ៩៥% ម្ល៉ោះហើយគឺដំណាំនេះទាមទារទឹកច្រើនបំផុត។ កាលណា ដែលអាកាសធាតុក្ដៅកាន់តែខ្លាំងធ្វើឲ្យត្រសក់លូតលាស់មិនល្អ ហេតុនេះកសិករត្រូវថែមទឹកជាប្រចាំ។
លើសពីនេះគឺបញ្ហាមកពីកម្ដៅខ្លាំងពេក។ តាមពិតទៅផ្លែត្រសក់គឺលូតលាស់បានល្អបំផុតនៅចន្លោះសីតុណ្ហភាព ២៤-២៩អង្សារ បើសីតុណ្ហភាពខ្ពស់ជាងនេះខ្លាំងគឺផ្កាត្រសក់នឹងខូចរូបរាង ហើយរូបរាងត្រសក់លូតលាស់មកគឺខូច ស្វិត។ ដើម្បីការពារបញ្ហាទាំងនេះគឺត្រូវគ្របគុម្ព និងធានាថាដំណាំនេះមិនទទួលរងកម្ដៅខ្លាំងពេក។
ដោយ៖ សែន តុលា
ប្រភព៖ Gardening Knowledge
