គោត្រូវការផឹកទឹកច្រើនដើម្បីមានសុខភាពល្អ។ ការសិក្សាមួយ ចំនួន បង្ហាញថា គោដែលមានសុខភាពល្អផឹកទឹកជាមធ្យមមួយថ្ងៃប្រមាណ ៦០ ទៅ ៨០ លីត្រ។ គោផឹកទឹកច្រើនណាស់ បើប្រៀបនឹងសត្វពាហនៈដទៃ។
ដូច្នេះ ការដាក់ទឹកស្អាតក្នុងបរិមាណគ្រប់គ្រាន់ និងគឺជាកត្តាដ៏ខ្វះសំខាន់មួយ ក្នុងការថែរក្សា សត្វគោឲ្យមានសុខភាពល្អប្រសើរ និងកម្លាំងមាំមួន។
ការដាក់ទឹកស្អាតឲ្យផឹក មានសារសំខាន់ដល់គោដូចជា ជួយប្រព័ន្ធរំលាយអាហារបានល្អ ជួយរក្សាលំនឹងសីតុណ្ណភាពក្នុងខ្លួន ជួយកម្ចាត់ជាតិពុលក្នុងខ្លួន ជួយរក្សាសំណើមដល់ស្បែក ហើយជួយឲ្យប្រព័ន្ធឈាមដើរបានស្រួល។
ដើម្បីជួយគោមានសុខភាពល្អ ម្ចាស់គោ គួរយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការធានា គុណភាពទឹកដែលគោផឹក។ ទឹកកង្វក់មួយចំនួន ដូចជាទឹកដែលមានជាតិជីគីមី ទឹកមានជាតិ អាស៊ីត ជាដើម ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពគោ ជាពិសេសប្រព័ន្ធរំលាយអាហារ និងឈាម។ ក្នុងករណីអាក្រក់ខ្លាំង ទឹកដែលមានជាតិពុលខ្លាំង អាចបង្កឲ្យគោឈឺធ្ងន់ធ្ងរ ឬងាប់ភ្លាមៗក៏ថាបាន។
ដូច្នេះ បើអាចទៅរួច ម្ចាស់គោ គួរពិចារណារិះរកវិធីកាត់បន្ថយការបណ្ដោយឲ្យគោផឹកទឹក ត្រពាំង ឬបឹង បើសង្ស័យថា ទឹកទាំងនោះមានផ្ទុកសារជាតិគីមីធ្ងន់ធ្ងរ។
លើសពីនេះ គួរបង្កើត និងរក្សាអាងស្តុកទឹកសម្រាប់គោផឹក ឲ្យបានត្រឹមត្រូវ បិទជិតល្អ និងមិនមានលេចធ្លាយ ដែលនាំឲ្យមានការហូរចូលនូវមេរោគ ឬសារជាតិគីមីខ្លាំងក្លាណាមួយ ដូចជា ទឹកជីគីមី និងទឹកជាតិអាស៊ីតខ្លាំងហូរចូលក្នុងទឹកនោះបាន។
ម្យ៉ាងវិញទៀត គួរតាមដាន ពិនិត្យជាប្រចាំនូវប្រព័ន្ធស្តុកទឹក គុណភាពទឹក និងបរិមាណទឹក ដើម្បីបង្ការ ហានិភ័យផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពគោ ក៏ដូចជាដោះស្រាយ ទាន់ពេលវេលា ក្នុងករណីមាន បញ្ហាធ្លោយដោយប្រការណាមួយ៕
ប្រភព៖ purinamills
