រដូវជ្រុះរោមរបស់សត្វមាន់គឺជាវដ្ដធម្មជាតិរបស់សត្វមាន់នៅក្នុងការលូតលាស់ពីមួយដំណាក់កាលទៅដំណាក់កាលមួយទៀត។ យ៉ាងណាក្នុងកំឡុងពេលរដូវកាលនេះ អ្នកចិញ្ចឹមមាន់ត្រូវតែមើលការខុសត្រូវសត្វនេះឲ្យបានត្រឹមត្រូវ ព្រោះកំឡុងរដូវកាលនេះវាអាចមានការពិបាកដល់សត្វមាន់។
ខាងក្រោមនេះជាវិធីសាស្ត្រនៅក្នុងការជួយសត្វមាន់ក្នុងកំឡុងពេលជម្រុះរោម៖
១. បំបាត់ភាពតានតឹងក្នុងទ្រុង
នៅក្នុងកំឡុងពេលនេះ សត្វមាន់ងាយនឹងមានភាពស្មុគស្មាញ ដូច្នេះយើងត្រូវមានការទប់ស្កាត់ ដោយគ្រាន់តែមានការមើលថែទាំជាប្រចាំ សម្អាតទ្រុងមាន់ឲ្យបានស្អាតល្អ ផ្ដល់ទីតាំងទូលាយដល់មាន់ និងមិនត្រូវដាក់សត្វមាន់ថ្មីចូលទៅក្នុងទ្រុងមាន់នោះទេ។
២. បង្កើនប្រូតេអ៊ីន
សត្វមាន់គឺជាសត្វពោរពេញដោយសារជាតិប្រូតេអ៊ីន អីចឹងត្រូវបន្ថែមសារធាតុប្រូតេអ៊ីនទៅឲ្យសត្វមាន់ដោយបន្ថែមចំណីមានជាតិប្រូតេអ៊ីនខ្ពស់ដូចជាដង្កូវ ពងទាក្រឡុក គ្រាប់ផ្កាឈូករ័ត្ន។ ក្នុងករណីបន្ថែមជាតិប្រូតេអ៊ីនមានបញ្ហាដល់សត្វមាន់ ត្រូវប្ដូរចំណីប្រូតេអ៊ីនចេញ ជំនួសដោយចំណីមានជាតិប្រូតេអ៊ីនផ្សេង។
៣. ព្យាយាមកុំប៉ះសត្វមាន់
មិនគួរប៉ះ ឬកាន់សត្វមាន់ក្នុងកំឡុងពេលនេះព្រោះតែរោមងាយនឹងបាក់ធ្វើឲ្យមាន់ឈើចាប់។
៤. បន្ថែមសារធាតុចិញ្ចឹមដើម្បីជួយប្រព័ន្ធភាពស៊ាំ
ផ្តល់ជូននូវអាស៊ីតអាមីណូ វីតាមីនបសុបក្សី ប្រូបាយអូទិក ចំណីដែលមានជាតិចិញ្ចឹម និងសំបកអយស្ទ័រ។
៥. ត្រៀមទុកនូវបញ្ហាការញាស់ពងធ្លាក់ចុះ
នៅក្នុងកំឡុងពេលជម្រុះរោមនេះការផលិតពងមាន់អាចនឹងធ្លាក់ចុះ ដែលត្រូវឲ្យអ្នកចិញ្ចឹមត្រូវត្រៀមចិត្តឲ្យហើយ ព្រោះតែសត្វមាន់បានប្រើប្រាស់កម្លាំងដើម្បីការលូតលាស់ និងជម្រុះរោម៕
អត្ថបទដោយ៖ សែន តុលា
ប្រភព៖ American FarmSteadHers
