More

    ជន្លេន​មាន​ប្រយោជន៍​បែប​ណា​សម្រាប់​ដី​សកម្ម​?​

    - Advertisement -
    Advertisement

    ​កសិក​យើង​មួយ​ចំនួន​ប្រហែល​ជា​យល់​ថា​ជន្លេន​ប្រើ​សម្រាប់​តែ​នុយ​ត្រី ឬ​សម្រាប់​សត្វ​ចិញ្ចឹម​ស៊ី​ប៉ុណ្ណោះ​។ តែ​តាម​ការ​ពិត​ទៅ ជន្លេន​ត្រូវ​អ្នក​វិទ្យាសាស្រ្ត​ចាត់​​​ទុក​ថា​ជា​​ភ្នាក់​ងារ​ជួយ​រក្សា​ និង​បង្កើន​គុណភាព​ដី​។

    ​ជន្លេន​រស់​នៅ​ដោយ​ស៊ី​សរីរាង្គ​ផ្សេងៗ​នៅ​ក្នុង​ដី​​ដែល​រលួយ​ដូច​ជា​ស្លឹក​ឈឺ ឬ​ឫស​ឈឺ រួម​ទាំង​ផល​ដំណាំ​ដែល​រលួយ​ក្នុង​ដី​ដូច​ជា​​ពោត ឬ​សណ្ដែក​ជាដើម​។ ជន្លេន​ស៊ី​របស់​ទាំង​នេះ ហើយ​បញ្ចេញ​មក​ក្រៅ​វិញ​នូវ​កាល​សំណល់​លាយ​ឡំ​ជា​មួយ​ដី​ដែល​មាន​សំណើម (​អាចម៍​ជន្លេន) ​ជា​អ្វី​ដែល ​អ្នក​វិទ្យាសាស្រ្ត​ខាង​កសិកម្ម​ថា​សម្បូរ​ទៅ​ដោយ​អតិសុខុមប្រាណ​​ល្អ​សម្រាប់​បរិស្ថាន។​

    ដូច​គ្នា​ដែរ រន្ធ​ជន្លេន​ក៏​រួម​ចំណែក​នាំ​អុកស៊ីសែន​ចូល​ទៅ​ក្នុង​ដី​ បង្កើន​ជា​ចរន្ត​ទឹក​ក្រោម​ដី និង​បង្កើត​បាន​ជា​លំហ​ក្រោម​ដី ដែល​អ្វី​ទាំង​នេះ​ជួយ​ដល់​ឫស​របស់​ដំណាំ​ ឬ​រុក្ខ​ជាតិ​ផ្សេងៗ​។​ អ្វី​ដែល​សំខាន់ អាចម៍​ជន្លេន គឺ​ជា​ប្រភេទ​ដី​ដែល​សម្បូរ​ជីរ​ជាតិ​សម្រាប់​ដំណាំ​ផ្សេងៗ​ផង​ដែរ។ ​​

    ក្រុម​អ្នក​វិទ្យាសាស្រ្ត​ក៏​មិន​ត្រឹម​តែ​បាន​ចាត់​ទុក​ជន្លេន​ជា​ភ្នាក់​ងារ​ជួយ​បង្កើន​គុណ​ភាព​ដី នាំ​ឲ្យ​ផលិត​ផល​កសិកម្ម​កើន​ឡើង​នោះ​ទេ តែ​ក៏​ចាត់​ទុក​ជន្លេន​ថា​ជា​ភ្នាក់​ងារ​សម្រាប់​ជួយ​ដល់​ការ​រស់​រាន​មាន​ជីវិត​របស់​រុក្ខជាតិ​ផ្សេង​ទៀត​លើ​ផែន​ដី​ផង​ដែរ​។

    បងប្អូន​យល់យ៉ាងណាដែរ? ចង់ចែក​រំលែក​បទពិសោធន៍​កសិកម្ម កុំភ្លេចទាក់ទង​មក​កសិ/Kakse ណា។​

    ប្រភព៖ USDA, DPI

    - Advertisement -
    Advertisement