Facebook
Youtube
ព័ត៌មាន
ដំណាំ
ដំណាំកសិកម្ម
ដំណាំកសិឧស្សាហកម្ម
សត្វ
សត្វចិញ្ចឹម
Video
News
Video
News
ព័ត៌មាន
ដំណាំ
ដំណាំកសិកម្ម
ដំណាំកសិឧស្សាហកម្ម
ជំងឺ និងសត្វល្អិតចង្រៃលើដំណាំឳឡឹក
ឳឡឹកជាដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែវាងាយរងផលប៉ះពាល់ពីជំងឺ និងសត្វល្អិតចង្រៃជាច្រើនប្រភេទ។ ការយល់ដឹងអំពីរោគសញ្ញា លក្ខខណ្ឌកើតជំងឺ និងវិធានការការពារនិងកម្ចាត់ គឺជាគន្លឹះសំខាន់ក្នុងការរក្សាទិន្នផល និងគុណភាពផលឳឡឹក។ ជំងឺលើដំណាំឳឡឹក ក. ជំងឺអុជស្លឹកពណ៌លឿង ជំងឺអុចស្លឹកពណ៌លឿង ជាជំងឺបង្កដោយផ្សិតដែលច្រើនចាប់ផ្តើមរាតត្បាតលើស្លឹកឳឡឹកចាស់ៗជាមុន។ រោគសញ្ញាដំបូងអាចសង្កេតឃើញជាចំណុចរាងជ្រុងពណ៌លឿងខ្ចីលើស្លឹក បន្ទាប់មកវិវត្តទៅជាពណ៌បៃតងប្រលែត និងពង្រីកពីចំណុចតូចទៅធំ។...
រោគសញ្ញាដំណាំពុលបូរុន កសិករគួរដឹង
បងប្អូនកសិករត្រូវប្រុងប្រយ័ត្នពេលប្រើបូរុនព្រោះថាវាជាធាតុដែលគេហៅថា "អាវុធមុខពីរ"។ បើប្រើមិនគ្រប់គ្រាន់ ដំណាំមិនកាន់ផ្លែ តែបើប្រើលើសកម្រិត វានឹងក្លាយជាថ្នាំពុលដែលបំផ្លាញស្លឹក និងសុខភាពដើមរុក្ខជាតិភ្លាមៗ។ ហេតុនេះសូមប្រឹក្សាជាមួយមន្ត្រីជំនាញកសិកម្មឲ្យបានច្បាស់មុននឹងប្រើ។ នេះគឺជាការពន្យល់លម្អិតអំពី រោគសញ្ញាពុលបូរុន ដើម្បីឱ្យបងប្អូនអាចសម្គាល់ និងបង្ការបានទាន់ពេលវេលា។ ១. ហេតុអ្វីបានជាបូរុនងាយបង្កជាជាតិពុល? បូរុនជាធាតុដែលធ្វើចលនាតាមរយៈការបឺតស្រូបទឹក។ នៅពេលរុក្ខជាតិបឺតបូរុនចូលទៅ...
ភាពខុសគ្នារវាងបូរុន និងកាល់បូរុន
បងប្អូនកសិករជាច្រើនតែងតែមានការភាន់ច្រឡំរវាង បូរុន (Boron) និង កាល់បូរុន (Calcium Boron)។ ទោះបីវាមានឈ្មោះស្រដៀងគ្នា ប៉ុន្តែមុខងារ និងសមាសធាតុរបស់វាមានភាពខុសគ្នាដែលបងប្អូនគួរស្វែងយល់ ដើម្បីប្រើប្រាស់ឱ្យចំគោលដៅ និងចំណេញថវិកា។ ១. ភាពខុសគ្នារវាង...
