អង្ក្រងត្រូវបានគេចាត់ទុកថាជាសត្វល្អិតដែលមានប្រយោជន៍ចំពោះដំណាំ ដោយសារតែវាជួយការពារសត្វល្អិតបំផ្លាញដំណាំ និងជួយបង្កើនទិន្នផលដំណាំ។ ទាំងនេះជាអ្វីដែលគ្នាយើងគួរដឹងពីគុណប្រយោជន៍របស់សត្វអង្ក្រង។
ភ្នាក់ងារគ្រប់គ្រងសត្វល្អិតបំផ្លាញដំណាំ ឬទិន្នផលដំណាំ៖ អង្ក្រងត្រូវគេទទួលស្គាល់ជាទូទៅថាជាភ្នាក់ងារធម្មជាតិជួយការពារសត្វល្អិតបំផ្លាញដំណាំ។ អង្ក្រងជាអ្នកប្រមាញ់ដ៏អស្ចារ្យលើសត្វល្អិតបំផ្លាញដំណាំដូចជាដង្កូវ កញ្ចែ ស្មូត និងចៃជញ្ជក់រុក្ខរសជាដើម។ ដោយសារតែអង្ក្រងអាចកម្ចាត់ពពួកសត្វល្អិតចង្រៃទាំងនេះ ទើបជួយឲ្យកសិករកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត។
ជួយដល់សុខភាពដំណាំ៖ អង្ក្រងបានបញ្ចេញទឹកនោមដែលមានជាតិជួរសម្រាប់ការពារខ្លួន ហើយទឹកនោមអង្ក្រងក៏ជួយការពារដំណាំពីជំងឺមួយចំនួនដែរ។ ដូចគ្នាដែរ វត្តមានអង្ក្រងជួយកាត់បន្ថយសត្វល្អិតបំផ្លាញដំណាំ ដែលជាហេតុធ្វើឲ្យដំណាំអាចលូតលាស់បានល្អ។

ពង្រឹងប្រព័ន្ធជីវៈចម្រុះ៖ អង្ក្រងក៏ជួយដល់ជីវៈចម្រុះរបស់ប្រព័ន្ធអេកូឡូស៊ីរបស់វិស័យកសិកម្មផងដែរ។ វត្តមានរបស់អង្ក្រងបានទាក់ទាញ និងគាំទ្រដល់សត្វល្អិតមានប្រយោជន៍ផ្សេងទៀត ជួយបង្កើតឲ្យមានលំនឹង និងភាពធន់ក្នុងប្រព័ន្ធអេកូឡូស៊ី។
គួរបញ្ជាក់ថាតាមការស្រាវជ្រាវកន្លងមកអង្ក្រងមានប្រយោជន៍ខ្លាំងចំពោះដំណាំដូចជាស្វាយ និងស្វាយចន្ទី ដោយពួកវាជួយការពារទិន្នផលស្វាយ និងស្វាយចន្ទីពីសត្វចង្រៃផ្សេងៗទៀត។
ចង់ជួយកសិករផ្សេងទៀត ចែករំលែកបទពិសោធបងប្អូនជាមួយកសិ/Kakse។
ប្រភព៖ ALiSEA
អត្ថបទគួរអាន៖
១. បើគ្មានឃ្មុំទិន្នផលដំណាំពិភពលោកអាចធ្លាក់ចុះពី៥ទៅ៨ភាគរយ
២. ហេតុអ្វីកង្កែបសំខាន់សម្រាប់បរិស្ថាននិងវិស័យកសិកម្ម?
