More

    មូលហេតុមួយចំនួន កសិករខ្លះចិញ្ចឹមមាន់មិនសូវជោគជ័យ

    - Advertisement -
    Advertisement

    ដោយ​សារ​តែ​សាច់​មាន់​ និង​ស៊ុត​មាន់​មាន​តម្រូវ​ខ្ពស់​ ដូច្នេះ​បាន​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​មាន់​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ហើយ​លទ្ធផល​ពី​ការ​ចិញ្ចឹម​មាន់​នោះ​ មាន​ខ្លះ​ក៏​ជោគជ័យ​ មាន​ខ្លះ​ក៏​បរាជ័យ​។

    មានកត្តា​មួយ​ចំនួន​អាច​​ធ្វើ​ឲ្យ​​ម្ចាស់​កសិដ្ឋាន​​បរាជ័យ​ពី​ការ​ចិញ្ចឹម​មាន់។ តើ​មាន​អ្វី​ខ្លះ?​

    ១. ខ្វះ​ចំណេះដឹង​ក្នុង​ការ​ចិញ្ចឹម​មាន់​

    ម្ចាស់​កសិដ្ឋាន​ខ្លះ​បរាជ័យ​ព្រោះ​តែ​ប្រញាប់​ផ្លាស់​ប្ដូរ​ទៅ​ចិញ្ចឹម​តាម​អ្នក​ជិត​ខាង​ពេក​ ព្រោះ​តែ​ឃើញ​គេ​ទទួល​បាន​លទ្ធផល​ល្អ​ តែ​តាម​ពិត​ទៅ​ ម្ចាស់​កសិដ្ឋាន​ត្រូវ​សិក្សា​ពី​ទី​ផ្សារ​ តម្រូវ​ការ​ផ្សេងៗ​។

    ២. ខ្វះ​ភាព​អំណត់​

    ម្ចាស់​កសិដ្ឋាន​ខ្លះ​ចង់​មាន​លឿន​ពេក​ ដោយ​មិន​គិត​គូរ​ពី​ឧបសគ្គ​ផ្សេងៗ​ឲ្យ​បាន​ដិត​ដល់​។ តាម​ពិត​ទៅ​​វិស័យ​​កសិកម្ម​មាន​ភាព​ស្មុគស្មាញ​ ដែល​តម្រូវ​ឲ្យ​មាន​ភាព​អំណត់​។

    ៣.​ ចំណាយ​ខ្ពស់​ក្នុង​ការ​ចិញ្ចឹម​ និង​ឧបករណ៍​ប្រើប្រាស់​

    តាម​ពិត​ទៅ​ ការ​ចិញ្ចឹម​មាន់​ត្រូវ​ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​ដាក់​ចំណី​ ហើយ​ឧបករណ៍​ប្រើប្រាស់​ក៏​ត្រូវ​ចំណាយ​ច្រើន​ផង​ដែរ​ ហេតុនេះ​ហើយ​ម្ចាស់​កសិដ្ឋាន​ត្រូវ​តែ​ព្យាយាម​ស្វែង​រក​វិធីសាស្ត្រ​សន្សំ​សំចៃ​​។

    ៤. ជំងឺ​រាតត្បាត​

    បញ្ហា​ដ៏​ធំ​បំផុត​ក្នុង​ការ​ចិញ្ចឹម​មាន់​គឺ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​ ហើយ​ម្ចាស់​កសិដ្ឋាន​ជា​ច្រើន​​មិន​បាន​ការ​ចាក់​វ៉ាក់​សាំង​មាន់​គ្រប់គ្រាន់​ ដែល​ធ្វើ​ឲ្យ​មាន់​ប្រឈម​នឹង​ការកើត​ជំងឺ​​។

    ៥. ឈ្មួញ​កណ្ដាល​

    ជា​ទូទៅ​ឈ្មួញ​កណ្ដាល​អាច​នាំ​មក​នូវ​ផល​ល្អ​ និង​ផល​អាក្រក់​ដល់​ម្ចាស់​កសិដ្ឋាន​ ឈ្មួញ​ខ្លះ​នាំ​មក​ទីផ្សារ​ល្អ​ដល់​អ្នក​ចិញ្ចឹម​ ប៉ុន្តែ​ឈ្មួញ​ខ្លះ​នាំ​នូវ​ទី​ផ្សារ​ ដែល​យក​ចំណេញ​ពី​ម្ចាស់​កសិដ្ឋាន​ច្រើន​។ ការ​ស្វែង​យល់​ពី​តម្រូវ​ការទីផ្សារ និង​តម្លៃ​លើ​ទីផ្សារ​ឲ្យ​បាន​ច្បាស់​លាស់ ជួយ​ឲ្យ​កសិករ​មានជម្រើស​ និង​តថ្លៃ​ជា​មួយ​ឈ្មួញ​បាន​៕

    បើសិន​ជា​បងប្អូន​យើង​មាន​អ្វី​ផ្សេង​ពី​នេះជួយ​ចែក​រំលែក​ផង។​

    ប្រភព៖ Kukufarm

    - Advertisement -
    Advertisement