More

    ហេតុអ្វីសាលាដខ្លះ ប្រែជាមានរសជាតិល្វីង?

    - Advertisement -
    Advertisement

    សាលាដគឺជាបន្លែមួយប្រភេទដែលមានការពេញនិយមបរិភោគជាខ្លាំង។ សាលាដសម្បូរ​ទៅដោយវីតាមីនA ដែលជាតម្រូវការចាំបាច់សម្រាប់សុខភាពរបស់អ្នកបរិភោគ។

    សព្វថ្ងៃនេះចំនួនអ្នកបរិភោគសាលាដមានការកើនឡើង​ អត្រានៃការដាំសាលាដក៏មានច្រើនឡើងផងដែរ។ 

    នៅពេលដែលយើងទិញសាលាដពីទីផ្សារ តើធ្លាប់ទិញប៉ះសាលាដដែលមានរសជាតិល្វីងដែរឬទេ?

    បញ្ហាសាលាដមានរសជាតិល្វីង​គឺជាបញ្ហាដែលធ្វើឲ្យអ្នកដាំមានការពិបាកចិត្តយ៉ាងខ្លាំង ដោយសាររសជាតិនេះ​ធ្វើ​ឲ្យ​អ្នកទិញ​មិនអាចបរិភោគបាននោះទេ ដែលជាហេតុធ្វើឲ្យអ្នកដាំរងនូវការខាតបង់មិនអាចលក់ចេញបាន។

    សាលាដមានរសជាតិល្វីងគឺអាចមកពីកត្តាមួយចំនួនដូចជា​​ 

    • អាកាសធាតុក្ដៅ៖ សាលាដជាបន្លែដែលនិយមនូវភាពត្រជាក់ដូចនេះបើអាកាសធាតុក្ដៅពេកនឹងធ្វើឲ្យសាលាដប្តូររសជាតិទៅជាល្វីង
    • កង្វះទឹក៖ ដូចដែលបានដឹងថា សាលាដនិយមភាពត្រជាក់​ ដូចនេះការដែលស្រោចស្រពមិនគ្រប់គ្រាន់ក៏ជាកត្តារួមចំណែកនាំឲ្យសាលាដល្វីងដែរ។
    • ខ្វះសារធាតុចិញ្ចឹម ឬលើសអាសូត៖ សាលាដការអាសូត​ ហើយ​តម្រូវ​ការ​ក៏​ប្រែ​ប្រួល​ទៅ​តាម​រដូវ​ដែរ។ ក្នុងរដូវក្ដៅសាលាដត្រូវការអាសូត​ប្រមាណ ១០០-១៤០គីឡូក្រាមក្នុង​មួយ​ហិកតា​ និងនៅរដូវត្រជាក់គឺប្រមាណ១៥០-១៨០គីឡូក្រាមក្នុង​មួយ​ហិកតា

    ចុះបើសិនទិញប៉ះសាលាដល្វីង តើគួរបោះចោលមែនទេ?

    តាមការស្រាវជ្រាវបានឲ្យដឹងថា នៅពេលទិញប៉ះសាលាដល្វីង យើងអាចយក​វា​ត្រាំក្នុង​ទឹកត្រជាក់១០នាទី រួចស្រង់ចេញ​ទុក​ឲ្យស្រស់ទឹក បន្ទាប់​មក​យកទៅទុកក្នុងទូរទឹកកក២-៣ម៉ោងមុននឹងយកមកញ៉ាំ នោះសាលាដនឹងលែងមានរសជាតិល្វីង។ 

    ដូច្នេះ បើសិនជាទិញប៉ះសាលាដល្វីង កុំភ្លេចសាកល្បងវិធីនេះណា។

    អត្ថបទដោយ៖ Kakse/កសិ
    ប្រភព៖ Whittier Daily News

    - Advertisement -
    Advertisement