ការប្រើប្រាស់បូរុនត្រឹមត្រូវលើដំណាំស្វាយចន្ទី
សម្រាប់ការដាំដុះស្វាយចន្ទី សារធាតុបូរុន គឺជាកត្តាកំណត់ដ៏សំខាន់នៃទិន្នផល ព្រោះវាជួយកាត់បន្ថយការជ្រុះផ្កា និងជួយឱ្យគ្រាប់ចន្ទីមានទម្ងន់ធ្ងន់។ ខាងក្រោមនេះគឺជាតារាងពេលវេលា និងបច្ចេកទេសបាញ់បូរុនតាមស្លឹកដែលត្រូវបានណែនាំដោយផ្អែកលើបច្ចេកទេសកសិកម្ម។ ពេលវេលាល្អបំផុតសម្រាប់បាញ់បូរុនលើស្វាយចន្ទី ការបាញ់បូរុនមានប្រសិទ្ធភាពបំផុតគឺនៅដំណាក់កាលដែលរុក្ខជាតិរៀបចំផលិតផ្កា និងផ្លែ។ ១. ដំណាក់កាលចេញត្រួយថ្មីនៅរង្វង់ខែវិច្ឆិកា - ធ្នូ ដែលការបាញ់នេះធ្វើឡើងដើម្បីពង្រឹងសុខភាពត្រួយ និងរៀបចំភ្នែកផ្កាឱ្យមានភាពរឹងមាំ។ ២....
សត្វ
សត្វចិញ្ចឹម
ជំងឺប្រាំប្រភេទឧស្សាហ៍កើតលើមាន់
ជំងឺទាំងប្រាំនេះ បើការពារមិនទាន់ទេអាចធ្វើឲ្យកសិករខាតបង់ច្រើន។ ការពារប្រសើរជាងព្យាបាល ប្រើប្រាស់វ៉ាក់សាំងជាជម្រើសល្អបំផុត។
របៀបថែទាំកូនមាន់កុំឲ្យងាប់ដោយសាររងា
កូនមាន់ទើបនឹងញាស់ (អាយុ ០-៤ សប្ដាហ៍) គឺជារយៈពេលដែលងាយរងគ្រោះបំផុត។ បញ្ហាធំបំផុតដែលបណ្ដាលឲ្យកូនមាន់ងាប់ច្រើនគឺដោយសារការរងាឬការបាត់បង់កម្ដៅ។ ការថែទាំកម្ដៅបានត្រឹមត្រូវ គឺជាគន្លឹះនៃភាពជោគជ័យក្នុងការចិញ្ចឹម។ ខាងក្រោមនេះជាវិធានការសំខាន់ៗដែលបងប្អូនត្រូវអនុវត្តដើម្បីរក្សាកូនមាន់ឲ្យមានសុខភាពល្អ។ ១. ការរៀបចំជម្រក និងសម្ភារៈផ្ដល់កម្ដៅ កូនមាន់ត្រូវការកម្ដៅពីខាងក្រៅដើម្បីរស់រានព្រោះវាគ្មានសមត្ថភាពគ្រប់គ្រងកម្ដៅខ្លួនឯងបានល្អដូចមាន់ធំទេ។ កន្លែងបិទជិតត្រូវរៀបចំកន្លែងចិញ្ចឹមកូនមាន់ឲ្យមានជញ្ជាំងបិទបាំងជុំវិញ ឬប្រើរបាំងដើម្បីការពារកុំឲ្យខ្យល់ត្រជាក់បក់ចូលដោយផ្ទាល់ និងដើម្បីប្រមូលផ្ដុំកម្ដៅឲ្យបានល្អ។ ទំហំនៃរបាំងនេះត្រូវមានលក្ខណៈសមាមាត្រទៅនឹងចំនួនកូនមាន់ (កុំតូចពេក...
