More

    Fazzio ស៊េរី ២០២៦ ចេញអង្រួនទីផ្សារហើយ សមត្ថភាព​និង​មុខងារ​វិញ​កប់

    ក្រុមហ៊ុន Yamaha Motor Co., Ltd. បញ្ចេញ​​ម៉ូឌែល “Fazzio” ថ្មី ស៊េរី​ឆ្នាំ ២០២៦ ​លើ​ទីផ្សារ​ហើយ​ដើម្បី​បំពេញ​ចិត្ត​យុវវ័យ​ដែល​និយម​ភាព​សមញ្ញៗ​តែ​កាលីប​ទៅតាម​ការ​ស្លៀកពាក់ ឬ​ស្ទីលប្រចាំ​ថ្ងៃ។ Fazzio ម៉ូដ​ថ្មី​នេះ​​មានរចនាបថ​សាមញ្ញ ទំនើប និងមានសក្តានុពលក្នុងការប្ដូរ​តាម​បំណងយ៉ាងបានល្អ  លើ​ការ​តុបតែងគ្រឿងលេង។​ ម៉ូដែលនេះត្រូវបាន​បង្កើតឡើងក្រោមគោលគំនិតនៃ “បែបសាមញ្ញ & សំលៀក​បំពាក់​តាម​របៀប​រស់នៅបែបធម្មតារបស់អ្នក” ​និងរួមបញ្ចូល​គ្នានូវ​លក្ខណៈ​ពិសេសដែល​រួមមាន៖

    • សក្តានុពលក្នុងការតុបតែងគ្រឿងលេង​ តាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន
    • រចនាបថសាមញ្ញ
    • ភាពងាយស្រួលដ៏ល្អឥតខ្ចោះ
    • ផាសុកភាពល្អ និង
    • ការចំណាយទាប។

    ម៉ូតូ​ស្កូតឺ Fazzio ស៊េរទី​ទំនើប​នេះ រចនា​យ៉ាង​ពិសេស​បំផុត​សម្រាប់ ​យុវវ័យ​ GenZ ដែល​មាន​វ័យល្បាក់ ​២០ឆ្នាំ ​ដែល​ប្រើប្រាស់​ម៉ូតូ​​ ដើម្បីធ្វើដំណើរទៅ និង​មកពី​កន្លែងធ្វើការ ឬសាលារៀន។ បន្ថែម​ពី​លើ​នេះ ​​អ្នក​ដែល​ចង់​បាន​ម៉ូដែល​ថ្មី​ទាន់សម័យ​ខុស​ពី​ម៉ូតូស្កូតឺ​ទាន់សម័យ​ដែលមាន​ស្រាប់​ អ្នក​ដែល​ចង់​ទទួល​បាន​ការ​វាយតម្លៃ​ភាព​ទាន់សម័យ  ដែល​ម៉ូតូស្កូតឺ​ត្រូវ​នឹង​របៀបរស់​នៅ ឬក៏​ស្ទីល​ផ្ទាល់ខ្លួន​របស់​ពួក​គេ ​(ទាំង​ចំណាប់​អារម្មណ៍​ ទាំង​សម្លៀកបំពាក់ឲ្យ​ស៊ីជាមួយ​ម៉ូតូ។ល។) និង​ អ្នក​ដែល​ចង់​បាន​ម៉ូតូ​មិន​ត្រឹមតែ​ទាន់​សម័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានភាពវៃឆ្លាត និង​ទំនើប ជាមួយនឹងមុខងារពេញលេញរបស់ម៉ូតូ។ ប៉ុន្មាន​ចំណុច​សំខាន់ៗ សម្រាប់​អ្នក​កំពុង​ចង់​បាន​ម៉ូតូ​ថ្មី​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ឬ​អ្នកដែល​ចង់​រក​ម៉ូតូ​ស្កូតឺ ឲ្យ​កាន់​តែ​ទំនើប​និង​កាលីប​ជាង​ម៉ូតូ​ស្កូតឺ​ធម្មតាៗ។

    តើ​ Fazzio 2026 នេះ​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នកប្រើប្រាស់ ?

    កូនពៅ​ត្រកូល Fazzio ត្រៀម​អង្រួន​ទីផ្សារ​នេះ មានចំណុច​សំខាន់ៗ​ និង​យ៉ាងល្អិតល្អន់​ជា​ច្រើន​ដែល​អ្នក​ប្រើប្រាស់ ឬ​អ្នក​ស្រលាញ់​ស្កូតឺ ល្អ​ដាច់​គេ អាច​ពិចារណា​បាន​ដូចជា៖ ​

    . ការរចនាបែបសាមញ្ញ និងអាចតុបតែងលេងតាមបំណងដោយខ្លួនឯងបាន

    • ការរចនាតែមួយគត់ និងសាមញ្ញ

    •មានកន្លែងទុកសម្រាប់លេងគ្រឿងតុបតែង និង គ្រឿង​បន្លាស់​សុទ្ធរួច​ជាស្រេច​ដើម្បី​ងាយស្រួល​ក្នុងការ​ប្រើ​ប្រាស់

