More

    ការប្រើប្រាស់ជីគីមីច្រើនមិនប្រាកដថាបានផលនោះទេ

    - Advertisement -
    Advertisement

    កសិករមិន​តិច​នាក់​ទេ​​ នៅពេលដែលដំណាំមិនលូតលាស់ និង​បាត់បង់នូវទិន្នផល ពួកគាត់ជ្រើស​រើសការដាក់ជីបន្ថែម ដោយពីមួយឆ្នាំទៅមួយឆ្នាំ កម្រិតនៃការប្រើប្រាស់នូវជីក៏កាន់តែកើនឡើង។

    តើ​បងប្អូនកសិករ​យើង​ដឹងទេថា ការប្រើប្រាស់នូវជីគីមីច្រើនពេកវាមិនត្រឹមតែកើនឡើងថ្លៃដើមផលិតនោះទេ តែវាក៏នឹងបណ្ដាលឲ្យមានបញ្ហាជាច្រើនទៀតកើតឡើងដែរ។

    ការប្រើប្រាស់ជីគីមីច្រើនលើសកម្រិតនឹងធ្វើឲ្យរុក្ខជាតិក្ដៅ ដែលអាចខ្លោចដើម និងបាត់បង់នូវទិន្នផល។ ដូច្នេះសូមកុំគិតថា​​​ឲ្យតែបន្ថែមកម្រិតជីទៅ​រុក្ខជាតិ ឬដំណាំ​នឹងកាន់តែល្អនោះអី​។​

    ការ​ប្រើ​ជីគីមី​លើស​កម្រិត ក៏នឹងបណ្ដាលឲ្យដីបាត់បង់តុល្យភាពpH​​​ដី កើនឡើងនូវអាស៊ីត​ បើធ្ងន់ធ្ងរគឺឈានទៅដល់ការដែរដំណាំលែងលូតលាស់ទៀតផង។​

    ម្យ៉ាងវិញទៀត វាក៏រួមចំណែកធ្វើឲ្យ ប៉ះពាល់ប្រភពទឹក ជាពិសេសគឺទឹកក្រោមដី។​ ការ​ប្រើ​ប្រាស់​ជី​គីមី ត្រូវ​ធ្វើ​ឲ្យ​ត្រូវ​ទៅ​តាម​ដំណាក់​កាល​របស់​ដំណាំ ដូច​ជា​ពេល​ដំណាំ​ត្រូវ​ការការ​លូត​លាស់ ឬ​ពេល​ដំណាំ​ត្រូវ​ចេញ​ផ្លែ​ផ្កា​ជា​ដើម​។

    យើង​អាច​កាត់បន្ថយការប្រើប្រាស់ជីគីមីបានតាមរយះការប្រើប្រាស់នូវជីធម្មជាតិ ដូចជាជាកំប៉ុស្ដជាដើម ដែលយើងអាចផលិតវាបានដោយវត្ថុធាតុដើមដែលយើងមានស្រាប់​នៅ​ក្នុង​ស្រុក​ភូមិ​។ ប្រើប្រាស់ជីធម្មជាតិដើម្បីការពារបរិស្ថាន និងគុណភាពដីប្រើប្រាស់បានយូរអង្វែង​។

    បើ​បងប្អូន​មិន​ច្បាស់​ពី​របៀប​ប្រើ​ប្រាស់​ជី​គីមី​ឲ្យ​បាន​ត្រឹម​ត្រូវ កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែង​រក​ជំនួយ​ពីមន្ត្រី​កសិកម្ម​ឃុំ​។​

    ចែករំលែកដោយ៖ ទូច ស្រីនាថ
    ប្រភព៖ AZO LIFESCIENCE

    - Advertisement -
    Advertisement