បើនិយាយពីពពួកផ្សិត យើងប្រហែលជាគិតទៅដល់ការបំផ្លាញរបស់វាលើដំណាំ ដែលធ្វើឲ្យទិន្នផលដំណាំរងការខូចខាត តែការពិតទៅមិនមែនពពួកផ្សិតទាំងអស់សុទ្ធតែមិនល្អនោះទេ។
ផ្សិតគឺជាផ្នែកដ៏សំខាន់នៃជីវចម្រុះ វាមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងរុក្ខជាតិ កាបូននិងសារធាតុចិញ្ចឹមក្នុងដី ដែលជាលទ្ធផល វាជាកត្តាជំរុញដ៏សំខាន់នៃមុខងារសុខភាពដី និងប្រព័ន្ធអេកូឡូស៊ី។
ផ្សិតមានសមត្ថភាពបំប្លែងសារធាតុចិញ្ចឹម ដោយផ្សិតខ្លះជាសារធាតុរំលាយ ព្រោះតែវាអាចជួយបំបែកនូវពពួកកាកសំណល់ កម្ទេចកំទីរុក្ខជាតិ និងសត្វ។ ពពួកផ្សិតក៏ជួយជួសជុលអាសូតនិងផូស្វ័រក្នុងដី ដែលជាធាតុសំខាន់សម្រាប់តម្រូវការរបស់រុក្ខជាតិ។
ក្រៅពីនេះ ផ្សិតបានរួមចំណែកក្នុងការកាត់បន្ថយកាបូនក្នុងបរិយាកាសផងដែរ។
រុក្ខជាតិស្រួបយកកាបូន និងបញ្ចេញអុកស៊ីសែន ហើយកាបូនដែលរុក្ខជាតិស្រូបយកត្រូវបានផ្សិតស្រូបបន្តតាមរយៈឫសដោយសារវាត្រូវការប្រើប្រាស់កាបូនដើម្បីសំយោគផលិតនូវថាមពល ដែលដំណើការនេះមិនត្រឹមតែជួយកាត់បន្ថយការលើសកាបូនក្នុងបរិយាកាសទេ វាថែមទាំងជួយរក្សាគុណភាពដីផងដែរ។
អត្ថបទដោយ៖ Kakse/កសិ
ប្រភព៖ BBC
