More

    អណ្ដើក​មាស​​សត្វ​ល្អិត​មាន​ប្រយោជន៍​ជួយ​ការ​ពារ​ទិន្នផល​ស្វាយ​

    - Advertisement -
    Advertisement

    សត្វ​ល្អិត​ម្យ៉ាង​ខ្មែរ​យើង​ស្គាល់​ថា​ជា​អណ្ដើក​មាស ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​ហ្វីលីពីន​ប្រើ​សម្រាប់​ជួយ​ការ​ពារ​ផ្លែ​ស្វាយ​ពី​ការ​បំផ្លាញ​របស់​សត្វ​ល្អិត​ដទៃ​។

    ស្វាយ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​​មាន​សារសំខាន់​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​របស់​កសិករ​ជន​បទ ក៏​ដូច​ជា​​ប្រទេស​ហ្វីលីពីន។ នៅ​ហ្វីលីពីន ក្នុង​ឆ្នាំ​២០១៨ មាន​កសិករ​ជាង​២លាន​៥​សែន​គ្រួសារ​បាន​ដាំ​ស្វាយ​ជាង​៧០០​លាន​ដើម​។

    ដោយសារ​អាកាសធាតុ​ក្ដៅ​ហើយ​សើម ប្រទេស​នេះ​មាន​អំណោយ​ផល​ដល់​ដំណាំ​​ស្វាយ ប៉ុន្តែ​អាកាស​ធាតុ​បែប​នេះ​ក៏​អំណោយ​ផល​ដល់​ពពួក​សត្វ​ល្អិត និង​ជំងឺ​លើ​ស្វាយ​ដូច​គ្នា​។

    ​ដោយ​មើល​ឃើញ​ពី​ការ​បំផ្លាញ​ផ្លែ​ស្វាយ​របស់​កសិករ​ពី​សំណាក់​សត្វ​មមាច​ស្លឹក ​អ្នក​ស្រី Celia Medina ដែល​ជា​​គ្រូបង្រៀន និង​ជា​អ្នក​ស្រាវ​ជ្រាវ​ខាង​កសិកម្ម​ផង​បាន​ស្រាវ​ជ្រាវ​រក​វិធី​​​ដែល​អាច​ជួយ​ដំណាំ​ស្វាយ និង​​បំផ្លាញ​ពពួក​មមាច​ស្លឹក​។

    កសិករ​អាច​បាត់​បង់​ទិន្នផល​ស្វាយ​រហូត​ដល់​៩០​ភាគរយ​ បើ​សិន​ជា​មមាច​ស្លឹក​បំផ្លាញ​ផ្កា​ស្វាយ។ ដើម្បី​ជួយ​រក្សា​ទិន្នផល​ផ្លែ​ស្វាយ និង​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត អ្នក​ស្រី​ត្រូវ​ស្វែង​រក​ភ្នាក់​ងារ​ធម្មជាតិ​សម្រាប់​កម្ចាត់​មមាច​ស្លឹក​ទាំងនេះ។​​​

    ​​​​​​​អណ្ដើក​មាស​ត្រូវ​គេ​ស្គាល់​ថា​ជា​ប្រភេទ​សត្វ​ល្អិត​ដែល​ជួយ​ការពារ​ដំណាំ​ដោយ​អាច​កម្ចាត់​ពូក​សត្វ​ល្អិត​ចង្រៃ​។ អ្នកស្រី​បាន​ស្វែង​យល់​ពី​សត្វ​មួយ​ប្រភេទ​នេះ និង​បាន​ធ្វើ​ការ​ជាមួយ​សមាគម​កសិករ​​ជា​ច្រើន​ទៀត​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​។

    អ្នកស្រី និង​កសិករ​បាន​ឯកភាព​គ្នា​ប្រើ​សត្វ​អណ្ដើក​មាស​សម្រាប់​ការពារ​ដំណាំ​ស្វាយ​របស់​ខ្លួន​។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ farmingfirst.org បាន​ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៧ ក្រុម​អ្នក​ស្រាវ​បាន​លែង​សត្វ​អណ្ដើក​មាស​ចំនួន​២០០​​ក្បាល​ក្នុង​ចម្ការ​ស្វាយ​មួយ​ហិកតា និង​បាន​រក​ឃើញ​ថា​សត្វ​អណ្ដើក​មាស​មួយ​ក្បាល​អាច​ស៊ី​សត្វ​មមាច​ស្លឹក​ដែល​នៅ​លើ​ស្លឹក​ស្វាយ​បាន​៦០​ក្បាល​ក្នុង​មួយ​ថ្ងៃ​។​​​​​

    ​សត្វ​អណ្ដើក​មាស​ជា​សត្វ​ល្អិត​ដែល​មាន​ប្រយោជន៍​ និង​ជា​ភ្នាក់​ងារ​ប្រមាញ់​ធម្មជាតិ​មួយ​ដែល​អាច​ជួយ​ដែល​អាច​ជួយ​ការពារ​ផ្លែ​ស្វាយ​ពី​សត្វ​ល្អ​ចង្រៃ​ផ្សេង​ទៀត​។

    ចែករំលែកបទពិសោធការងារ​កសិកម្ម​ជាមួយ​កសិ/Kakse ទាក់ក្រុមការងារ​តាម​រយៈហ្វេស​ប៊ុក​ផេក​។​

    ប្រភព៖ Farmingfirst

    អត្ថបទគួរអាន៖
    ១. បើ​គ្មាន​ឃ្មុំ​ទិន្នផល​ដំណាំ​ពិភព​លោក​អាច​ធ្លាក់ចុះ​ពី​៥ទៅ​៨​ភាគរយ​​
    ២. ហេតុ​អ្វី​កង្កែប​សំខាន់​សម្រាប់​បរិស្ថាន​និង​វិស័យ​កសិកម្ម?

    - Advertisement -
    Advertisement