ការបង្កើនគុណភាពដី មានសារៈសំខាន់ក្នុងការធានាធ្វើឲ្យដីមានជីជាតិគ្រប់គ្រាន់ដើម្បីឲ្យការដាំដុះដំណាំផ្សេងៗទទួលបានផលល្អគាប់ប្រសើរ។ ជាទូទៅ មានវិធីច្រើនដើម្បីសម្រេចគោលដៅនេះ។ ក្នុងនោះ វិធីមួយគឺការប្រើបាស់អង្កាម។
តើអង្កាមជួយដល់គុណភាពដីបែបណាខ្លះ?
បង្កើនជីជាតិដី៖ អង្កាម ពោរពេញទៅដោយសារជាតិចិញ្ចឹមសំខាន់ៗ ជួយឲ្យប្រព័ន្ធស្រទាប់ដីមានសុខភាពល្អប្រសើរ និងជួយឲ្យដំណាំលូតលាស់បានល្អ។
រក្សា និងបង្កើនសំណើមដី៖ អង្កាម ជួយរក្សា និងបង្កើនសារជាតិទឹកក្នុងដី ធ្វើឲ្យដីមានជីជាតិល្អ។
ការពារគុណភាពដីតាមបែបធម្មជាតិ៖ អង្កាមមិនសូវសម្បូរជាតិគីមី ហើយការពារ និងបង្កើនគុណភាពដីតាមបែបធម្មជាតិ និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកបរិភោគ។

ខាងក្រោមជាវិធីងាយៗមួយចំនួន ដែលកសិករយើងគួរពិចារណាអនុវត្តដើម្បីបង្កើនគុណភាពដីតាម រយៈការប្រើប្រាស់អង្កាម។
១- ក្នុងករណីចង់បង្កើនសុខភាពដី គួរលាយអង្កាមជាមួយជីកំប៉ុស្ដ រួចច្របល់ជាមួយដី ដើម្បីបង្កើនជីជាតិឲ្យដីធ្វើឲ្យដីមានគុណភាពប្រសើរ។
២- ក្នុងករណីចង់បង្កើនជាតិសំណើមឲ្យដី គួរបាចអង្កាមឲ្យបានច្រើនទៅលើគម្របដីដែលមានសភាពស្ងួត ដោយអង្កាមជួយទាញ និងស្រូបយកជាតិទឹកបានល្អ ធ្វើឲ្យដីមានសំណើមជាងមុន។
៣- ក្នុងករណីចង់បង្កើនសារជាតិចិញ្ចឹមក្នុងដី គួរលាយអង្កាមជាមួយដី ហើយច្របល់ឲ្យបានសព្វ ដោយការធ្វើដូចនេះ ធ្វើឲ្យអង្កាមបញ្ចេញសារធាតុចិញ្ចឹមផ្សេងៗ ជួយដីឲ្យកាន់តែមានជីវជាតិដែលនាំឲ្យមានអំណោយផលដល់ការដាំដុះ។ បើបងប្អូនមានបទពិសោធប្រើប្រាស់អង្កាម និងចង់ចែករំលែកបទពិសោធជាមួយកសិ/Kakse សូមផ្ញើសារចូលប្រអប់សាររបស់ហ្វេសប៊ុកកសិ។
ចែករំលែកដោយ៖ សែន តុលា
ប្រភព៖ Groworganic
