សុខភាពដំណាំគឺជាកត្តាសំខាន់មួយទាក់ទងនឹងទិន្នផលដំណាំ។ កាលណាដំណាំមានជំងឺច្រើន នោះទិន្នផលក៏ធ្លាក់ទៅតាមហ្នឹងដែរ។ ទាំងនេះជាគន្លឹះបីយ៉ាងសំខាន់ក្នុងការថែទាំដំណាំ។
១– ស្វែងយល់ពីហានិភ័យនៃជំងឺ
ដំណាំមានជំងឺ គឺជាបញ្ហាដែលអាចចៀសមិនផុត ទោះជាយ៉ាងណា ដំណាំនីមួយៗមានជំងឺច្រើនប្រភេទ ហើយអាចខុសៗពីគ្នា។ ដូច្នេះ គួរសិក្សាស្វែងយល់ពីប្រភេទជំងឺ អាការៈនៃជំងឺ ហានិភ័យ និងផលប៉ះពាល់នៃជំងឺទៅលើដំណាំ ដើម្បីរិះរកវិធីដោះស្រាយ ទប់ទល់ បន្ថយ និងបង្ការប្រភេទជំងឺទាំងនេះទៅលើដំណាំ។
២– តាមដានការលូតលាស់របស់ដំណាំជាប្រចាំ
ដើម្បីបន្ថយហានិភ័យនៃជំងឺកាចសាហាវវាយលុកលើដំណាំ យើងគួរតែតាមដានដំណើរលូតលាស់របស់ដំណាំឲ្យបានជាប់លាប់ដើម្បីពិនិត្យថាមានភាពមិនប្រក្រតី ឬបញ្ហាណាមួយដែលអាចកើតឡើងទៅដំណាំ ក៏ដូចជាដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងបញ្ហាទាំងអស់នេះទាន់ពេល។
៣– ប្រើប្រាស់ថ្នាំកម្ចាត់ផ្សិតដើម្បីបន្ថយ ឬបង្ការជំងឺ
ក្រៅពីបញ្ហាសត្វល្អិត ដំណាំក៏ចេះមានបញ្ហាផ្សិតផងដែរ ដែលនាំឲ្យប៉ះពាល់ដល់ដំណើរលូតលាស់របស់ដំណាំ។ ដូច្នេះ គួរប្រើប្រាស់បន្ថែមពីថ្នាំកម្ចាត់សត្វល្អិតនូវថ្នាំកំចាត់ផ្សិតមួយទៀត ទៅតាមប្រភេទដំណាំ និងប្រភេទផ្សិត ដើម្បីបន្ថយ ក៏ដូចជាបង្ការជំងឺផ្សិត ក្នុងន័យជួយលើកកម្ពស់ទិន្នផលដំណាំ។
ប្រភព៖ Agri Farming