    • ពណ៌ចម្រុះដែលដែលទាក់ទាញគ្នា ​យ៉ាងល្អិតល្អន់ពី​លក្ខណៈបុគ្គល ​បែប ​”ភាពសាមញ្ញ”

    •ឡូហ្គោម៉ូដែលរចនាបែបទាន់សម័យ ​ហើយ​ងាយ​កត់​សំគាល់។

    . ធ្វើឱ្យការធ្វើដំណើរប្រចាំថ្ងៃទាន់សម័យ និងផាសុកភាព

    • ម៉ាស៊ីន “BLUE CORE Hybrid” សម្រាប់ទាំងការជិះប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ភាព​ស្និទ្ធស្នាល​នឹង​បរិស្ថាន ដោយ​បូក​បញ្ចូលមុខងារ​ឆ្លាត​វៃ​ដូចខាងក្រោម៖

    – Hybrid Power Assist សម្រាប់ធ្វើអោយ​ការ​ជិះ​រលូន​ក្នុង​ស្ថានភាព​ ដូចជាការផ្ទុក​ច្រើន​ ​ការ​ឡើង​ចំណោត ឬ​ជិះ​ឌុបគ្នា

    – Smart Motor Generator System សម្រាប់ជួយម៉ាស៊ីនស្ងាត់ ទាំងពេលចាប់ផ្តើម និងចាប់ផ្តើមឡើងវិញ

    – ប្រព័ន្ធបញ្ឈប់ ​និង​ចាប់ផ្តើម (ប្រព័ន្ធឈប់រលត់) ​ សម្រាប់ការជួយកាត់បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ។​

    • កែបមានភាពទន់ល្អ បាតដាក់ជើងធំទូលាយ។ល។ ជិះដោយមានសេរីភាពច្រើន

    • ទម្ងន់តួរម៉ូតូស្រាល 96 គីឡូក្រាម សម្រាប់ភាពងាយស្រួលដល់ម៉ាស៊ីនដំណើរការ

    • អង្គត្រួតពិនិត្យទំនាក់ទំនង (CCU) ដែលអាចឱ្យការភ្ជាប់​ទូរស័ព្ទស្មាតហ្វូន ដើម្បី​ពង្រីក​បែបបទ​ការ​រស់​នៅ ​រវាងអ្នក​ប្រើប្រាស់​ ជាមួយម៉ូតូ។

    . មុខងារងាយស្រួលប្រើសម្រាប់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ

    • ទំហំផ្ទុកច្រើនជាមួយនឹងកន្លែងផ្ទុកក្រោមកែប 17.8 L និងហោប៉ៅផ្ទុកខាងមុខ
    • ធុងសាំងធំ 5.1 L (បើធៀបនឹងម៉ូដែលយ៉ាម៉ាហា) សម្រាប់ការឈប់តិចជាងមុនដើម្បីចាក់ប្រេង
    • រន្ធសាកទូរស័ព្ទងាយស្រួល ទំពក់ដាក់ឥវ៉ាន់បែប Carabiner ខាងមុខ និងខាងក្រោយ។

    . មុខងារ​ Blue Core Hybrid

    ម៉ាស៊ីន Blue Core 125cc ជំនាន់ថ្មីចុងក្រោយផ្តល់នូវបទពិសោធន៍​ដែលមានថាមពល​ខ្លាំងជាង​មុន មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​មានទំនុកចិត្តក្នុងការប្រើប្រាស់។ជាមួយលក្ខណៈពិសេស Electric Power Assist Start ​ដែលផ្តល់នូវការបង្កើន​ល្បឿនដំបូង​ដោយ​រលូន និង​ខ្លាំងជាង​មុន។

    . មុខងារ Yamaha Motorcycle Connect

    Y-CONNECT ភ្ជាប់ម៉ូតូ​រជាមួយទូរស័ព្ទរបស់អ្នក​ការជូនដំណឹងអំពីការហៅទូរស័ព្ទ អ៊ីមែល និងសារ​ ការណែនាំអំពី​ការថែទាំ​ និង​ការប្តូរប្រេង​មុខងារតាមដាន​ការធ្វើ​ដំណើរផ្សេងៗជា​ច្រើនទៀត។

    . រចនា​បែប​ Fresh, Simple & Modern Design

    បង្ហាញ​ខ្លួន​អ្នក​ជាមួយ​នឹង​ការ​រចនា​ដ៏​ប្លែក​ពី​គេ​របស់ FAZZIOដែល​ធ្វើ​ឱ្យ​ស្ទីល​របស់​អ្នក​កាន់​តែ​មាន​ភាពទាក់ទាញ​​ និង​ស៊ីវិល័យគ្រប់ពេលធ្វើដំណើរ។

