តើការបង្កាតពូជ និងចិញ្ចឹមកូនត្រីរ៉ស់ត្រូវធ្វើបែបណាខ្លះ? នេះជាបច្ចេកទេសបង្កាត់ភ្ញាស់និងចិញ្ចឹមកូនត្រីរ៉ស់ រួមទាំងការថែទាំនិងបំប៉នកូនត្រីតាំងពីចាប់ផ្តើមភ្ញាស់រហូតដល់អាចលែងចូលស្រះបាន។ ទោះបងប្អូមិនចង់បង្កាត់ ក៏អាចស្វែងយល់បានដើម្បីដឹងពីដំណើរការ និងវិធីដែលអាចយកកូនត្រីពូជទៅចិញ្ចឹមបាន។

១. ការជ្រើសរើស និងថែទាំត្រីមេពូជ
- ជ្រើសរើសត្រីមេ និងបាពូជដែលមានសុខភាពល្អ គ្មានជំងឺ និងគ្រប់អាយុបន្តពូជ។
- ផ្តល់ចំណីដែលមានសារធាតុចិញ្ចឹមខ្ពស់ ដើម្បីឱ្យពង និងទឹកកាមមានគុណភាពល្អ។
២. ការបង្កាត់ និងភ្ញាស់ពង
- ប្រើប្រាស់វិធីសាស្ត្របង្កាត់តាមធម្មជាតិ ឬការចាក់អ័រម៉ូនដើម្បីរំញោចឱ្យត្រីពង។
- បន្ទាប់ពីមេបាបង្កាត់ពងរួច ត្រូវប្រមូលពងត្រីទៅដាក់ក្នុងធុង/អាងភ្ញាស់ដែលមានចរន្តទឹកហូរ និងខ្យល់អុកស៊ីសែនគ្រប់គ្រាន់។
- ពងត្រីនឹងភ្ញាស់ចេញជាកូនត្រីតូចៗក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ (អាស្រ័យលើប្រភេទត្រី និងសីតុណ្ហភាពទឹក)។
៣. ការថែទាំកូនត្រីក្នុងធុង/អាង (បំប៉នកូនត្រី)
- រយៈពេល ៣-៤ ថ្ងៃដំបូង៖ កូនត្រីមិនទាន់ត្រូវផ្តល់ចំណីទេ ព្រោះវានៅមានប្លោកអាហារភ្ជាប់តាមខ្លួនសម្រាប់ចិញ្ចឹមជីវិត។
- ការផ្តល់ចំណីដំបូង៖ នៅពេលប្លោកអាហាររលាយអស់ ត្រូវចាប់ផ្តើមផ្តល់ចំណីល្អិតៗដូចជា ប្លង់តុង ឬពងមាន់ស្ងោរក្រឡុកល្អិត។
- ការគ្រប់គ្រងទឹក៖ ត្រូវរក្សាអនាម័យទឹក ផ្លាស់ប្តូរទឹក និងបន្ថែមអុកស៊ីសែនជាប្រចាំនៅក្នុងធុង/អាងចិញ្ចឹម ដើម្បីការពារជំងឺ និងជួយឱ្យកូនត្រីលូតលាស់បានល្អ។

៤. ការលែងចូលក្នុងស្រះ
- ទំហំកូនត្រី៖ រង់ចាំរហូតដល់កូនត្រីធំល្មមមានកម្លាំងរឹងមាំ ជាទូទៅអាយុពី ២ ទៅ ៤ សប្តាហ៍ ឬប្រវែង ២ ទៅ ៥ សង់ទីម៉ែត្រ។
- ការសម្របសីតុណ្ហភាព៖ មុនពេលលែងចូលស្រះ ត្រូវយកថង់ឬធុងដាក់កូនត្រីទៅត្រាំក្នុងទឹកស្រះប្រមាណ ១៥-៣០ នាទី ដើម្បីឱ្យសីតុណ្ហភាពទឹកស្មើគ្នា ការពារកូនត្រីកុំឱ្យតក់ស្លុតនឹងសីតុណ្ហភាពទឹកថ្មី។
- ការលែង៖ បើកមាត់ថង់/ធុងបន្តិចម្តងៗ ដោយបណ្តោយឱ្យទឹកស្រះហូរចូល រួចឱ្យកូនត្រីហែលចេញដោយធម្មជាតិ៕
ទាក់ទងទិញកូនត្រីពូជ ពីកសិដ្ឋានផលិតកូនត្រីពូជ៖ 096 810 0010 (មានតេឡេក្រាម)។
