More

    មក​ដឹង​ពី​ជំងឺ​លើ​ដំណាំ​ម្នាស់​ និង​វិធីសាស្ត្រ​ទប់ស្កាត់​​

    - Advertisement -
    Advertisement
    ជា​ធម្មតា​ទិន្នផល​ដំណាំ​ម្នាស់​ ឬ​ដំណាំ​ផ្សេងៗ​អាច​ទទួល​បាន​តិច​ឬ​ច្រើន​គឺ​សំខាន់​បំផុត​លើ​ការ​ថែទាំ​ ជា​ពិសេស​គឺ​ការពារ​ និង​ការ​កម្ចាត់កត្តាចង្រៃ​​។ ​អត្ថបទ​នេះ​​នឹង​​រៀបរាប់ឲ្យ​កសិករ​យើង​ដឹង​​ពី​​ជំងឺ​លើ​ដំណាំ​ម្នាស់​ និង​វិធី​ទប់ស្កាត់​។

    ក. ជំងឺ​រលួយ​ផ្លែ​ពណ៌​ខ្មៅ​

    • លក្ខណៈ​បំផ្លាញ
    • ផ្លែ​ម្នាស់​បាក់​ធ្លាក់​នៅ​ ២-៣សប្ដាហ៍​មុន​ពេល​ទុំ​
    • ផ្លែ​រង​ការ​បំផ្លាញ​មាន​ហៀទឹក​ចេញ​ក្រៅ​ និង​បំភាយ​ឧស្ម័ន​មាន​ក្លិន​ជូរ​
    • វិធីសាស្ត្រ​ទប់ស្កាត់​ និង​កម្ចាត់
    • បន្ទាប់​ពី​ប្រមូល​ផល​រក្សា​ទុក​នៅ​សីតុណ្ហភាព​៩អង្សារ​សេ​
    • ប្រើ​ពូជ​ដែល​ធន់​ទ្រាំ​នឹង​ជំងឺ​។

    ខ. ជំងឺ​រលួយ​ឫស​

    • លក្ខណៈ​បំផ្លាញ
    • ស្លឹក​លូតលាស់​យឺត​ ឬ​ឈប់​លូតលាស់​ ក្រហម​ចុង​ស្លឹក​ សសៃ​ប្រែ​ជា​ពណ៌​លឿង​
    • ជួប​ប្រទះ​រាំង​ស្ងួត​ធ្វើ​ឲ្យ​ដើម​ប្រែ​ជា​ពណ៌​ក្រហម​
    • វិធីសាស្ត្រ​ទប់ស្កាត់​ និង​កម្ចាត់
    • លើក​រង​ដាំ​ម្នាស់​ រៀបចំ​ដី​ឲ្យ​បាន​ល្អ​ និង​មាន​ប្រព័ន្ធ​បញ្ចេញ​ទឹក​គ្រប់គ្រាន់​។

    គ. ជំងឺ​រលួយ​បណ្ដូល​ដោយ​ពពួក​ផ្សិត​

    • លក្ខណៈ​បំផ្លាញ
    • ស្លឹក​ខ្លី​មិន​លូតលាស់​វែង​ បាត់បង់​ជាតិ​ពណ៌​បៃតង​
    • គល់​ស្លឹក​ផ្នែក​ខាង​ក្នុង​ទន់​ទៅ​ផ្នែក​ម្ខាង​បណ្ដូល ហើយ​ងាយដក​ចេញ​
    • វិធីសាស្ត្រ​ទប់ស្កាត់​ និង​កម្ចាត់
    • រៀបចំ​ប្រព័ន្ធ​បញ្ចេញ​ទឹក​ឲ្យ​បាន​ល្អ​
    • ប្រើ​គម្រប​ប្លាស្ទិក​គ្របដី​
    • កុំ​ដាំ​កូន​ម្នាស់​ជ្រៅ​ពេក​
    • ប្រើ​ពូជ​ដែល​ធន់​ទ្រាំ​នឹង​ជំងឺ​៕

    អត្ថបទដោយ៖ សែន តុលា
    ប្រភព៖ ឯកសារក្រសួង​កសិកម្ម

    - Advertisement -
    Advertisement