    . មុខងារ Smart Key System

    ផ្ដល់នៅមុខងារសុវត្ថិភាព​ខ្ពស់ក្នុង​ការប្រើប្រាស់​ តេឡេប​ញ្ចា​និងមានប៊ូតុងសម្រាប់​បើកកែប​កាន់តែមាន​ភាពងាយ​ស្រួលក្នុង​ការប្រើប្រាស់​ប្រចាំថ្ងៃ។

    . មុខងារ Full Digital Speedometer

    ការរចនាកុងទ័រ​ដ៏​ទំនើប ​ផ្តល់នៅ​ព័ត៌មាន​មុខងារ​ជាច្រើន​ដូចជាកុងទ័រ​គីឡូម៉ែត្រ​ កុងទ័រម៉ោង ​និង កុងទ័រ​សាំង​ និង​មានមុខថ្មីជាច្រើនទៀត។

    . មុខងារ USB Power Socket

    កាន់តែមានភាពងាយស្រួល​សម្រាប់​ការ​សាកថ្ម​ឧបករណ៍​ផ្សេងៗ​របស់​អ្នក​គ្រប់​ពេល​ធ្វើដំណើរ។

    ១០. មុខងារ Spacious Luggage 17.8L

    ប្រអប់កែបមានទំហំ 17.8Lធំទូលាយ ​ដែលអាចដាក់ឧបករណ៍ផ្សេងៗ ​និង​សំលៀកបំពាក់​របស់​អ្នក​បាន​កាន់​តែ​ងាយ​ស្រួល​ពេល​ធ្វើដំណើរ។

    ១១. មុខងារ Unique LED Headlight & Hazard Lamp

    ចង្កៀងមុខប្រភេទ​ LED នឹង​ភ្ជាប់មកជាមួយភ្លើងសុំផ្លូវ​ Hazard Lamp ​សម្រាប់ការ​សុំបើក​ផ្លូវក្នុង​ករណី​បន្ទាន់​ណាមួយ​ពេល​មាន​អាសន្ន​ហើយ​ងាយស្រួល ​ដល់​ការធ្វើដំណើរ​កំសាន្ដ​ជាក្រុម។ (អនុលោមតាមច្បាប់លេខ 22 ឆ្នាំ 2009 ទាក់ទងនឹងបទប្បញ្ញត្តិចរាចរណ៍ មាត្រា 121 កថាខណ្ឌ 1)

    ១២. មុខងារ Spacious Lidded & Open Pocket

    ហោប៉ៅ​​ចំហនឹង​បិទ ធំទូលាយ ​ដែលអាចដាក់ឧបករណ៍​ផ្សេងៗបាន ​កាន់តែ​ងាយស្រួល

    ១៣. មុខងារ Double Hook Carabiner

    ទំពក់​មានទៅដល់ពីរ​ប្រភេទងាយស្រួល ក្នុង​ការព្យួរនៅ​សម្ភារៈផ្សេងៗ​បាន​កាន់​តែ​ច្រើន

    ១៤. Big Tire & Tubeless

    បំពាក់​សំបក​ប្រភេទ​គ្មានពោះវៀន​ទំហំធំ​ជាង​មុនជំនួយដល់​ការបើកបរល្បឿនលឿន​ប្រកប​ដោយ​ផាសុកភាព។

    លើសពីនេះ Yamaha ផ្តល់ការធានា​រយៈពេល ​1 ឆ្នាំ ឬ 12,000 គីឡូម៉ែត្រ​ ដោយ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ចំពោះ​គុណភាព​ផលិតផល​ ម៉ូតូនេះ​មាន​លក់នៅ​គ្រប់ហាង​ចែកចាយ ​Yamaha ជាផ្លូវការ​ទាំងអស់​ក្នុង​តម្លៃត្រឹមតែ​ 2,xxx ដុល្លារអាមេរិក ជាង​ប៉ុណ្ណោះ។

    កាន់តែពិសេស​លោកអ្នកនឹងទទួលបានធានាច្បាស់លាស់ពីក្រមហ៊ុន​ មិនថាបងប្អូនទិញម៉ូតូពីដេប៉ូណាទេ​ ឲ្យតែ​ជាដេប៉ូសហការជាមួយក្រុមហ៊ុន​​ YAMAHA លោកអ្នកនឹងទទួលបានសេវាកម្មដូរប្រេងម៉ាស៊ីន​​ចំនួន​ 1 ដោយ​ឥតគិតថ្លៃ​ ​សម្រាប់កា​រប្រើប្រាស់បាន500 គីឡូម៉ែត្រដំបូង​ ហើយអ្វីដែលពុំធ្លាប់មានពីក្រុមហ៊ុន​ YAMAHA លោកអ្នកនឹង​ ទទួលបាននៅ​​ Membership cards​ Yamaha ដែល​មាន​ភាព​ងាយ​ស្រួល​ទទួល​បាន​ការបញ្ចុះតម្លៃ​ ដូចជាការប្ដូរប្រេងម៉ាស៊ីន​ និង​ ប្ដូរគ្រឿងបន្លាស់ផ្សេង​​ ជាមួយការ​ Check​ ទូទៅ​ដោយ​ឥត​គិតថ្លៃ។

    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