កសិកយើងមួយចំនួនប្រហែលជាយល់ថាជន្លេនប្រើសម្រាប់តែនុយត្រី ឬសម្រាប់សត្វចិញ្ចឹមស៊ីប៉ុណ្ណោះ។ តែតាមការពិតទៅ ជន្លេនត្រូវអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាភ្នាក់ងារជួយរក្សា និងបង្កើនគុណភាពដី។
ជន្លេនរស់នៅដោយស៊ីសរីរាង្គផ្សេងៗនៅក្នុងដីដែលរលួយដូចជាស្លឹកឈឺ ឬឫសឈឺ រួមទាំងផលដំណាំដែលរលួយក្នុងដីដូចជាពោត ឬសណ្ដែកជាដើម។ ជន្លេនស៊ីរបស់ទាំងនេះ ហើយបញ្ចេញមកក្រៅវិញនូវកាលសំណល់លាយឡំជាមួយដីដែលមានសំណើម (អាចម៍ជន្លេន) ជាអ្វីដែល អ្នកវិទ្យាសាស្រ្តខាងកសិកម្មថាសម្បូរទៅដោយអតិសុខុមប្រាណល្អសម្រាប់បរិស្ថាន។

ដូចគ្នាដែរ រន្ធជន្លេនក៏រួមចំណែកនាំអុកស៊ីសែនចូលទៅក្នុងដី បង្កើនជាចរន្តទឹកក្រោមដី និងបង្កើតបានជាលំហក្រោមដី ដែលអ្វីទាំងនេះជួយដល់ឫសរបស់ដំណាំ ឬរុក្ខជាតិផ្សេងៗ។ អ្វីដែលសំខាន់ អាចម៍ជន្លេន គឺជាប្រភេទដីដែលសម្បូរជីរជាតិសម្រាប់ដំណាំផ្សេងៗផងដែរ។
ក្រុមអ្នកវិទ្យាសាស្រ្តក៏មិនត្រឹមតែបានចាត់ទុកជន្លេនជាភ្នាក់ងារជួយបង្កើនគុណភាពដី នាំឲ្យផលិតផលកសិកម្មកើនឡើងនោះទេ តែក៏ចាត់ទុកជន្លេនថាជាភ្នាក់ងារសម្រាប់ជួយដល់ការរស់រានមានជីវិតរបស់រុក្ខជាតិផ្សេងទៀតលើផែនដីផងដែរ។
បងប្អូនយល់យ៉ាងណាដែរ? ចង់ចែករំលែកបទពិសោធន៍កសិកម្ម កុំភ្លេចទាក់ទងមកកសិ/Kakse ណា។
