More

    វៀតណាម​នាំ​បន្លែ ផ្លែឈើចេញ​ក្នុង​តម្លៃជាង១ពាន់លានដុល្លារក្នុង​ខែកញ្ញា

    - Advertisement -
    Advertisement

    វៀតណាម​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​បាន​ក្នុង​តម្លៃ​​១,៤​ពាន់​លាន​ដុល្លារ​​ក្នុង​ខែ​កញ្ញា ដែល​នេះជា​តួលេខ​ខ្ពស់​បំផុត​មួយ​សម្រាប់​ការ​​នាំចេញ​ប្រចាំ​ខែ​ តាមរយៈ​ការនាំ​ចេញ​ទុរេន​មាន​ចំនួន​​ច្រើន និង​កម្រូវ​ការ​កើន​ឡើង​ផលិត​ផល​កែ​ច្នៃ​។ នេះ​បើ​តាម​តួលេខ​របស់​គយ​វៀតណាម​។​

    សារព័ត៌មាន​វៀតណាម ចុះ​ផ្សាយ​នៅថ្ងៃទី​៣ ខែតុលា ​នេះ​ថា​ការ​នាំ​ចេញ​ក្នុង​ខែ​កញ្ញា កើន​ឡើង​៤៧,២ភាគរយ​ធៀប​នឹង​ខែ​សីហា និង​កើន​៥២,៧ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ចាស់​។​

    ដោយ​ឡែក​គិត​ត្រឹម​ប្រាំបួន​ខែ​ដើម​ឆ្នាំ២០២៥​ វៀតណាម​នាំ​ចេញ​បន្លែ និងផ្លែ​ឈើ​ចេញ​គិត​ជា​ទឹក​ប្រាក់​​៦,២​ពាន់​លាន​ដុល្លារ កើន​ឡើង​១០,៣ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​ចាស់​។​ បើ​តាម​ភ្នាក់​ងារ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​វៀតណាម ទុរេន​ជា​ផ្លែ​ឈើ​ដែល​នាំ​មុខ​គេ​ក្នុង​ការ​នាំចេញ​​ក្នុង​ឆ្នាំ​នេះ​។​

    កាល​ពី​ខែ​សីហា វៀតណាម​នាំទុរេន​ចេញ​បាន​៥៨៩លាន​ដុល្លារ ឬ​៥៥,២ភាគរយ​ខ្ពស់ជាង​ខែ​កក្កដា​។ ​សមាគមននាំចេញទុរេន​វៀត​ណា​រំពឹង​ថា​ក្នុង​ខែ​កញ្ញា វៀតណាម​នឹង​នាំចេញ​ទុរេន​បាន​ក្នុង​តម្លៃ​៩០០​លាន​ដុល្លារ។​

    ប្រភព៖ VN News

    - Advertisement -
    Advertisement