More

    ហេតុ​អ្វី​កង្កែប​សំខាន់​សម្រាប់​បរិស្ថាន​និង​វិស័យ​កសិកម្ម?

    - Advertisement -
    Advertisement

    កង្កែប​ជា​​អាហារ​សម្រាប់​មនុស្ស និង​របស់​សត្វ​មួយ​នួន​ផ្សេង​ទៀត​ដូច​ជា​ពស់ ស្វា ត្រី និង​បក្សី​ផ្សេង​ទៀត​ជា​ដើម។ ក្រៅ​អ្វី​ដែល​យើង​បាន​ដឹង​ទាំង​​នេះ តើ​កង្កែប​មាន​ផល​ប្រយោជន៍​អ្វី​ផ្សេង​ទៀត? អ្នក​សិក្សា​លើ​អម្បូរ​កង្កែប​ និង​ល្មូន បាន​លើក​ឡើង​ថា​កង្កែប​មាន​គុណ​ប្រយោជន៍​ច្រើន​ជាង​អ្វី​ដែល​​បាន​រៀប​រាប់​នេះ​ទៅ​ទៀត​។

    ១. ​កង្កែប​ដើរ​តួ​សំខាន់​ក្នុង​ច្រវាក់​អាហារ

    កង្កែប​ក្នុង​មួយ​ជីវិត​របស់​ពួក​វា បាន​​រួម​ចំណែក​សំខាន់​ដល់​ច្រវាក់​អាហារ​​ទាំង​សម្រាប់​ពពួក​សត្វ​រំពា (​ពពួក​សត្វ​ដែល​ស៊ី និង​បំផ្លាញ គេ​ជា​អាហារ​​) និង​ពពួក​សត្វ​ចំណី (​ជា​សត្វ​ដែល​ពពួក​រំពា​ចាំ​ស៊ី​ជា​អាហារ)។ ​

    ​ពេល​នៅ​ជា​កូន​ក្អុក ពួក​វា​ជួយ​ស៊ី​ស្លែ​ ដែល​ជា​ការ​រួម​ចំណែក​គ្រប់​គ្រង និង​កាត់​បន្ថយ​​កង្វក់​បង្ក​ឡើង​ដោយ​ស្លែ​។ កង្កែប​​ក៏​ជា​ប្រភព​អាហារ​សំខាន់​សម្រាប់​ពួក​បក្សី ត្រី ស្វា និង​ពស់ ផង​ដែរ។ ការ​បាត់​បង់​កង្កែប​អាច​រំខាន​ដល់​ទំនាក់​ទំនង​របស់​បណ្ដាញ​អាហារ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​នេះ​ប្រព័ន្ធ​អេកូឡូស៊ី​។​

    ២. កង្កែប​ជួយ​កម្ចាត់​សត្វល្អិត​ចង្រៃ​

    ដូច​យើង​ដឹង​ហើយ​ថា​កង្កែប​ក៏​ស៊ី​សត្វ​ល្អិត​ជា​អាហារ​ដែរ ដែល​សត្វ​ល្អ​ទាំង​នោះ​​អាច​បំផ្លាញ​ដំណាំ​កសិកម្ម ឬ​ក៏​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​ផង​ដែរ​។ កង្កែប​ស៊ី​មូស​ជា​អាហារ ហើយ​មូស​មួយ​ចំនួន​ដូច​ជា​មូស​ខ្លា ឬ​មូស​ដែក​គោល គឺ​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​គ្រុន​ចាញ់​។

    យ៉ាង​ណា​ថ្វី​បើ​កង្កែប​បាន​រួម​ចំណែក​ច្រើន​ដល់​បរិស្ថាន និង​ជីវិត​ក្ដី មក​ដល់ពេល​នេះ​វត្ត​មាន​របស់​កង្កែប​ក៏​កាត់​តែ​ខ្សត់​ទៅ​ផង​ដែរ។ កង្កែប​មាន​វត្ត​មាន​លើ​ផែន​ដី​ជិត​ ៣០០​លាន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ពួក​វា​បាន​រង​ការ​គំរាម​កំហែង​ពី​ជំងឺ មនុស្ស សត្វ​ផ្សេង​ទៀត និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ ចំនួន​សត្វ​កង្កែប ឬ​អម្បូរ​កង្កែប​មាន​ការ​ថយ​ចុះ​​ជា​ខ្លាំង​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៥០​មក ហើយ​គេ​ជឿ​ថា​មាន​អម្បូរ​​កង្កែប​ប្រហែល​ជា​១២០​ប្រភេទ​បាន​ផុត​ពូជ​តាំង​ពី​ទស​វត្ស​ឆ្នាំ​១៩៨០​មក​ម្លេះ​។

    ប្រភព៖ PHYS

    - Advertisement -
    Advertisement