More

    ឃ្មុំមួយប្រភេទនេះមិនផលិតទឹកទេ

    - Advertisement -
    Advertisement

    ពេលដែលនិយាយទៅដល់សត្វឃ្មុំ យើងនឹងនឹកឃើញទៅដល់ទឹកឃ្មុំដ៏ផ្អែមឈ្ងុយឆ្ងាញ់។ ឃ្មុំ​ដែល​កំពុង​ផលិត​ទឹក​ឲ្យ​យើង​ប្រើ​ប្រាស់​សព្វ​ថ្ងៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​នាំ​លម្អង​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម។ ប៉ុន្តែ​មាន​ឃ្មុំ​មួយ​ប្រភេទ​ទៀត ឈ្មោះ​ថា Mason Bees ​ដែល​​ជា​ប្រភេទ​ឃ្មុំ​មិន​យក​ទឹក​តែ​មាន​សមត្ថភាព​នាំ​លំអង​ល្អ​ជាង​ឃ្មុំ​ផលិត​ទឹង​បាន​ជាង​១០០​ដង​។​​

    ឃ្មុំ​ប្រភេទ​នេះ​ច្រើន​រស់​នៅ​តាម​វាល​ខ្សាច់ វាល​ស្មៅ និង​ក្នុង​ព្រៃ តែ​មិន​​ផលិត​ទឹក​ឃ្មុំទេ​​ ហើយ​វា​ធ្វើ​ការ​តែ​ឯង​​ មិន​ធ្វើ​ការ​ជាហ្វូង​ដូចឃ្មុំ​យក​ទឹកនោះ​ដែរ។ រីឯ​ទី​ជម្រក​របស់​វា​គឺ​មាន​នៅ​តាម​រន្ធ​ក្រោម​ដី​ដោយវាយកដីឥដ្ឋឬភក់មកបិទមុខរន្ធរបស់វា ឬ​នៅ​តាម​រន្ធ​ឈើ ជា​ដើម​។ ឃ្មុំ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​គេ​ចិញ្ចឹម​ដើម្បី​បម្រើ​ឲ្យ​ការ​នាំ​លំអង​នៅ​ក្នុង​កសិដ្ឋាន​ដំណាំ​ផង​ដែរ​។​​

    កសិដ្ឋាន​មួយ​ចំនួន​នៅ​ប្រទេសអ៊ីស្រាអ៊ែល បាន​ចិញ្ចឹម​ឃ្មុំប្រភេទ​នេះ​ដើម្បី​ធ្វើ​​ដំណើរ​ការ​លំអង​ដំណាំ​ប្លូបឺរី​ក្នុង​ផ្ទះ​សំណាញ់​។​ នៅពេល​ដែល​ត្រូវ​ការ​ឲ្យ​វា​ដំណើរ​លំអង​ គេ​យក​សំបុក​ឃ្មុំនេះ​ទៅដាក់​ក្នុងផ្ទះ​សំណាញ់​ដែល​គេចង់​ឲ្យ​វា​ធ្វើ​ការ​ដំណើរ​លំអង រួច​នៅ​ពេល​ដែល​វាធ្វើ​ដំណើរ​លំអង​រួច​ វា​ក៏​ត្រលប់​ចូល​ក្នុង​សំបុក​របស់​វា​វិញ​ដោយ​ខ្លួន​ឯង។

    ក្នុង​ផ្ទៃ​ដី​​៤​ ០០០​ម៉ែត្រ​ការ៉េ ត្រូវ​ការ​ឃ្មុំ​ញី​ប្រភេទ​នេះ​​ចន្លោះ​ពី​២៥០​ទៅ​៣០០​ក្បាល​ប៉ុណ្ណោះ​ក្នុង​ការ​ធ្វើ​ដំណើរ​ការ​លម្អង​ ហើយ​ឃ្មុំ​ប្រភេទ​នេះ​ធ្វើ​ដំណើរ​លម្អង​បាន​ប្រសិទ្ធភាព​ខ្ពស់​ជាង​ឃ្មុំ​​យក​ទឹក​​ដល់​ទៅ​​១២០​ដង​។ Mason Bees មាន​ប្រហែល​១៥០​ប្រភេទ​នៅ​អាមេរិក​ខាង​ជើង​ និង​ជា​ប្រភេទ​ឃ្មុំ​ដែល​កម្រង​នឹង​ទិច​ណាស់​។​​

    ប្រភព៖ BBC

    - Advertisement -
    Advertisement