គោគឺជាសត្វចិញ្ចឹមមួយប្រភេទដែលធន់នឹងអាកាសធាតុ។ ទោះជាយ៉ាងណា ថ្វីបើធន់បែបនេះក្ដី ការប្រែប្រួលអាកាសធាតុតាមរដូវប៉ះពាល់សុខភាពរបស់គោ។ ខាងក្រោមជាវិធីងាយៗមួយថែទាំគោទាំងនោរដូវប្រាំងនិងរដូវវស្សា។
នារដូវប្រាំង គោប្រភេទខ្លះស៊ីចំណីតិចជាងសព្វដង។ មូលហេតុចម្បងមួយគឺដោយសារគោស្ត្រេសដោយសារតែអាកាសធាតុក្ដៅ។ អាការៈស្ត្រេសនេះ ធ្វើឲ្យគោមិនសូវឃ្លាន និងស៊ីចំណីតិច។ បើថែទាំមិនដិតដល់ ច្បាស់ណាស់សុខភាពគោនឹងថមថយ ឈានដល់មានជំងឺផ្សេងៗទៀតផង។ ណាមួយ ស្មៅដែលជាចំណីគោជាប្រចាំនោះក៏បាត់ប្រូតេអ៊ីន ជាតិរ៉ែ និងថាមពលផ្សេងៗទៀត នៅពេលអាកាសធាតុក្ដៅខ្លាំង។
ដូច្នេះ វិធីមួយ គឺ រៀបចំចំណីបំពាក់បំប៉នឲ្យគោ ដើម្បីផ្ដល់សារជាតិចាំបាច់ដល់គោដូចជាសារ ប្រូតេអ៊ីន និងរ៉ែ។ ការធ្វើបែបនេះ អាចជួយមួយកម្រិតដល់លំនឹងរបបអាហាររបស់គោ។
ដោយឡែកនារដូវវស្សា សុខភាពរបស់គោប្រឈមនឹងបញ្ហាផ្សេងដូចគ្នា។ បញ្ហាចម្បងមួយគឺ ថ្វីបើស្មៅដុះលូតលាស់ល្អ ហើយមានជីវជាតិជាងរដូវប្រាំងមែន តែបរិយាកាសទូទៅនៅជុំវិញទីទួលដាំស្មៅ ច្រើនមានទឹកដក់ និងភក់ជ្រាំច្រើន។ ដោយសំបូរទៅដោយមេរោគជាច្រើន ទឹកដក់ ភក់ជ្រាំ អាចបង្កហានិភ័យជំងឺដល់គោ។
ហេតុនេះ វិធីមួយក្នុងការថែទាំ គឺរៀបចំទីទួលដាំស្មៅ ឲ្យមានលក្ខណៈស្រឡះ ហើយមានទឹកដក់ និងភក់កាន់តែតិចកាន់តែប្រសើរ។ ក្នុងករណីពិបាកក្នុងការអនុវត្តវិធីនេះ មួយជម្រើសទៀត គឺត្រៀមចំណីផ្សេងទៀតដែលមានជីវជាតិឲ្យគោស៊ីឲ្យបានច្រើន និងបន្ថយចំណីស្មៅ ជាស្មៅដែលសើមខ្លាំង។
ប្រភព៖ Virbac
