More

    ហេតុ​អ្វី​ដី​កសិកម្មប្រែជាបាត់បង់គុណភាព?​

    - Advertisement -
    Advertisement

    ដី​មាន​ជីវជាតិ​ជា​របស់​ចាំបាច់​មិន​អាច​កាត់​ថ្លៃ​បាន​ ព្រោះ​វា​ជា​ជម្រក​យ៉ាង​សំខាន់​សម្រាប់​សត្វ​ រុក្ខជាតិ​ និង​សារពាង្គកាយ​ដទៃ​ទៀត​។ ដី​មាន​ជីវជាតិ​ល្អ​បាន​ជួយ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ជួយ​ដល់ការ​ផលិត​អាហារ​ និង​ធនធាន​សំខាន់ៗ​ជា​ចាំបាច់​ជា​ច្រើនទៀត​​។

    ប៉ុន្តែដី​ដែល​​ធ្លាប់​មាន​គុណភាព ក៏​អាច​បាត់​បង់​ដែរ។ ការ​បាត់​បង់​គុណភាព​ដី​​ នឹង​បង្ក​ជា​បញ្ហា​ដល់​សុវត្ថិភាព​ចំណីអាហារ​ពិភពលោក​ ជា​ពិសេស​គឺ​ផ្លាស់​ប្ដូរ​ទម្រង់​ក្នុង​ការ​ធ្វើ​កសិកម្ម​។

    ដី​បាត់បង់​គុណភាព​ មាន​ន័យ​ថា​ ដី​ដែល​ធ្លាប់​តែ​ដាំ​ដំណាំ​ផ្ដល់​ជា​អាហារ​សម្រាប់​មនុស្ស​ និង​សត្វ​ប្រែ​ក្លាយ​ជា​ដី​ ដែល​មិន​អាច​ដាំ​ដំណាំ​បាន​ ឬ​ក៏​ដាំ​បាន​តែ​មិន​អាច​ផ្ដល់​ផល​បាន​ល្អ​។

    ដី​សឹករិចរឹល​​ក៏​ជា​ផ្នែក​មួយ​នៃ​ការបង់​គុណភាព​ផង​ដែរ​។ នៅ​ពេល​ដី​បាត់បង់​គុណភាព​មាន​ន័យ​ថា​ដី​បាន​បង់​អាហារ​សារធាតុ​ចិញ្ចឹម​ដូច​ជា​សារធាតុ​គីមី​ ជីវជាតិ​ជីវសាស្ត្រ​ផ្សេង​ ហើយ​សកម្មភាព​មនុស្ស​​​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​ដី​បាត់​គុណភាព​ដែរ​ ​។

    ប្រភេទ​ដី​នៅ​លើ​ពិភពលោក​មាន​ច្រើន​ដូច​ជា​ដីឥដ្ឋ​ ដីខ្សាច់​ និង​ដីល្បាប់​ ហើយ​ប្រភេទ​ដី​នីមួយ​ៗ​បាន​បំពេញ​តម្រូវ​ការ​ជាក់​ស្ដែង​របស់​មនុស្ស​។

    ដី​មាន​ជីវជាតិ​មិន​អាច​កើត​ឡើង​ដោយ​ឯកឯង​ និង​ភ្លាមៗ​បាន​នោះ​ទេ​ ដោយ​វា​ត្រូវ​ការ​ពេល​វេលា​រាប់រយ​ឆ្នាំ​ក្នុង​ការ​បង្ក​បង្កើត​ឲ្យ​​មាន​គុណភាពឡើងវិញ​ ក៏​ប៉ុន្តែ​ដី​ដែល​គ្មាន​គុណភាព​គឺ​ងាយ​ស្រួល​នឹង​កើត​ឡើង​ ហើយ​បញ្ហា​នេះ​កើត​ឡើង​គឺផ្នែក​ធំ​ដោយ​សារ​សកម្មភាព​មនុស្ស​។

    ជា​ស្ដែង​នៅ​រយៈកាល​ប៉ុន្មាន​១០-២០ឆ្នាំ​កន្លង​ទៅ​នេះ​សកម្មភាព​មួយ​ចំនួន​របស់​មនុស្ស​ដូច​ជា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​វាតទី​ដី​ ការ​ដុត​បំផ្លាញ​ព្រៃឈើ​ និង​ការ​រីក​ដុះដាលនៃ​សំណង់​ បាន​ពន្លឿន​ដល់​ការ​ខូច​ខាត​គុណភាព​ដី​។ ចំពោះ​ការ​ធ្វើ​កសិកម្ម​ ដោយ​ដាំ​ដំណាំ​តែ​មួយ​មុខ​ក៏​ធ្វើ​ឲ្យ​ដី​បាត់​គុណភាពដី​ផង​ដែរ។ ​

    ដី​បាត់បង់​គុណភាព​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ទូទាំង​ពិភពលោក​ជាពិសេស​គឺ​វិបត្តិ​ទឹក​ជំនន់​ ការ​បំពុល​បរិស្ថាន​​ និង​ការ​ធ្លាក់​ចុះ​នូវ​សុវត្ថិភាព​ស្បៀងអាហារ​ពិភពលោក​។

    វិធីសាស្រ្ត​ធ្វើ​ឲ្យ​ដីមានជីវជាតិ​ឡើងវិញ​

    វិធី​សាស្ត្រ​ដែល​គេ​ប្រើ​ច្រើន​បំផុត​គឺ​ការ​អនុវត្ត​ការ​ដាំ​ដំណាំ​ច្រើន​ប្រភេទ​លើ​ដី​តែ​មួយ​ជា​រៀងរាល់​ឆ្នាំ ឬ​ហៅ​ថា​ដំណាំឆ្លាស់​។​ ដូច្នេះ​ដី​​នឹង​វិវឌ្ឍ​ប្រែក្លាយ​ទៅ​ជា​ដី​អាច​សម្រប​ និង​ផ្ដល់​ជីវជាតិ​ដល់​ដំណាំ​វិញ​ដែរ​។

    វិធីសាស្ត្រ​បន្ទាប់​គឺ​កសិកម្ម​រុក្ខា​ប្រមាញ់​ ពាក់​ព័ន្ធ​នឹង​ការ​ដាំ​ដំណាំ​ជុំវិញ​ដើមឈើ​ និង​រុក្ខជាតិ​ផ្សេងៗ​ ទៀត​ប្រៀបដូច​ជាធ្វើ​របងការពារ​​។ ដើម​ឈើ​បង្កើត​ជា​បរិយាកាស​ផ្ទាល់​ផ្ដល់​អំណោយផល​សម្រាប់​ដំណាំ​ ហើយ​វា​ក៏​ដើរ​តួ​ជា​ទម្រង់​ការពារ​ប្រឆាំង​នឹង​ការ​ខូចខាត​ពី​​ខ្យល់​ និង​ទឹក​ក៏​ដូច​ជាបង្កើត​ជីវចម្រុះ​ ដែល​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ឱ្យ​រឹងមាំ​ និងធ្វើ​ឲ្យ​ដី​​មាន​សុខភាព​ល្អ​។

    ប្រភព៖ BBC

    - Advertisement -
    Advertisement