វៀតណាមនាំចេញបន្លែ និងផ្លែឈើបានក្នុងតម្លៃ១,៤ពាន់លានដុល្លារក្នុងខែកញ្ញា ដែលនេះជាតួលេខខ្ពស់បំផុតមួយសម្រាប់ការនាំចេញប្រចាំខែ តាមរយៈការនាំចេញទុរេនមានចំនួនច្រើន និងកម្រូវការកើនឡើងផលិតផលកែច្នៃ។ នេះបើតាមតួលេខរបស់គយវៀតណាម។
សារព័ត៌មានវៀតណាម ចុះផ្សាយនៅថ្ងៃទី៣ ខែតុលា នេះថាការនាំចេញក្នុងខែកញ្ញា កើនឡើង៤៧,២ភាគរយធៀបនឹងខែសីហា និងកើន៥២,៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំចាស់។
ដោយឡែកគិតត្រឹមប្រាំបួនខែដើមឆ្នាំ២០២៥ វៀតណាមនាំចេញបន្លែ និងផ្លែឈើចេញគិតជាទឹកប្រាក់៦,២ពាន់លានដុល្លារ កើនឡើង១០,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំចាស់។ បើតាមភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាម ទុរេនជាផ្លែឈើដែលនាំមុខគេក្នុងការនាំចេញក្នុងឆ្នាំនេះ។
កាលពីខែសីហា វៀតណាមនាំទុរេនចេញបាន៥៨៩លានដុល្លារ ឬ៥៥,២ភាគរយខ្ពស់ជាងខែកក្កដា។ សមាគមននាំចេញទុរេនវៀតណារំពឹងថាក្នុងខែកញ្ញា វៀតណាមនឹងនាំចេញទុរេនបានក្នុងតម្លៃ៩០០លានដុល្លារ។
ប្រភព៖ VN News
