ចង់ចិញ្ចឹម​ក្រួចយកពង ត្រូវដឹងចំណុចទាំងនេះសិន​

ពងក្រួចក៏​ជា​អាហារ​ពេញ​និយម​មួយ​ដូចពងមាន់ពងទាដែរ។ ដោយតម្រូវការហូបចុកនេះ  ធ្វើឲ្យការចិញ្ចឹមក្រួចយកពង កំពុងមានការចាប់អារម្មណ៍ ពីសំណាក់បងប្អូនយើងមួយចំនួន។ សម្រាប់បបងប្អូន​ដែល កំពុង​ចង់បង្កើតមុខរបរថ្មី ឬ​ឬរកមុខរបរបន្ថែម​ អាចសាកល្បងចិញ្ចឹមក្រួច ជាពិសេស​ការចិញ្ចឹម​ក្រួចយកពង ឬចង់ចិញ្ចឹម​មេបាក្រួច​សម្រាប់លក់​។

មុខរបរចិញ្ចឹមក្រួចយកពង ជាមុខរបរដែលបងប្អូនកសិករមិនគួរមើលរំលងនោះទេ ព្រោះក្រៅពីការមានកិច្ចការស្នូលហើយ  យើង​អាចឆ្លៀតពេលទំនេរចិញ្ចឹមក្រួចនៅផ្ទះក៏បាន ដែល​វាងាយ​ស្រួល ក្នុងការគ្រប់គ្រង​នៅផ្ទះ ទោះបីជាបងប្អូនមានដីទំនេរតូចល្មម ក៏អាចចីញ្ចឹមបានដែរ។

ម្យ៉ាងទៀត ការចិញ្ចឹមក្រួចយកពង ឆាប់​បានប្រមូល​ផល តម្លៃ​លក់​នៅលើទីផ្សារសមរម្យ។ ដូច្នេះសម្រាប់បងប្អូន មានបំណង​ចង់បង្កើត​មុខរបរ ជាប្រភពចំណូលបន្ថែម សម្រាប់ក្រុមគ្រួសារ អាចពិចារណាចំពោះមុខរបរចិញ្ចឹមក្រួចយកពងនេះ​បាន​ដើម្បីបង្កើន​ចំណូល​គ្រួសារ។

១.រោងសម្រាប់ចិញ្ចឹមក្រួចពង

  • រោង​សម្រាប់​ចិញ្ចឹម​ក្រួច  អាច​សង់​ឡើង ​ឲ្យខ្ពស់ពីដីក៏បាន ឬអាច​ចិញ្ចឹម​វា​នៅ​លើដី​ផ្ទាល់  ឬ​អាច​ធ្វើជា​កម្រាល​ក្រាល ​ដោយ​សំណាញ់​ភ្នែកក្រួច ទៅតាម​លទ្ធភាព​ដែល​អ្នកមាន។
  • ដំបូលរោង​គួរ​ប្រក់​ស្លឹក ​ឬ​ស្បូវ​ដើម្បី​កាត់បន្ថយ​កំដៅ  បើ​ប្រើ​​ស័ង្កសី​​សម្រាប់​​ប្រក់ ​គួរតែធ្វើ​ដំបូល​នោះ​​ឱ្យ​ខ្ពស់​បន្ដិច  ដើម្បី​កាត់បន្ថយ​​​កំដៅ​​នៅ​​ខែ​ប្រាំង​។
  • ជញ្ជាំង​​ទ្រុង​អាចធ្វើ​ពី​សំណាញ់យ៉ាំង​កាវ ឬសំណាញ់​ភ្នែកក្រួច​ ក៏​បាន​បើ​មានលទ្ធភាព  តែ​បើ​មិន​​មាន​លទ្ធភាព​ ទេ​​អាច​ត្បា​ញ​​ជា​ព្រួល​ ​ដើម្បី​ធ្វើជា​ជញ្ជាំង​ឱ្យ​វា​ក៏​បាន​។
  • ក្រួច​ត្រូវការ​ទីកន្លែង​តូច​ មិនចាំបាច់​ត្រូវមាន​ទី​ធំ​ដូចជា​មាន់​ទា​ឡើយ ទីតាំងអាចមាន​ទំហំ​ ១ ​ម៉ែត្រក្រឡា​អាចឱ្យ ​យើង​ដាក់​ក្រួច​បាន​ចំនួន​១០​០​​ក្បាល​។
  • ត្រូវ​ជ្រើសរើស​ទីកន្លែង​ណាមួយ​​ដែល​សមស្រប​​បំផុត ទីទួល ទី​ស្រឡះមាន​ខ្យល់​ចេញចូល​បានល្អ  មាន​ពន្លឺ​ថ្ងៃ​​ចូល​ដល់  ​និង​​មាន​ប្រភព​​ទឹក​ស្អាត​ សម្រាប់​​ផ្គត់​ផ្គង់​​។​

