More

    បើ​គ្មាន​ឃ្មុំ​ទិន្នផល​ដំណាំ​ពិភព​លោក​អាច​ធ្លាក់ចុះ​ពី​៥ទៅ​៨​ភាគរយ​​

    - Advertisement -
    Advertisement

    ឃុំ​បាន​ដើរ​តួ​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​ទិន្នផល​ដំណាំ​កសិកម្ម​តាម​រយៈ​ដំណើរ​ការ​រោយ​លម្អង​របស់​ពួក​វា​។ ឃ្មុំ​ញី​ដើរ​ប្រមូល​ទឹក​ដម​ផ្កា និង​លម្អង​ពី​ផ្កា​ទាំង​ឡាយ​ ហើយ​ក្នុង​ដំណើរ​ការ​នេះ​ឃ្មុំ​បាន​នាំ​យក​លម្អង​ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយ​ទៀត​ ដែល​ការណ៍​នេះ​បាន​ជួយ​ដល់​ការ​បន្ត​ពូជ​របស់​ដំណាំ​។

    បន្លែ និង​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​មុខ​បាន​ពឹង​ផ្អែក​​លើ​ដំណើរ​ការ​នៃ​ការ​រោយ​លម្អង​របស់​ឃ្មុំ​​ដើម្បី​អាច​ចេញ​បាន​ផ្លែ​ផ្កា​ច្រើន ​និង​មាន​គុណ​ភាព​។ មាន​ការ​វាយ​តម្លៃ​ថា​បើ​សិន​ជា​មិន​មាន​ដំណើរ​ការ​រោយ​លម្អង​របស់​ឃ្មុំ​ទេ ​ទិន្នផល​ដំណាំ​លើ​ពិភព​លោក​នឹង​ត្រូវ​ខាត​បង់​​ប្រហែល​៥ទៅ៨​ភាគ​រយ​។ ​បើ​តាម​ការ​វាយ​តម្លៃ​របស់​ក្រ​សួង​កសិកម្ម​អាមេរិក សត្វ​ឃ្មុំ​បាន​ជួយ​ដល់​វិស័យ​កសិកម្ម​​​របស់​ប្រទេស​នេះ​ផ្នែក​ទិន្នផល​ដំណាំ​​ក្នុង​រង្វង់​១៥​ពាន់​លាន​ដុល្លារ​​។

    ក្រៅ​ពី​ជួយ​ដល់​ដំណាំ​ក្នុង​វិស័យ​កសិកម្ម ​ឃ្មុំ​ក៏​បាន​រួម​ចំណែក​ច្រើន​ទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០១៩ ​ចំណូល​បាន​ទឹក​ឃ្មុំ​មាន​ចំនួន​​៣៣៩​លាន​ដុល្លារ។ បន្ថែម​ពី​ទឹក ក្រមួន​ឃ្មុំ​ក៏​ត្រូវ​បាន​គេ​ជួយ​ដូរ​ជា​សកល​តាំង​ពី​បុរាណ​មក​ម៉្លេះ​ ដោយ​គេ​​យក​ទៅ​ប្រើ​សម្រាប់​ធ្វើ​ទៀន និង​ជា​គ្រឿង​ផ្សំ​ក្នុង​គ្រឿង​សម្អាង​ផង​ដែរ។​​​

    យ៉ាងណា បច្ចុប្បន្ន​ចំនួន​សត្វ​ឃ្មុំ​នៅ​ទូទាំង​ពិភព​លោក​កំពុង​រង​ការ​គំរាម​កំហែង​ពី​ការ​បាត់​បង់​ទី​ជម្រក​ រងគ្រោះ​ព្រោះ​ថ្នាំ​ពុល​ផ្សេងៗ ជំងឺ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សត្វ​ឃ្មុំ​អាច​ធ្វើ​ឲ្យ​មាន​ផល​អវិជ្ជមាន​ច្រើន​លើ​វិស័យ​កសិកម្ម។ ការ​រួម​គ្នា​​អភិរក្ស​ថែរក្សា​ និង​ការ​ពារ​សត្វ​ឃ្មុំ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ធានា​នូវ​ដំណើរ​ការ​ល្អ​របស់​​ប្រព័ន្ធ​អេកូឡូស៊ី និង​និរន្ត​ភាព​​ផលិត​កម្ម​អាហារ​របស់​ពិភព​លោក​។

    នៅ​មាន​សត្វ​អ្វី​ទៀត ដែល​មាន​ប្រយោជន៍​ចំពោះ​វិស័យ​កសិកម្ម? ចែក​រំលែកចំណេះដឹង​បងប្អូន​ជាមួយ​កសិ/Kaske។

    ប្រភព៖ European Parliament, FDA

    - Advertisement -
    Advertisement