More

    ហេតុអ្វីបានជាសត្វល្អិតស៊ាំនឹងថ្នាំពុលកសិកម្ម?

    - Advertisement -
    Advertisement

    ការប្រើប្រាស់ថ្នាំពុលមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺនៅគ្រប់បណ្ដាប្រទេសដែលប្រឡូកក្នុងវិស័យកសិកម្មសុទ្ធតែប្រើថ្នាំពុលកសិកម្ម។ ប៉ុន្តែការប្រើប្រាស់គឺខុសៗគ្នាទៅតាមបច្ចេកទេសអ្នកដាំដុះ។ តែការ​ប្រើ​ប្រាស់ថ្នាំកសិកម្ម​មិនបាន​ត្រឹម​ត្រូវ​បែរ​ជា​នាំឲ្យ​សត្វល្អិត​ចង្រៃ​ស៊ាំ​នឹង​ថ្នាំទៅ​វិញ។​

    ការប្រើប្រាស់ថ្នាំដើម្បីសំលាប់សត្វល្អិតគឺដើម្បីរក្សានូវទិន្នផលដំណាំ។ក្នុងនោះផងដែរក្រុមហ៊ុនផលិតថ្នាំកសិកម្មបានខិតខំ ស្វែងរកនូវធាតុផ្សំក៍ដូចជាវិធីក្នុងការផលិតថ្នាំដល់ទោះបីចំណាត់ថ្នាក់មានពីខ្សោយទៅខ្លាំង រួមមានថ្នាំដែលពុលខ្សោយ ថ្នាំដែលពុលធម្យម ថ្នាំពុលខ្លាំង និងពុលខ្លាំងបំផុត។ 

    ក្នុងការកំចាត់សត្វល្អិតគឺមិនងាយស្រួលនោះទេ អ្នកត្រូវដឹងត្រូវស្គាល់ពីអោយបានច្បាស់មុននឹងប្រើប្រាស់ថ្នាំកំចាត់ពួកវា។ បើសិនជាជ្រើសរើសថ្នាំដែលមានធាតុសកម្មដែលមិនត្រូវនឹងកត្តា​ចង្រៃនោះ វាមិនត្រឹមតែមិនងាប់ប៉ុន្ណោះទេ តែវាថែមទាំងបន្សាំខ្លួនជាមួយថ្នាំ​​ពុលទៀត    ផង។ ម្យ៉ាងទៀតបើសិនជាការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវតាមស្ដង់ដាដែលក្រុមហ៊ុនណែនាំទេវាអាចនឹងមិនមានប្រសិទ្ធភាពហើយខាតបង់ថវិកាទៀតផង។

    អ្វីទៅជាការសាំថ្នាំឬរស់ឡើងវិញនៃសត្វល្អិតចង្រៃ

    ការសាំថ្នាំឬរស់ឡើងវិញនៃសត្វល្អិតចង្រៃ គឺជាលេចឡើងវិញយ៉ាងឆាប់រហ័សនៃចំនួន    ប្រជាករសត្វល្អិត ដែលកើតឡើងបន្ទាប់ពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតលាយចូលគ្នាច្រើនមុខ ព្រោះថ្នាំនេះ​មិន​ត្រឹម​តែ​សម្លាប់​​សត្វ​ល្អិត​ចង្រៃទេ តែ​វា​ក៏សម្លាប់ទាំងសត្វល្អិត​ដែល​មាន​ប្រយោជន៍​សម្រាប់​ដំណាំ​ផង​ដែរ​។​

    ហេតុអ្វីមិនគួរលាយថ្នាំច្រើនមុខចូលគ្នាបាញ់ក្នុងពេលតែមួយ?

    ការលាយថ្នាំពុលច្រើនមុខចូលគ្នាបាញ់ក្នុងពេលតែមួយអាចធ្វើឲ្យថ្នាំគ្មានប្រសិទ្ធភាព ព្រោះថ្នាំខ្លះមានធាតុសកម្មមួយចំនួនដែលមិនអាចលាយចូលគ្នាបាន។ ម្យ៉ាងទៀតធ្វើឲ្យសត្វល្អិតមិនងាប់ឬរស់ឡើងវិញ។

    ការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ

    យើងត្រូវប្រើប្រាស់ឲ្យគ្រប់ចំនួនដែលក្រុមហ៊ុនណែនាំ មិនត្រូវប្រើតិចជាងឬច្រើនជាងការណែនាំទេ។ ប្រើពីខ្សោយទៅខ្លាំងទើបអាចកំចាត់សត្វល្អិតបាន។ ប្រើថ្នាំដែលធាតុសកម្មត្រូវនឹងសត្វល្អិតដែលចង់កម្ចាត់ទើបមានប្រសិទ្ធភាព។ ប្រឹក្សា​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ បើ​យើង​មិន​ច្បាស់​ពី​ការ​ប្រើ​ប្រាស់​ថ្នាំពុល​កសិកម្ម​ទាំងនេះ​។​

    អត្ថបទដោយ៖ Kakse/កសិ

    - Advertisement -
    Advertisement