More

    កុំចោលស្លឹកដំឡូងមី ទុកច្នៃជាចំណីគោវិញ

    - Advertisement -
    Advertisement

    ការ​កែ​ច្នៃ​ស្លឹក​ដំឡូង​មី​ទៅ​ជា​ចំណី​សត្វ មិន​ត្រឹម​តែ​ផ្ដល់​នូវ​សារជាតិ​ចិញ្ចឹម​ល្អៗ​ដល់​គោ ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​សន្សំសំចៃ​ថវិកា​ផង​ដែរ។ សារជាតិ​ចិញ្ចឹម​ដែលមាននៅក្នុងស្លឹក​ដំឡូងមី អាចជួយឲ្យសត្វមានការលូតលាស់ល្អ រឹងមាំ និងមានសមត្ថភាព​បន្តពូជល្អ ព្រមទាំងជំនួយដល់ការរំលាយអាហារ។

    ចំណុចសំខាន់ៗនៅក្នុងការកែច្នៃស្លឹកដំឡូងមីរួមមាន ការប្រមូលផលស្លឹកដំឡូងមី ការយកស្លឹក និងមើមដំឡូងមីមកហាលឲ្យស្ងួតដើម្បីធ្វើចំណីគោ ការរក្សាទុស្លឹកដំឡូងមីស្ងួត និងរៀប​ធ្វើជាចំណី។

    ការប្រមូលផលដំឡូងមី

    ការប្រមូលផលស្លឹកដំឡូងមីស្ងួតគឺក្រោយដាំបាន៤ខែ បន្ទាប់មកប្រមូលម្ដង២ខែ រហូតដល់ប្រមូលផលមើម។

    ការយកស្លឹក និង​កាហាល​សម្ងួត​

    នៅក្នុងដំណាក់កាលនេះយើងត្រូវចិញ្ច្រាំចុង និងស្លឹកដំឡូងមី។ មែកខាងចុង និងស្លឹកដំឡូងមី ដែលកាច់បានត្រូវចិញ្ច្រាំឲ្យល្អិតៗ ឬកំណាត់ខ្លីៗ។ សំខាន់បំផុតមិនត្រូវដាក់ចូលស្លឹកណា ដែលឡើងពណ៌លឿងទេ ព្រោះអាច​ធ្វើឲ្យខូចគុណភាព។ បន្ទាប់ពីការចិញ្ច្រាំរួចរាល់ យើងហាលវាស្ដើងៗលើកំរាល នៅលើទីលាតឲ្យបានល្អ។ ដោយអាចហាលើកៅស៊ូតង់ ឬស័ង្កសីជាដើម។

    បន្ទាប់ពីហាលស្ងួតត្រូវច្រកចូលប៉ាវ ឬការ៉ុង។ បើស្លឹកស្ងួតមិនត្រូវទឹក គឺអាចទុកបានរហូតដល់៦ខែ ដោយមិនខូចគុណភាព។

    របៀបធ្វើជាចំណី

    បេះស្លឹក និងទងពីដើមដំឡូងរួចយកទៅហាលថ្ងៃបន្តិច (ពី៣-៤ម៉ោង អាស្រ័យលើអាកាសធាតុ)។ ក្នុងស្លឹក១០គីឡូ លាយជាមួយស្ករត្នោត ០,៥គីឡូ និងទឹក ០,៥លីត្រ។ ច្របល់ចូលគ្នាឲ្យសព្វ ច្រកចូលទៅក្នុងថង់ប្លាស្ទិក រួចច្របាច់យកខ្យល់ចេញឲ្យអស់។ បន្ទាប់មកចង់មាត់ថង់ជាមួយពោះវៀនកៅស៊ូកង់ ដាក់ចូលពាង ឬកប់ក្នុងដី។

    គួរបញ្ជាក់ផងដែរក្រោយពេលផ្អាប់ពី ២៥ទៅ៣០ថ្ងៃ អាចយក​ស្លឹកដំឡូង​ផ្អាប់​ឲ្យសត្វ​ស៊ី​បាន។ ក្នុង​គោមួយក្បាល​អាច​ផ្ដល់ពី​ ៣-៥គីឡូក្នុង​មួយ​ថ្ងៃ។ ស្លឹក​ដំឡូង​ផ្អាប់​អាច​រក្សា​ទុក​បាន​​រយៈពេល​៦​ខែ​៕

    បងប្អូន​ណា​ខ្លះ និមយ​យកស្លឹក​ដំឡូង​មី​មក​ធ្វើ​ជា​ចំណី​គោ? ចែក​រំលែក​ចំណេះដឹង​ជាមួយ​កសិ/Kakse ផង​។

    ប្រភព៖ ឯកសារក្រសួង​កសិកម្ម

    - Advertisement -
    Advertisement