More

    កត្តាបរិស្ថានជះឥទ្ធិពលលើការលូតលាស់របស់រុក្ខជាតិ

    - Advertisement -
    Advertisement

    រុក្ខជាតិ​អាច​លូតលាស់​បាន​ល្អ​គឺ​មិន​អាស្រ័យ​តែ​ទៅ​លើ​ការ​ថែទាំ​ ដាក់​​ជី​ ស្រោច​ទឹក​នោះ​ទេ​ អ្វី​ដែល​រុក្ខជាតិ​ត្រូវការចាំ​បាច់ដែរ​នោះ​​គឺ​បរិយាកាស​ល្អ​ ដែល​ជា​កត្តា​តម្រូវ​និង​ចាំ​បាច់​របស់​រុក្ខជាតិ​ក្នុង​ការ​លូតលាស់​។

    ដូច្នេះ​បរិយាកាស​នីមួយៗ​បាន​ជំរុញ​ដល់​រុក្ខជាតិ​លូតលាស់​ទៅ​តាម​ទម្រង់ ​ទៅ​តាម​តម្រូវ​ការ​របស់​រុក្ខជាតិ​នីមួយៗ​ផ្សេងៗ​គ្នា​។

    រុក្ខជាតិ​នីមួយៗ​សុទ្ធ​តែ​ទាមទារ​បរិយាកាស​ក្នុង​លូតលាស់​ផ្សេងៗ​គ្នា​ ដូច្នេះ​ការ​ឆ្លើយ​តប​នឹង​បរិយាកាស​អាច​នឹង​មាន​ចំណុច​ខុស​គ្នា​ ប៉ុន្តែ​ជា​ទូទៅ​បើ​បរិយាកាស​ល្អ​ រុក្ខជាតិ​នឹង​ឆ្លើយ​មក​ល្អ​ រី​ឯ​បរិយាកាស​អាក្រក់​ និង​មិន​ស្រប​ អាច​នឹង​ទទួល​ផល​ប៉ះពាល់​មិន​ល្អ​។

    ច្បាស់​ណាស់​​ពន្លឺ​ថ្ងៃ​ ក៏​ដូច​ជា​រយៈពេល​ថ្ងៃ​យប់​ អាច​ធ្វើ​ឲ្យ​រុក្ខជាតិ​ធ្វើ​រស្មីសំយោគ​ធ្វើ​អាហារ​សម្រាប់​លូតលាស់​បាន​ល្អ​។ នៅ​ពេល​ដែល​រុក្ខជាតិ​ទទួល​បាន​ពន្លឺ​ទៅ​តាម​តម្រូវ​របស់​វា​ នោះ​ស្លឹក​នឹង​លាស់​មក​ល្អ​។ ប៉ុន្តែ​ក្នុង​ករណី​ ដែល​រុក្ខជាតិ​ទទួល​បាន​ពន្លឺ​មិន​គ្រប់គ្រាន់​នោះ​ កន្លែង​ដែល​លូតលាស់​គឺ​អាច​មាន​តែ​ទៅ​លើ​បរិវេណ​រុក្ខជាតិ​ទទួល​ពន្លឺ​នោះ​។ យ៉ាង​ណា​ចំពោះ​រុក្ខជាតិ​ ដែល​ទទួល​បាន​ពន្លឺ​ខ្លាំង​ពេក​ នោះ​រុក្ខជាតិ​នោះ​ស្លោក​ ការ​លូត​លាស់​នឹង​ដើម​លូត​វែង​ និង​ស្លឹក​ខ្លី​ៗ​។

    យ៉ាង​ណា​​រុក្ខជាតិ​ ឬ​ប្រភេទ​ដំណាំ​នីមួយៗ ត្រូវ​ការ​លូតលាស់​ ក្នុង​រយៈពេល​មាន​ពន្លឺ​ថ្ងៃ​ច្រើន​ជាង​យប់​ ខ្លះ​ត្រូវ​ការ​យប់​ច្រើន​ជាង​ពន្លឺ​ថ្ងៃ​ និង​ខ្លះ​ទៀត​ត្រូវ​ការ​តុល្យភាព​រវាង​យប់​និង​ថ្ងៃ​ ដែល​ជាពិសេស​គឺ​ដំណាំ​ហូប​ផ្លែ​។

    មួយ​វិញ​រុក្ខជាតិ​ត្រូវ​បាន​សង្កេត​ថា​ នឹង​មាន​ការ​លូត​លាស់​ ឬ​ទម្រង់​លូតលាស់​អាច​នឹង​មាន​ទម្រង់​បណ្ដោយ​ ឬ​ទទឹង​ ឬ​ក៏​បញ្ច្រាស​ទៅ​នឹង​សភាព​ធម្មជាតិ​ណា​មួយ​នៅ​ពេល​ដែល​រុក្ខជាតិ​នោះ​ប៉ះ​នឹង​ទំនាញ​ណា​ ដែល​តម្រូវ​ឲ្យ​ឫស​ និង​ទម្រង់​ដើម​របស់​រុក្ខជាតិ​ ឬ​ក៏​ស្លឹក​លយ​ចេញ​មក​ដើម្បី​សម្រប​នឹង​បរិយាកាស​មួយ​នេះ​។ ទោះ​បី​ជា​ខំ​តម្រង់​ដើម​យ៉ាង​ណា​ក៏​ដោយ​ ការ​លូតលាស់​មក​គឺ​នៅ​បែប​នេះ​ ព្រោះ​តែ​ការ​សម្រប​ខ្លួន​របស់​រុក្ខជាតិ​នេះ​។

    រី​នៅ​ពេល​ដែល​រុក្ខជាតិ​ត្រូវ​បាន​ប៉ះ​វិញ​ មិន​ថា​ប៉ះ​ដោយ​មនុស្ស​ ឬ​សត្វ​ ឬ​វត្ថុ​នានា​ នោះ​រុក្ខជាតិ​នោះ​នឹង​មាន​ទម្រង់​ដុះ​ភ្ជាប់​នឹង​អ្វី​ដែល​ប៉ះ​នោះ​ បើ​ទុក​វត្ថុ​នោះ​នៅ​ជាប់​គ្នា​​យូរ​។ ប៉ុន្តែ​ការ​ដុះ​ភ្ជាប់​នេះ​គឺ​សម្រាប់​រុក្ខជាតិ​ដែល​មាន​អាយុ​ទើប​លូត​លាស់​ប៉ុណ្ណោះ​។

    មួយ​វិញ​ទៀត​គឺ​ការ​ឆ្លើយ​តប​នៅ​ពេល​ដែល​អាកាស​ធាតុ​ត្រជាក់​ ​រុក្ខជាតិ​នឹង​មាន​ការ​ខូចខាត​ឫស​ និង​ស្លឹក​ផ្សេងៗ​ ដែល​ធ្វើ​រុក្ខជាតិ​នោះ​ប្រែ​ស្ពោត​ ដើម្បី​ទ្រាំ​នឹង​អាកាសធាតុ​​​ ដែល​យូរ​ៗទៅ​​រុក្ខជាតិ​នោះ​នឹង​មិន​មាន​ស្លឹក​ដុះ​លូតលាស់​ល្អ​នោះ​ឡើយ​៕

    ប្រភព៖ Oregon State University

    - Advertisement -
    Advertisement