More

    អង្ក្រងការពារដំណាំ ឬបំផ្លាញដំណាំ?

    - Advertisement -
    Advertisement

    ​អង្ក្រង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​ល្អិត​ដែល​មាន​ប្រយោជន៍​ចំពោះ​ដំណាំ ដោយសារ​តែ​វា​ជួយ​ការ​ពារ​សត្វ​ល្អិត​បំផ្លាញ​ដំណាំ និង​ជួយ​បង្កើន​ទិន្នផល​ដំណាំ​។ ទាំងនេះ​ជា​អ្វី​ដែល​គ្នា​យើង​គួរ​ដឹង​ពី​​គុណ​ប្រយោជន៍​របស់​សត្វ​អង្ក្រង។

    ​ភ្នាក់ងារ​គ្រប់​គ្រង​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​ ឬ​ទិន្នផល​ដំណាំ​៖ អង្ក្រង​ត្រូវ​គេ​ទទួល​ស្គាល់​ជា​ទូទៅ​ថា​ជា​ភ្នាក់​ងារ​ធម្មជាតិ​ជួយ​ការពារ​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​។ ​អង្ក្រង​ជា​អ្នកប្រមាញ់​ដ៏​អស្ចារ្យ​លើ​សត្វ​ល្អិត​បំផ្លាញ​ដំណាំ​ដូច​ជា​ដង្កូវ កញ្ចែ ស្មូត និង​ចៃ​ជញ្ជក់​រុក្ខរស​ជា​ដើម​។ ដោយសារ​តែ​អង្ក្រង​អាច​កម្ចាត់​ពពួក​សត្វ​ល្អិត​ចង្រៃ​ទាំង​នេះ ទើប​ជួយ​ឲ្យ​កសិករ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត។

    ជួយ​ដល់​សុខ​ភាព​ដំណាំ​៖ ​អង្ក្រង​បាន​បញ្ចេញ​​ទឹក​នោម​ដែល​មាន​ជាតិ​ជួរ​សម្រាប់​ការពារ​ខ្លួន​ ហើយ​ទឹក​នោម​អង្ក្រង​ក៏​ជួយ​ការពារ​ដំណាំ​ពី​ជំងឺ​មួយ​ចំនួន​ដែរ។ ដូច​គ្នា​ដែរ វត្តមាន​អង្ក្រង​ជួយ​កាត់​បន្ថយ​សត្វ​ល្អិត​បំផ្លាញ​ដំណាំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដំណាំ​អាច​លូត​លាស់​បាន​ល្អ​។

    ពង្រឹង​ប្រព័ន្ធ​ជីវៈ​ចម្រុះ​៖ ​អង្ក្រង​ក៏​ជួយ​ដល់​ជីវៈ​ចម្រុះ​របស់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​វិស័យ​កសិកម្ម​ផង​ដែរ​។ វត្តមាន​របស់​អង្ក្រង​បាន​ទាក់​ទាញ និង​គាំទ្រ​ដល់​សត្វ​ល្អិត​មាន​ប្រយោជន៍​ផ្សេង​ទៀត ជួយ​បង្កើត​ឲ្យ​មាន​លំនឹង​ និង​ភាព​ធន់​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​។

    គួរ​បញ្ជាក់​ថា​តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក​អង្ក្រង​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​ដំណាំ​ដូច​ជា​ស្វាយ និង​ស្វាយ​ចន្ទី​ ដោយ​ពួកវា​​ជួយ​ការ​ពារ​ទិន្នផល​ស្វាយ និង​ស្វាយ​ចន្ទី​ពី​សត្វ​ចង្រៃ​ផ្សេងៗ​ទៀត​។

    ចង់ជួយកសិករផ្សេងទៀត ចែករំលែកបទពិសោធបងប្អូន​ជាមួយកសិ/Kakse។​

    ប្រភព៖ ALiSEA

    អត្ថបទគួរអាន៖
    ១. បើ​គ្មាន​ឃ្មុំ​ទិន្នផល​ដំណាំ​ពិភព​លោក​អាច​ធ្លាក់ចុះ​ពី​៥ទៅ​៨​ភាគរយ​​
    ២. ហេតុ​អ្វី​កង្កែប​សំខាន់​សម្រាប់​បរិស្ថាន​និង​វិស័យ​កសិកម្ម?

    - Advertisement -
    Advertisement