ជំងឺអុចលើដំណាំស្រូវ គឺជាជំងឺផ្សិតដ៏សាហាវបំផុតមួយដែលគំរាមកំហែងធ្ងន់ធ្ងរដល់ផលិតកម្មស្រូវ។ ជំងឺនេះបង្កឡើងដោយមេរោគផ្សិតដែលអាចប៉ះពាល់ដល់គ្រប់ផ្នែកទាំងអស់នៃដើមស្រូវ។
១. រោគសញ្ញានិងការសម្គាល់ជំងឺ
ជំងឺអុចអាចលេចចេញជាបីទម្រង់សំខាន់ៗទៅតាមដំណាក់កាលលូតលាស់របស់ស្រូវ។
អុចស្លឹក៖ ចាប់ផ្ដើមដោយមានស្នាមពណ៌ស ឬពណ៌ប្រផេះបៃតង រួចប្រែជាអុចៗរាងដូចភ្នែក មានចំណុចកណ្ដាលពណ៌ប្រផេះ និងព័ទ្ធជុំវិញដោយគែមពណ៌ត្នោត។ ការឆ្លងធ្ងន់ធ្ងរអាចធ្វើឱ្យស្លឹកមូរចូលគ្នាហើយស្ងួតងាប់។
អុចកកួរ៖ ករកួរប្រែជាខ្មៅ និងរួញ បង្អាក់ដល់ការបង្កើតគ្រាប់ ឬបណ្តាលឲ្យយកួរបែក ឬធ្វើឱ្យគ្រាប់ស្រូវនៅលើកួរនោះទុំមិនពេញលេញ (អង្ករល្អិត)។
អុចកួរ៖ កួរប្រែជាខ្មៅ ហើយអាចបែក ដែលនាំឲ្យកួរស្រូវងាប់នៅត្រង់ចំណុចដែលមានមេរោគ។
២. ការរីករាលដាល និងកត្តាជំរុញ
- ប្រភពមេរោគ៖ ផ្សិតនេះរស់នៅរានមានជីវិតក្នុងគ្រាប់ពូជនិងសំណល់ដំណាំចាស់ៗ។
- ការចម្លង៖ រាលដាលតាមរយៈ ស្ព័រផ្សិតដែលឆ្លងតាមខ្យល់ ពីវាលស្រែមួយទៅវាលស្រែមួយទៀត។
- កត្តាអាកាសធាតុជំរុញ៖
- សំណើមខ្ពស់ (ដូចជាអ័ព្ទ ឬទឹកសន្សើមជាប់យូរ)
- សីតុណ្ហភាពសមស្រប (ចន្លោះ២៥ទៅ២៨អង្សាសេ)
- អាកាសធាតុមានពពក និងភ្លៀង ញឹកញាប់។
- ការប្រើជីលើស៖ ការដាក់ ជីអាសូតច្រើនពេកជំរុញឱ្យស្រូវទន់ខ្សោយ និងងាយឆ្លងជំងឺ។

៣. វិធីសាស្ត្រគ្រប់គ្រង និងទប់ស្កាត់
កសិករអាចគ្រប់គ្រងជំងឺអុចនេះដោយអនុវត្តវិធីសាស្ត្រចម្រុះ៖
ក. វិធីសាស្ត្របង្ការដោយធម្មជាតិ (អនាម័យ និងការគ្រប់គ្រងជី)
- ការគ្រប់គ្រងជីអាសូត៖ ជៀសវាងការប្រើប្រាស់ជីអាសូតលើសកម្រិត។ ប្រើជីតាមតម្រូវការរបស់ស្រូវ និងអនុវត្តការបែងចែកដាក់ជីឱ្យបានត្រឹមត្រូវ។
- អនាម័យវាលស្រែ៖
- ភ្ជួរកប់សំណល់ចំបើង ឬដំណាំចាស់ ដើម្បីបំផ្លាញប្រភពផ្សិតដែលនៅសល់ក្រោយប្រមូលផល។
- ដកស្មៅ ចេញពីជុំវិញគុម្ពស្រូវ ព្រោះស្មៅអាចជាជម្រកសម្រាប់មេរោគ។
- ការអនុវត្តថ្នាលត្រឹមត្រូវ៖
- ព្យាបាលគ្រាប់ពូជជាមួយថ្នាំសម្លាប់ផ្សិត ឬសារធាតុជីវសាស្ត្រដូចជា មុនពេលព្រួស។
- រក្សាជម្រៅទឹកប្រហែល ២,៥ សង់ទីម៉ែត្រ នៅក្នុងថ្នាល ដើម្បីជៀសវាងថ្នាលស្ងួត។
- ការត្រួតពិនិត្យ៖ តាមដានវាលស្រែជាប្រចាំតាំងពីដំណាក់កាលដំបូងបំផុត។
ខ. វិធីសាស្ត្រប្រើប្រាស់ថ្នាំគីមី
- ប្រើនៅពេលចាំបាច់៖ ប្រើថ្នាំសម្លាប់ផ្សិតលុះត្រាតែការឆ្លងជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង (ឧទាហរណ៍៖ ការឆ្លងអុចស្លឹកលើសពី ៥% នៃផ្ទៃស្លឹក)។
- ពេលវេលាសំខាន់៖ ការបាញ់ថ្នាំមានប្រសិទ្ធភាពបំផុតនៅដំណាក់កាលស្រូវចាប់ផ្ដើមចេញកួរ និងស្រូវចាប់ផ្ដើមទុំ ដើម្បីការពារកកួរស្រូ។
- កម្រិតប្រើប្រាស់៖ ត្រូវប្រើប្រាស់ថ្នាំសម្លាប់ផ្សិតទៅតាមការណែនាំរបស់ក្រុមហ៊ុន ឬតាមការណែនាំរបស់មន្ត្រីកសិកម្ម។
ជំងឺអុចលើដំណាំស្រូវបង្កការគំរាមកំហែងធ្ងន់ធ្ងរ ប៉ុន្តែអាចគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការជ្រើសរើសពូជធន់ ការគ្រប់គ្រងជីត្រឹមត្រូវ អនាម័យវាលស្រែ ការត្រួតពិនិត្យជាប្រចាំ និងការប្រើប្រាស់ថ្នាំសម្លាប់ផ្សិតទាន់ពេលវេលា។ ការទទួលបានព័ត៌មានត្រឹមត្រូវ និងសកម្មភាពបង្ការទាន់ពេលវេលា នឹងជួយធានាបាននូវទិន្នផលដែលមានសុខភាពល្អ និងគាំទ្រដល់សន្តិសុខស្បៀង។
ចែករំលែកដោយ៖ សែន តុលា
ប្រភព៖ Knowledge Bank
