More

    ប្រាំបួនខែ​ដើមឆ្នាំ២០២៥ វៀតណាមនាំកាហ្វេចេញបានជិត​៧ពាន់លាន​ដុល្លារ

    - Advertisement -
    Advertisement

    វៀតណាម​នាំ​ចេញ​កាហ្វេ​១,២៣លាន​តោន​នៅ​ប្រាំ​បួន​ខែ​ដើ​ម​ឆ្នាំ​២០២៥ គិត​ជាទឹ​ក​ប្រាក់​៦,៩៨​ពាន់​លាន​ដុលារ កើន​ឡើង​៦១​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​ចាស់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​ថ្ងៃទី៣ ខែតុលា​។​

    តម្លៃ​កាហ្វេ​ប្រភេទ​ Robusta​​ របស់វៀតណាម​តាមការ​គ្រោង​ទុក​នឹង​មាន​តម្លៃ​៤២០០​ដុល្លារ​ក្នុង​មួយ​តោន​​លក់​នៅ​អង់គ្លេស ក្នុង​ខែ​វិច្ឆិកា និង​ប្រភេទ​Arabica នឹង​ត្រូវ​លក់​ចេញ​​ ៨២៥៨​ដុល្លារ​ក្នុង​មួយ​តោន​នៅ​ក្រុង​ញ៉ូយក សហរដ្ឋអាមេរិក​ នៅ​ខែធ្នូ​។​

    ការ​ហក់​ឡើង​តម្លៃ​កាហ្វេ​លើ​ទីផ្សារ​សកល​លោក​គឺ​ដោយសារ​ការ​ធ្លាក់ចុះ​ថ្លៃ​ប្រាក់​ដុល្លារ និង​​ឧបសគ្គ​នាំចូល​កាហ្វេ​ពី​ប្រេស៊ីល​ និង​ឥណ្ឌូនេស៊ី​ទៅ​កាន់​ផ្សារ​អាមេរិក​ដោយ​សារ​ពន្ធ​នាំចូល​ខ្ពស់​។​

    អាកមេរិក​ដាក់​ពន្ធ​នាំចូល​៥០​ភាគរយ​លើ​ទំនិញ​របស់​ប្រេស៊ីល​ដែល​នេះជា​ឱកាស​មួយ​សម្រាប់​កាហ្វេ​វៀតណាម​ អាច​លក់​ក្នុង​តម្លៃទាប​ជាង​កាហ្វេ​ប្រេស៊ីល​។​

    ដូច​គ្នា​ដែរវៀតណា​ម​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​​របស់​អឺរ៉ុប​ចំពោះ​មុខទំនិញ​កាហ្វេ ហើយ​ការ​នាំចូល​នឹងអនុវត្ត​បាន​នៅ​ចុង​ឆ្នាំ​២០២៦​។​

    អត្ថបទដោយ៖ Kakse/កសិ
    ប្រភព៖ VN Express

    - Advertisement -
    Advertisement