គន្លឹះសំខាន់ៗ​តាមដាន​សុខភាព​មាន់ប្រចាំ​ថ្ងៃ​

ការដឹងមុន​ពី​ស្ថានភាព​សុខ​ភាព​​របស់​មាន់​យើង គឺស្មើនឹងការការពារបានពាក់កណ្ដាលទៅហើយ​។​ ការចំណាយពេលត្រឹមតែ​១០ទៅ១៥​នាទី​ក្នុងមួយថ្ងៃ ដើម្បីសង្កេតមើលមាន់របស់បងប្អូន អាចជួយបង្ការការរីករាលដាលនៃជំងឺដែលអាចសម្លាប់មាន់ទាំងទ្រុងបាន។ នេះគឺជាបញ្ជីត្រួតពិនិត្យសុខភាពមាន់ប្រចាំថ្ងៃ​ដែលបងប្អូនកសិករគួរអនុវត្តឱ្យបានជាប្រចាំ។

១. តារាងសង្កេតសញ្ញា​មាន់​សុខភាពល្អនិងសញ្ញាជំងឺ

បងប្អូនអាចប្រើតារាងនេះដើម្បីផ្ទៀងផ្ទាត់យ៉ាងរហ័ស៖

ចំណុចត្រួតពិនិត្យសញ្ញាសុខភាពល្អសញ្ញាព្រមាននៃជំងឺ
ភ្នែកថ្លា ភ្លឺ និងបើកធំៗស្រអាប់ ហើម ឬមានទឹកភ្នែក/សំបោរ
សិរមាន់ពណ៌ក្រហមស្រស់ និងមានសំណើមស្លេកស្លាំង ស្វាយ
រោមរលោង ស្អាត និងរៀបរយបះរោម ជំពាក់គ្នា ឬជ្រុះរោម
ឥរិយាបថរហ័សរហួន ដើររកស៊ី មិននៅស្ងៀមសំកុក បិទភ្នែក ស្លាបធ្លាក់ ឬនៅដាច់ដោយឡែក
លាមកដុំៗ ពណ៌ត្នោត/ប្រផេះ មានពណ៌ស​ពីលើរាកទឹក ពណ៌សសុទ្ធ ពណ៌បៃតង ឬមានឈាម
ការស៊ីចំណីស៊ីចំណី មកចោមរោមស្នូកចំណីមិនព្រមស៊ីចំណី ឬស៊ីតិចខុសធម្មតា

២. ជំហានត្រួតពិនិត្យតាមពេលវេលា

ពេលព្រលឹម (ពេលបើកទ្វារទ្រុង)

  • សង្កេតការងើបឡើង៖ តើមាន់ទាំងអស់ងើបឡើងរហ័សរហួនទេ? បើមានមាន់ណាមួយដេកសំកុកមិនព្រមងើប នោះជាសញ្ញាដំបូងនៃជំងឺ។
  • ពិនិត្យលាមក៖ មើលក្រោមធ្នើរដេក។ លាមកដែលមានឈាម ឬរាកខ្លាំង គឺជាសញ្ញាអាសន្នដែលត្រូវប្រញាប់ដោះស្រាយ។

ពេលថ្ងៃ (ពេលដាក់ចំណី)

  • ពិនិត្យការផឹកទឹក៖ បើមាន់ផឹកទឹកច្រើនខុសធម្មតា អាចមកពីវាកំពុងក្ដៅខ្លាំង ឬមានបញ្ហាប្រព័ន្ធរំលាយអាហារ។
  • ពិនិត្យដង្ហើម៖ តើមាន់ដកដង្ហើមហើបមាត់ ឬមានសំឡេង ក្នុងបំពង់កដែរឬទេ?

ពេលល្ងាច (ពេលចូលដេក)

  • ស្ទាបពោះ និងទ្រូង៖ មើលថាតើមាន់មានសាច់មាំ ឬស្គមលេចឆ្អឹងទ្រូង (ដែលជាសញ្ញានៃព្រូន ឬជំងឺរ៉ាំរ៉ៃ)។

អគ្គនាយកដ្ឋានសុខភាពសត្វ​ណែនាំថា ការបំបែកមាន់ឈើចេញពីក្រុម​ភ្លាមៗក្នុងរយៈពេល ១២ ម៉ោងដំបូង អាចកាត់បន្ថយការឆ្លងជំងឺបានដល់ទៅ ៨០% នៅក្នុងទ្រុង។

ការតាមដានពណ៌សិរមាន់ គឺជាវិធីដែលងាយស្រួលបំផុតសម្រាប់កសិករ ព្រោះសិរមាន់គឺជា កញ្ចក់​បង្ហាញពីចរន្តឈាម និងសុខភាពខាង​ក្នុងរបស់សត្វស្លាប។

“៣ កុំ” ពេលជួបមាន់ឈឺ

  • កុំ ទុកមាន់ឈើឱ្យនៅលាយជាមួយមាន់ជា (ត្រូវបំបែកចេញភ្លាម)។
  • កុំ បោះចោលមាន់ងាប់ក្នុងទឹក ឬកន្លែងពាសវាលពាសកាល (ត្រូវកប់ ឬដុតចោល)។
  • កុំ ប្រញាប់ប្រើថ្នាំផ្សះ ដោយគ្មានការពិគ្រោះជាមួយពេទ្យសត្វ ព្រោះវាអាចធ្វើឱ្យមេរោគស៊ាំនឹងថ្នាំ។

ដោយ៖ ចាន់ តារា
ប្រភព៖ FAO / ឯកសារក្រសួងកសិកម្ម