More

    មូស​តែ​អាចបំផ្លាញទិន្នផលចន្ទីរហូត៦០% នេះជាវិធីការពារ​

    មូស​តែ​គឺ​ជា​សត្វ​ល្អិត​ ដែល​បំផ្លាញ​ស្វាយ​ចន្ទី​ ដែល​អាច​បង្ក​ការ​ខូចខាត​ដល់​ទិន្នផល​ពី​២០%-៦០%។ មូស​តែ​នេះ​គឺ​ជា​សត្វ​ល្អិត​ចោះ​ជញ្ជក់​ដ៏គ្រោះថ្នាក់ ដែល​បង្កការខូចខាតយ៉ាងខ្លាំងដល់ដំណាំស្វាយចន្ទី​។ ទាំង​ដង្កូវ​ និង​មេ​អាច​បឺត​ទឹកនៅ​ផ្នែកទន់ៗ​របស់​រុក្ខជាតិ​ បង្ក​ឲ្យ​ការ​ខូច​ខាត​កើត​ឡើង​យ៉ាង​ទូលំទូលាយ​។

    ១. លក្ខណៈនៃការបំផ្លាញ

    • ជាសត្វល្អិតប្រភេទជញ្ជក់។
    • បំផ្លាញលើផ្នែកទន់ៗដូចជា៖ ត្រួយថ្មី ស្លឹកខ្ចី កញ្ចុំផ្កា និងផ្លែខ្ចី។
    • ការចោះបណ្តាលឲ្យមានចំណុចខ្មៅ/ក្រហមត្នោត។
    • ត្រួយ និងដើមផ្កាអាចរួញ ស្ងួត ឬងាប់វិញ។
    • បណ្ដាលឲ្យ ផ្លែជ្រុះ និងថយចុះទិន្នផល ២០%–៦០%។
    • កើតខ្លាំងនៅរដូវចេញត្រួយ–ចេញផ្កា–ជាប់ផ្លែ (វិច្ឆិកា–កុម្ភៈ)។

    ២. វិធីទប់ស្កាត់ និងការគ្រប់គ្រង

    ក. ការថែទាំដំណាំ

    • កាត់តម្រឹមមែកឲ្យមានពន្លឺពេញលេញ និងបន្ថយម្លប់។
    • ជៀសវាងដាំដំណាំចម្រុះ ដែលជាទីជម្រករបស់មូសតែ (តែ ស្លឹកគ្រៃ ត្រកួន)។
    • កុំប្រើជីអាសូតច្រើនពេកនៅរដូវចេញផ្កា។

    ខ. ការគ្រប់គ្រងជីវសាស្ត្រ

    • ពង្រីកប្រជា​ករអង្ក្រង​ដើម្បីស៊ីមូសតែ។
    • បាញ់ថ្នាំ​ដើម្បីកម្ចាត់សត្វល្អិត។

    គ. ការបាញ់ថ្នាំកសិកម្ម

    • បាញ់នៅដំណាក់កាលចេញត្រួយ ចេញផ្កា ចាប់ផ្តើមផ្លែ។
    • ថ្នាំប្រឹក្សា​ជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម​ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ត្រឹមត្រូវ​
    • ត្រូវបាញ់ឲ្យជ្រាបលើស្លឹក និងកញ្ចុំផ្កា និងអនុវត្តតាមកម្រិតអ្នកជំនាញណែនាំ។

    ចែករំលែកដោយ៖ សែន តុលា
    ប្រភព៖ ឯកសារក្រសួងកសិកម្ម