ដើម្បីជួយឱ្យបងប្អូនងាយស្រួលក្នុងការសម្រេចចិត្ត កសិ បានធ្វើការប្រៀបធៀបយ៉ាងលម្អិតរវាង មាន់ស្រែ (ពូជសុទ្ធ) និង មាន់បីសាសន៍ (ពូជបង្កាត់) ដែលជាជម្រើសពេញនិយមបំផុតសម្រាប់កសិករនៅកម្ពុជា។
តារាងប្រៀបធៀបលក្ខណៈបច្ចេកទេស និងសេដ្ឋកិច្ច
| លក្ខណៈវិនិច្ឆ័យ | មាន់ស្រែ | មាន់បីសាសន៍ |
| រយៈពេលចិញ្ចឹម | យូរ ៤ ទៅ ៦ ខែ | មធ្យម (២,៥ ទៅ ៣ ខែ) |
| ទម្ងន់មធ្យម | ១,២ – ១,៥ គីឡូក្រាម | ១,៨ – ២,៥ គីឡូក្រាម |
| ភាពធន់នឹងជំងឺ | ខ្លាំងបំផុត (ធន់នឹងអាកាសធាតុក្ដៅ) | មធ្យម (ត្រូវការវ៉ាក់សាំងទៀងទាត់) |
| ឱជារសសាច់ | ឆ្ងាញ់ លេខ ១ (សាច់ស្វិត ឆ្ងាញ់) | ល្អបង្គួរ (ជិតកៀកនឹងមាន់ស្រែ) |
| តម្លៃលក់សាច់លើទីផ្សារ | ខ្ពស់បំផុត (១៨ ០០០ – ២៥ ០០០ រៀល/kg) | មធ្យម (១២ ០០០ – ១៥ ០០០ រៀល/kg) |
| តម្រូវការចំណី | ស៊ីតិច (ចេះរកស៊ីខ្លួនឯងខ្លះ) | ស៊ីច្រើន (ត្រូវការចំណីបំប៉នទើបធំលឿន) |
មាន់ស្រែ (ពូជសុទ្ធក្នុងស្រុក)
នេះជាជម្រើសសម្រាប់អ្នកចង់បានតម្លៃខ្ពស់ និងហានិភ័យទាប។

ក. គុណសម្បត្តិ
- មានភាពស៊ាំនឹងជំងឺក្នុងស្រុកខ្ពស់ កាត់បន្ថយការចំណាយលើថ្នាំសង្កូវ។
- ងាយស្រួលលក់ចេញ ព្រោះជាតម្រូវការខ្ពស់របស់អ្នកបរិភោគ។
- អាចចិញ្ចឹមបែបលែងឱ្យរកស៊ីតាមវាលបាន ។
ខ. គុណវិបត្តិ៖
- ធំធាត់យូរខ្លាំង ធ្វើឱ្យបងប្អូនត្រូវចំណាយពេលថែទាំយូរខែ។
- ទម្ងន់ស្រាល មិនសូវបានសាច់ច្រើនសម្រាប់លក់ជញ្ជីង។
២. មាន់បីសាសន៍ (មាន់ស្រែបង្កាត់)
ជាជម្រើសសម្រាប់អ្នកចង់បានផលលឿន និងចិញ្ចឹមជាអាជីវកម្ម។
ក. គុណសម្បត្តិ
- ធំលឿន៖ ចំណេញពេលវេលាបានពាក់កណ្ដាលបើធៀបនឹងមាន់ស្រែ។
- ទម្ងន់ធ្ងន់៖ ទទួលបានសាច់ច្រើន ចំណេញពេលលក់ជញ្ជីង។
- រូបរាង៖ មានសម្បុររោម និងរូបរាងស្រដៀងមាន់ស្រែខ្លាំង។

ខ. គុណវិបត្តិ
- ត្រូវការការគ្រប់គ្រងជីវសុវត្ថិភាព និងអនាម័យខ្ពស់ជាងមាន់ស្រែ។
- បើខ្វះចំណីបំប៉នគ្រប់គ្រាន់ វានឹងមិនធំតាមស្ដង់ដារឡើយ។
ប្រសិនបើបងប្អូនចិញ្ចឹម លក្ខណៈគ្រួសារ ទុកហូបខ្លះ លក់ខ្លះ និងមិនសូវមានពេលថែទាំ គួរជ្រើសរើសមាន់ស្រែ។ ប្រសិនបើបងប្អូនចង់ចិញ្ចឹមជាអាជីវកម្មខ្នាតតូច ឬមធ្យម ដើម្បីរកចំណូលទៀងទាត់ គួរជ្រើសរើសមាន់បីសាសន៍។ ចុះអ្វីជាការយល់ឃើញរបស់បងប្អូន? គួរចិញ្ចឹមមួយណា?
ដោយ៖ ចាន់ តារា
ប្រភព៖ ACIAR /ឯកសារក្រសួងកសិកម្ម/FAO
