សត្វល្អិតម្យ៉ាងខ្មែរយើងស្គាល់ថាជាអណ្ដើកមាស ត្រូវបានអ្នកស្រាវជ្រាវផ្នែកកសិកម្មនៅប្រទេសហ្វីលីពីនប្រើសម្រាប់ជួយការពារផ្លែស្វាយពីការបំផ្លាញរបស់សត្វល្អិតដទៃ។
ស្វាយជាផ្លែឈើមួយប្រភេទមានសារសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់កសិករជនបទ ក៏ដូចជាប្រទេសហ្វីលីពីន។ នៅហ្វីលីពីន ក្នុងឆ្នាំ២០១៨ មានកសិករជាង២លាន៥សែនគ្រួសារបានដាំស្វាយជាង៧០០លានដើម។
ដោយសារអាកាសធាតុក្ដៅហើយសើម ប្រទេសនេះមានអំណោយផលដល់ដំណាំស្វាយ ប៉ុន្តែអាកាសធាតុបែបនេះក៏អំណោយផលដល់ពពួកសត្វល្អិត និងជំងឺលើស្វាយដូចគ្នា។
ដោយមើលឃើញពីការបំផ្លាញផ្លែស្វាយរបស់កសិករពីសំណាក់សត្វមមាចស្លឹក អ្នកស្រី Celia Medina ដែលជាគ្រូបង្រៀន និងជាអ្នកស្រាវជ្រាវខាងកសិកម្មផងបានស្រាវជ្រាវរកវិធីដែលអាចជួយដំណាំស្វាយ និងបំផ្លាញពពួកមមាចស្លឹក។
កសិករអាចបាត់បង់ទិន្នផលស្វាយរហូតដល់៩០ភាគរយ បើសិនជាមមាចស្លឹកបំផ្លាញផ្កាស្វាយ។ ដើម្បីជួយរក្សាទិន្នផលផ្លែស្វាយ និងកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត អ្នកស្រីត្រូវស្វែងរកភ្នាក់ងារធម្មជាតិសម្រាប់កម្ចាត់មមាចស្លឹកទាំងនេះ។

អណ្ដើកមាសត្រូវគេស្គាល់ថាជាប្រភេទសត្វល្អិតដែលជួយការពារដំណាំដោយអាចកម្ចាត់ពូកសត្វល្អិតចង្រៃ។ អ្នកស្រីបានស្វែងយល់ពីសត្វមួយប្រភេទនេះ និងបានធ្វើការជាមួយសមាគមកសិករជាច្រើនទៀតដើម្បីស្វែងរកដំណោះស្រាយ។
អ្នកស្រី និងកសិករបានឯកភាពគ្នាប្រើសត្វអណ្ដើកមាសសម្រាប់ការពារដំណាំស្វាយរបស់ខ្លួន។ បើតាមការចុះផ្សាយរបស់ farmingfirst.org បានឲ្យដឹងថាក្នុងឆ្នាំ២០១៧ ក្រុមអ្នកស្រាវបានលែងសត្វអណ្ដើកមាសចំនួន២០០ក្បាលក្នុងចម្ការស្វាយមួយហិកតា និងបានរកឃើញថាសត្វអណ្ដើកមាសមួយក្បាលអាចស៊ីសត្វមមាចស្លឹកដែលនៅលើស្លឹកស្វាយបាន៦០ក្បាលក្នុងមួយថ្ងៃ។
សត្វអណ្ដើកមាសជាសត្វល្អិតដែលមានប្រយោជន៍ និងជាភ្នាក់ងារប្រមាញ់ធម្មជាតិមួយដែលអាចជួយដែលអាចជួយការពារផ្លែស្វាយពីសត្វល្អចង្រៃផ្សេងទៀត។
ចែករំលែកបទពិសោធការងារកសិកម្មជាមួយកសិ/Kakse ទាក់ក្រុមការងារតាមរយៈហ្វេសប៊ុកផេក។
ប្រភព៖ Farmingfirst
អត្ថបទគួរអាន៖
១. បើគ្មានឃ្មុំទិន្នផលដំណាំពិភពលោកអាចធ្លាក់ចុះពី៥ទៅ៨ភាគរយ
២. ហេតុអ្វីកង្កែបសំខាន់សម្រាប់បរិស្ថាននិងវិស័យកសិកម្ម?
