រុក្ខជាតិអាចលូតលាស់បានល្អគឺមិនអាស្រ័យតែទៅលើការថែទាំ ដាក់ជី ស្រោចទឹកនោះទេ អ្វីដែលរុក្ខជាតិត្រូវការចាំបាច់ដែរនោះគឺបរិយាកាសល្អ ដែលជាកត្តាតម្រូវនិងចាំបាច់របស់រុក្ខជាតិក្នុងការលូតលាស់។
ដូច្នេះបរិយាកាសនីមួយៗបានជំរុញដល់រុក្ខជាតិលូតលាស់ទៅតាមទម្រង់ ទៅតាមតម្រូវការរបស់រុក្ខជាតិនីមួយៗផ្សេងៗគ្នា។
រុក្ខជាតិនីមួយៗសុទ្ធតែទាមទារបរិយាកាសក្នុងលូតលាស់ផ្សេងៗគ្នា ដូច្នេះការឆ្លើយតបនឹងបរិយាកាសអាចនឹងមានចំណុចខុសគ្នា ប៉ុន្តែជាទូទៅបើបរិយាកាសល្អ រុក្ខជាតិនឹងឆ្លើយមកល្អ រីឯបរិយាកាសអាក្រក់ និងមិនស្រប អាចនឹងទទួលផលប៉ះពាល់មិនល្អ។
ច្បាស់ណាស់ពន្លឺថ្ងៃ ក៏ដូចជារយៈពេលថ្ងៃយប់ អាចធ្វើឲ្យរុក្ខជាតិធ្វើរស្មីសំយោគធ្វើអាហារសម្រាប់លូតលាស់បានល្អ។ នៅពេលដែលរុក្ខជាតិទទួលបានពន្លឺទៅតាមតម្រូវរបស់វា នោះស្លឹកនឹងលាស់មកល្អ។ ប៉ុន្តែក្នុងករណី ដែលរុក្ខជាតិទទួលបានពន្លឺមិនគ្រប់គ្រាន់នោះ កន្លែងដែលលូតលាស់គឺអាចមានតែទៅលើបរិវេណរុក្ខជាតិទទួលពន្លឺនោះ។ យ៉ាងណាចំពោះរុក្ខជាតិ ដែលទទួលបានពន្លឺខ្លាំងពេក នោះរុក្ខជាតិនោះស្លោក ការលូតលាស់នឹងដើមលូតវែង និងស្លឹកខ្លីៗ។
យ៉ាងណារុក្ខជាតិ ឬប្រភេទដំណាំនីមួយៗ ត្រូវការលូតលាស់ ក្នុងរយៈពេលមានពន្លឺថ្ងៃច្រើនជាងយប់ ខ្លះត្រូវការយប់ច្រើនជាងពន្លឺថ្ងៃ និងខ្លះទៀតត្រូវការតុល្យភាពរវាងយប់និងថ្ងៃ ដែលជាពិសេសគឺដំណាំហូបផ្លែ។
មួយវិញរុក្ខជាតិត្រូវបានសង្កេតថា នឹងមានការលូតលាស់ ឬទម្រង់លូតលាស់អាចនឹងមានទម្រង់បណ្ដោយ ឬទទឹង ឬក៏បញ្ច្រាសទៅនឹងសភាពធម្មជាតិណាមួយនៅពេលដែលរុក្ខជាតិនោះប៉ះនឹងទំនាញណា ដែលតម្រូវឲ្យឫស និងទម្រង់ដើមរបស់រុក្ខជាតិ ឬក៏ស្លឹកលយចេញមកដើម្បីសម្របនឹងបរិយាកាសមួយនេះ។ ទោះបីជាខំតម្រង់ដើមយ៉ាងណាក៏ដោយ ការលូតលាស់មកគឺនៅបែបនេះ ព្រោះតែការសម្របខ្លួនរបស់រុក្ខជាតិនេះ។
រីនៅពេលដែលរុក្ខជាតិត្រូវបានប៉ះវិញ មិនថាប៉ះដោយមនុស្ស ឬសត្វ ឬវត្ថុនានា នោះរុក្ខជាតិនោះនឹងមានទម្រង់ដុះភ្ជាប់នឹងអ្វីដែលប៉ះនោះ បើទុកវត្ថុនោះនៅជាប់គ្នាយូរ។ ប៉ុន្តែការដុះភ្ជាប់នេះគឺសម្រាប់រុក្ខជាតិដែលមានអាយុទើបលូតលាស់ប៉ុណ្ណោះ។
មួយវិញទៀតគឺការឆ្លើយតបនៅពេលដែលអាកាសធាតុត្រជាក់ រុក្ខជាតិនឹងមានការខូចខាតឫស និងស្លឹកផ្សេងៗ ដែលធ្វើរុក្ខជាតិនោះប្រែស្ពោត ដើម្បីទ្រាំនឹងអាកាសធាតុ ដែលយូរៗទៅរុក្ខជាតិនោះនឹងមិនមានស្លឹកដុះលូតលាស់ល្អនោះឡើយ៕
ប្រភព៖ Oregon State University
