More

    គន្លឹះថែទាំគោឲ្យមានសុខភាពល្អទាំងប្រាំងនិងវស្សា

    - Advertisement -
    Advertisement

    គោគឺជាសត្វចិញ្ចឹមមួយប្រភេទដែលធន់នឹងអាកាសធាតុ។ ទោះជាយ៉ាងណា ថ្វីបើធន់បែបនេះក្ដី ការប្រែប្រួលអាកាសធាតុ​តាមរដូវប៉ះពាល់សុខភាព​របស់គោ។ ខាង​ក្រោម​ជា​វិធីងាយៗ​មួយថែទាំគោទាំង​នោះនៅរដូវ​ប្រាំងនិងរដូវវស្សា។

    ១. នារដូវ​ប្រាំង

    គោប្រភេទ​ខ្លះ​ស៊ី​ចំណីតិច​ជាងសព្វដង។ មូលហេតុ​ចម្បង​មួយគឺ​ដោយសារ​គោ​ស្ត្រេស​ដោយសារ​តែអាកាសធាតុ​ក្ដៅ​។ អាការៈ​ស្ត្រេស​នេះ ធ្វើ​ឲ្យ​គោមិនសូវ​ឃ្លាន និង​ស៊ីចំណីតិច។ បើថែទាំ​មិនដិតដល់ ច្បាស់​ណាស់​សុខភាពគោ​នឹង​ថមថយ ឈាន​ដល់មានជំងឺផ្សេងៗ​ទៀត​ផង។ ណាមួយ ស្មៅដែលជាចំណីគោជាប្រចាំនោះ​ក៏​បាត់ប្រូតេអ៊ីន ជាតិរ៉ែ និងថាមពលផ្សេងៗទៀតដែរនៅពេលអាកាសធាតុក្ដៅខ្លាំង។

    ដូច្នេះ វិធី​មួយ គឺ​​រៀបចំចំណីបំពាក់​បំប៉ន​ឲ្យគោដើម្បី​ផ្ដល់សារជាតិចិញ្ចឹមចាំបាច់​ដល់គោដូច​ជា​ ប្រូតេអ៊ីន និង​​រ៉ែ។ ការធ្វើបែបនេះ អាចជួយមួយកម្រិតដល់លំនឹងរបបអាហាររបស់គោ។

    ២. ដូវ​វស្សា

    សុខភាពរបស់គោប្រឈមនឹងបញ្ហាផ្សេងដូចគ្នា​។ បញ្ហាចម្បងមួយគឺ ថ្វីបើស្មៅដុះលូតលាស់ល្អ ហើយមានជីវជាតិជាងរដូវប្រាំងមែន តែបរិយាកាសទូទៅនៅជុំវិញ​ទីទួលដាំស្មៅ ច្រើនមានទឹកដក់ និងភក់ជ្រាំច្រើន។ ដោយសំបូរទៅដោយមេរោគ​ជាច្រើន ទឹកដក់ ភក់ជ្រាំ អាចបង្កហានិភ័យជំងឺ​ដល់​គោ។

    ហេតុនេះ វិធីមួយក្នុងការថែទាំ គឺរៀបចំទីទួលដាំ​ស្មៅ ឲ្យមានលក្ខណៈស្រឡះ ហើយមានទឹកដក់ និងភក់កាន់តែតិចកាន់​តែប្រសើរ។ ក្នុងករណីពិបាកក្នុងការអនុវត្តវិធីនេះ មួយជម្រើសទៀត គឺត្រៀមចំណីផ្សេង​ទៀតដែល​មានជីវជាតិឲ្យគោស៊ី​ឲ្យបានច្រើន និងបន្ថយចំណីស្មៅ ជាស្មៅដែលសើមខ្លាំង។

    អត្ថបទដោយ៖​ សែន តុលា
    ប្រភព៖ Natural Remedies

    - Advertisement -
    Advertisement