២.ទ្រុងសម្រាប់មេពងផ្ទាល់ដី

  • មេក្រួចច្រើន អាចដាក់ទ្រុងផ្ទាល់ដីបាន
  • ៣-៥ថ្ងៃ ត្រូវបោសលាមកម្តង
  • ត្រូវកាត់ចំបើងខ្លី ឬស្លឹកឈើស្ងួតក្រាលបាតទ្រុង
  • ត្រូវក្រាលអង្កាមបាតទ្រុងឲ្យក្រាស់
  • សីតុណ្ហភាពទ្រុង ចន្លោះ ពី២៨-៣២°C

៣.ទ្រុងសម្រាប់មេពងជាទ្រុងសំណាញ់ផុតដី

  • ធ្វើទ្រុងសំណាញ់ ពីឬស្សី ឈើ ដែក ផុតពីដី កម្ពស់យ៉ាងបោច ០,៥-០,៨ ម៉ែត្រ ដើម្បីងាយស្រួល
  • ទ្រុង​មាន​បណ្តោយ ២,៧ ម៉ែត្រ X ទទឹង ១,៧ម៉ែត្រ សម្រាប់ក្រួចមេ ចំនួន ១៨០-២០០ក្បាល
  • ១ម៉ែត្រការ៉េ ៣៥-៤០ក្បាល ដើម្បីឲ្យក្រួច ងាយស្រួលដើរ និង​ស៊ីចំណី
  • ផ្ទៃបាតទ្រុង មានសភាពរាបស្មើល្អ ងាយស្រួលរើសពង
  • សម្អាត​ទ្រុង ១ថ្ងៃម្តង ទ្រុងសំណាញ់ ងាយបោសសំអាត

៤.ការបង្កាត់ពូជ

  • ក្រួចចាប់ផ្តើម បង្កាត់ពូជ នៅអាយុ ៤៥-១២០ថ្ងៃ ជាមធ្យម៦០ថ្ងៃ
  • យកក្រួចឈ្មោល ដាក់ក្នុងទ្រុងក្រួចញី​ ដោយសមាមាត្រ ឈ្មោល១ ញី៣
  • ស៊ុតក្រួច មានអត្រាបង្កកំណើត គឺប្រមូលមកពី មេបាពូជ មានអាយុ ៧០-១២០ថ្ងៃ
  • អត្រាបង្កកំណើត មធ្យម ៧៣%
  • អាយុកាល ប្រើមេបាពូជ ចន្លោះ ៦-១២ខែ ក្រោយ​ពីថ្ងៃបង្កាត់ អាយុជាមធ្យម ៩ខែ
  • បន្ទាប់ពីបង្កាត់មក ក្រួចញីអាចចិញ្ចឹមយកស៊ុតបាន មួយរយៈទៀត ឬជំរុះ លក់ក្រួចសាច់ ជាមួយក្រួចឈ្មោលតែម្តង។​

៥.ការផ្ដល់ចំណី

  • ចំណី​មិន​ត្រូវឱ្យ​ខ្វះ​ឡើយ  បើ​ពុំ​នោះទេកូន​ដែល​ញាស់ ​មកវា​ទន់​ជើង ​គឺ​បណ្ដាលមកពី​ការឱ្យ​ចំណី​  ដល់​មេ​វា​មិនបាន​គ្រប់គ្រាន់។
  • សម្រាប់ចំណីលាយខ្លួនឯង  អាច​លាយ​កន្ទក់​ម៉ត់​លេខ​មួយ  ឬ​ប្រើ​ពោតក្រហម  ​ដើម្បី​លាយ​បន្ថែម​ ជាមួយ​ចំណី​មាន់​ទិញ​មក​ស្រាប់ ​នោះក្នុង​អត្រា​ ១០ ​ភាគរយ។
  • លាយ​កន្ទក់​ម៉ត់ ​លេខ​មួយ​១៥%  ឬ​ប្រើ​ពោតក្រហម ១០%  មក​លាយ​បន្ថែម​ជាមួយ​ចំណី មាន់​ទិញ​មក​ស្រាប់។
  • ក​ន្ទក់ ជួយបង្កើនសាច់ ឲ្យឆាប់ធំធាត់ ពោតជួយបង្កើនការលូតលាស់​
  • ក្រួច​មួយ​ក្បាល ​អាយុ ៥​សប្ដាហ៍ស៊ី​ចំណីអស់​ប្រមាណ​ជា ៥០០ ​ក្រាម​
  • ក្រួច អាយុ ៦ខែ ស៊ីចំណី ប្រហែល ៣០-៣៥ក្រាម/ថ្ងៃ/ក្បាល

បងប្អូន​អ្នក​ចិញ្ចឹម​ក្រួច​យក​ពង ឬ​យក​សាច់ មាន​អ្វី​ចង់​ចែក​រំលែក កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទាក់​ទង​មក​ក្រុម​ការងារ​កសិ/Kakse។

ចែករំលែកដោយ៖ ឡឹក គឹមសួរ
ប្រភព៖ vikaspedia​