ខ្ទឹមសឱសថធម្មជាតិជួយដល់សុខភាពមាន់
បងប្អូនអ្នកចិញ្ចឹមមាន់ធ្លាប់ដឹងឬអត់? ខ្ទឹមសមិនត្រឹមតែជាគ្រឿងផ្សំសម្រាប់ចម្អិនអាហារប៉ុណ្ណោះទេ តែវាជាឱសថធម្មជាតិដ៏មានតម្លៃដែលអាចជួយបង្កើនសុខភាព និងផលិតភាពរបស់មាន់ដែលបងប្អូនផងដែរ។ ១. សារធាតុសំខាន់ៗក្នុងខ្ទឹមស ប្រសិទ្ធភាពរបស់ខ្ទឹមសគឺស្ថិតនៅលើសារធាតុសកម្មសំខាន់មួយឈ្មោះថា "អាលីស៊ីន (Allicin)" ដែលត្រូវបានបញ្ចេញនៅពេលដែលខ្ទឹមសត្រូវបានបុក កិន ឬចិញ្ច្រាំ។ អាលីស៊ីន ជាសារធាតុនេះមានលក្ខណៈសម្បត្តិសំខាន់ៗដើរតួជា ថ្នាំផ្សះធម្មជាតិ ជួយប្រឆាំងនឹងមេរោគបាក់តេរីមួយចំនួន។...
ជំងឺកូរីសាអាចព្យាបាលបាន តែមាន់ខ្លះអាចនៅផ្ទុកជំងឺហើយលាប់វិញ
ជំងឺផ្ដាសាយមាន់ ឬជំងឺកូរីសា (Infectious Coryza) គឺជាជំងឺផ្លូវដង្ហើមស្រួចស្រាល់ដែលបង្កឡើងដោយបាក់តេរីឈ្មោះថា Avibacterium paragallinarum។ ជំងឺនេះឆ្លងរាលដាលលឿន ហើយបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមបសុបក្សី ទោះបីជាអត្រាងាប់ជាទូទៅទាបក៏ដោយ។ ១. រោគសញ្ញា រោគសញ្ញានៃជំងឺផ្ដាសាយមាន់ជាទូទៅកើតឡើងយ៉ាងលឿនក្នុងហ្វូងមាន់ ហើយផ្តោតសំខាន់លើប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ។ ប្រភេទរោគសញ្ញាការពិពណ៌នាហើមមុខ/ភ្នែកហើមមុខ និង...
More
សត្វ
កុំរំលងវ៉ាក់សាំងបីមុខនេះ បើមិនចង់ឃើញកូនមាន់ងាប់ពាយ
របៀបថែទាំកូនគោទើបនឹងកើតនិងការចិញ្ចឹមរហូតដល់ផ្តាច់ដោះ
ជំងឺដុំពកស្បែកលើគោគ្មានថ្នាំព្យាបាល តែមានវិធីការពារ
ជំងឺប្រាំឧស្សាហ៍កើតលើមាន់ ការពារមិនទាន់នាំឲ្យខាតច្រើន
ចិញ្ចឹមគោបានត្រឹមត្រូវ គួរមើលលើចំណុចទាំងនេះ
ជំងឺបូសខ្យល់ អាចចាក់វ៉ាក់សាំងការពារជាជាងទុកឲ្យគោឈឺ
កើតជំងឺឈាមខ្មៅធ្វើឲ្យគោងាប់លឿន តែក៏មានវិធីការពារ
បញ្ហាមាន់ស៊ីពងខ្លួនឯង នេះជាមូលហេតុ និងដំណោះស្រាយ
បញ្ហាគោរលួយក្រចកការពារ និងព្យាបាលបែបណា?
កុំចោលស្លឹកដំឡូងមី ទុកច្នៃជាចំណីគោវិញ
វិធីសាស្ត្រត្រួសៗក្នុងការចិញ្ចឹមគោជាលក្ខណៈគ្រួសារ
របៀបធ្វើពោតផ្អាប់ ឬផ្អកពោតសម្រាប់គោ ក្របី
ផ្ទុកច្រើនទៀត
សត្វចិញ្ចឹម